គិតមកដល់ត្រឹមខែតុលាកន្លងទៅនេះ ខ្ញុំបានសម្រេចគោលដៅនៃការអានសៀវភៅប្រចាំឆ្នាំរបស់ខ្ញុំហើយ ។ ខ្ញុំមិនត្រឹមតែបានសម្រេចគោលដៅនៃការអានសៀវភៅប្រចាំឆ្នា...
ខ្ញុំនឹងរៀបរាប់ខ្លីៗបន្តិចអំពីសៀវភៅដែលខ្ញុំបានអានចប់ក្នុងខែតុលានេះ ។ សៀវភៅដែលខ្ញុំបានអានចប់មានចំនួន ១១ ក្បាល ។
សៀវភៅដែលខ្ញុំបានអានចប់ក្នុងខែតុលា ឆ្នាំ ២០២៦ មាន៖
- សៀវភៅ «Jack Ma នាគអាស៊ី... ពីមនុស្សធម្មតា ក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកក្នុងមួយប៉ប្រិចភ្នែក» រស់ សុខលៀង
- សៀវភៅ «Present Moment Wonderful Moment (Revised Edition): Verses for Daily Living» (Updated Third Edition 2022) Thich Nhat Hanh
- សៀវភៅ «ជំនួយសតិ ភាគ១២» ប៊ុត សាវង្ស
- សៀវភៅ «មហាយក្សចិន - ភូមិសាស្ត្រនយោបាយនៃប្រទេសចិន» ហ្សង់-ហ្រ្វង់ស័រ តាន់
- សៀវភៅ «Be Your Own Psychologist: Find Harmony and Happiness» Mary Wilton
- សៀវភៅ «ទស្សនវិជ្ជា ខុង ជឺ: រំលាយមហាកំពែងចិន ភាគ១» សុខ សុត្ថាល
- សៀវភៅ «ជំនួយសតិ ភាគ១៣» ប៊ុត សាវង្ស
- សៀវភៅ «ព្រះពុទ្ធភាសិត ៤៣ គាថា» ប៊ុត សាវង្ស
- សៀវភៅ «ព្រះពុទ្ធសាសនា» ប៊ុត សាវង្ស
- សៀវភៅ «Mastering Mental Toughness: The Ultimate Guide to Developing Unbeatable Mental Strength & Resilience» Jordan Williams
- សៀវភៅ «ព្រះពុទ្ធភាសិត អធិប្បាយខ្លីៗ» ប៊ុត សាវង្ស
សៀវភៅ «Present Moment Wonderful Moment (Revised Edition): Verses for Daily Living» (5-star book) ជាសៀវភៅដែលខ្ញុំធ្លាប់បានអានរួចមកហើយកាលពីឆ្នាំ ២០១៨ ហើយសៀវភៅដែលខ្ញុំអានលើកនេះជាសៀវភៅដែលត្រូវបានកែសម្រួលថ្មី បោះពុម្ពលើកទី ៣ ក្នុងឆ្នាំ ២០២២ ។ ខ្ញុំអានសៀវភៅនេះ ដើម្បីដាស់តឿនខ្លួនឯងជាថ្មីទៀតឲ្យរស់នៅក្នុងពេលបច្ចុប្បន្ននិងប្រកបដោយសតិ ។
សៀវភៅ «Be Your Own Psychologist: Find Harmony and Happiness» និងសៀវភៅ «Mastering Mental Toughness: The Ultimate Guide to Developing Unbeatable Mental Strength & Resilience» ជាសៀវភៅដែលខ្ញុំទទួលបានដោយឥតគិតថ្លៃពី Amazon ។ ខ្ញុំបានទទួលចំណេះដឹងបន្ថែមខ្លះទៀតដែរពីសៀវភៅទាំងពីរក្បាលនេះ តែខ្ញុំក៏នៅតែគិតថា ខ្ញុំគួរចំណាយពេលអានសៀវភៅដែលមានគុណភាពច្រើនជាងនេះ ។
ក្នុងខែតុលាកន្លងទៅនេះ ខ្ញុំអានសៀវភៅ «ជំនួយសតិ» របស់លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ចប់បានចំនួនពីរក្បាលបន្ថែមទៀត គឺ សៀវភៅ «ជំនួយសតិ ភាគ១២» និងសៀវភៅ «ជំនួយសតិ ភាគ១៣» ។ សៀវភៅ «ជំនួយសតិ ភាគ១២» លោកគ្រូអគ្គបណ្ឌិតប្រមូលចងក្រង រៀបរាប់ពីនគរមគធៈ ដោយមានចំណុចសំខាន់ៗដូចជា៖ ១. ហេតុការណ៍សំខាន់ៗក្នុងនគរមគធៈ; ២. សរុបស្ថានទីចាំព្រះវស្សានៃព្រះពុទ្ធអង្គ ៤៥ ព្រះវស្សា; ៣. មគធៈ នគរបឋម; ៤. បុគ្គលសំខាន់ៗក្នុងនគរមគធៈ; ៥. ស្រុកកំណើតនៃឯតទគ្គបុគ្គល; និង ៦. ឈ្មោះព្រះសូត្រធំៗ ។ ពេលខ្ញុំបានអានត្រង់បុគ្គលសំខាន់ៗក្នុងនគរមគធៈ ត្រង់ផ្នែកខាងដើមដែលរៀបរាប់ពីប្រវត្តិរឿងរ៉ាវរបស់ព្រះអគ្គសាវកនិងសាវកនោះ ខ្ញុំមានសេចក្ដីរំជួលចិត្ត ជ្រះថ្លាយ៉ាងក្រៃលែងចំពោះគុណនៃព្រះអគ្គសាវកនិងសាវកទាំងឡាយនោះ ។ ខ្ញុំរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែកជារឿយៗទៀតផង ។ សៀវភៅ «ជំនួយសតិ ភាគ១៣» មានរួបរួមព្រះធម៌អំពី «សម្មាទិដ្ឋិ» ដោយលោកគ្រូអគ្គបណ្ឌិតនាំយកព្រះសូត្រជាច្រើនរួមនិងអដ្ឋកថាផង ។ សៀវភៅរបស់លោកគ្រូអគ្គបណ្ឌិតដែលខ្ញុំបានអានក្នុងខែតុលានេះ មានចំនួនបីក្បាលបន្ថែមទៀតគឺ សៀវភៅ «ព្រះពុទ្ធភាសិត ៤៣ គាថា» សៀវភៅ «ព្រះពុទ្ធសាសនា» និងសៀវភៅ «ព្រះពុទ្ធភាសិត អធិប្បាយខ្លីៗ» ។
ខ្ញុំរៀបរាប់ពីសៀវភៅដែលខ្ញុំបានអានចប់ក្នុងខែតុលាដោយសង្ខេបខ្លីៗប៉ុណ្ណឹងចុះ ។ ជួយគ្នាជាថ្មីទៀតនៅពេលក្រោយ!
រាជធានីភ្នំពេញ ៤ វិច្ឆិកា ២០២៦ វេលាម៉ោង ២:៤១ នាទីរសៀល