ក្រោយពីសង្កេតឃើញការធ្លាក់ចុះនៃការអានក្នុងខែកក្កដានិងខែសីហា ខ្ញុំបានរៀបចំពេលវេលាឡើងវិញដើម្បីពន្លឿនការងារឲ្យសម្រេចបានតាមគោលដៅដែលខ្ញុំបានកំណត់ក...
ក្នុងខែកញ្ញាកន្លងទៅនេះ ខ្ញុំអានសៀវភៅចប់ចំនួន ៨ ក្បាល ។
- សៀវភៅ «Love for Imperfect Things: How to Accept Yourself in a World Striving for Perfection» Haemin Sunim [4-star book]
- សៀវភៅ «ជំនួយសតិ ភាគ១០» ប៊ុត សាវង្ស
- សៀវភៅ «When Things Don't Go Your Way: Zen Wisdom for Difficult Times» Haemin Sunim
- សៀវភៅ «Happiness in a Nutshell» Andrew Matthews
- សៀវភៅ «Follow Your Heart: Finding Purpose in Your Life and Work» Andrew Matthews [5-star book]
- សៀវភៅ «ពរ ៤ ប្រការ» ប៊ុត សាវង្ស
- សៀវភៅ «សិក្ខាបទមនុស្សល្អ» ប៊ុត សាវង្ស
- សៀវភៅ «ជំនួយសតិ ភាគ១១» ប៊ុត សាវង្ស
កាលពីខែសីហា ខ្ញុំបានអានសៀវភៅមួយក្បាលរបស់ Haemin Sunim (Love for Imperfect Things: How to Accept Yourself in a World Striving for Perfection) ដូចដែលខ្ញុំបានរៀបរាប់ខ្លះហើយក្នុងអត្ថបទមុន ។ ក្នុងខែកញ្ញាកន្លងទៅនេះ ខ្ញុំអានសៀវភៅរបស់ Haemin Sunim ពីរក្បាលបន្ថែមទៀត គឺ សៀវភៅ «Love for Imperfect Things: How to Accept Yourself in a World Striving for Perfection» និងសៀវភៅ «When Things Don't Go Your Way: Zen Wisdom for Difficult Times» ។ និយាយខ្លីៗ គឺថា ខ្ញុំចូលចិត្តសៀវភៅរបស់ Haemin Sunim ជាខ្លាំង ។
ខ្ញុំធ្លាប់អានសៀវភៅដែលជាស្នាដៃរបស់លោក Andrew Matthews ពីមុនមកខ្លះដែរ ។ សៀវភៅរបស់លោកដែលខ្ញុំធ្លាប់បានអានកន្លងមករួមមាន សៀវភៅ «Happiness in Hard Times» ខ្ញុំអានកាលពីឆ្នាំ ២០២៣, សៀវភៅ «Being Happy!» ខ្ញុំអានក្នុងឆ្នាំ ២០២៤, និងសៀវភៅ «Being Happy in Challenging Times» ខ្ញុំអានកាលពីឆ្នាំ ២០២៥ ។ ក្នុងខែកញ្ញា ឆ្នាំ ២០២៦ នេះ ខ្ញុំបន្តអានសៀវភៅរបស់លោក Andrew Matthews បន្ថែមទៀត គឺ សៀវភៅ «Happiness in a Nutshell» និងសៀវភៅ «Follow Your Heart: Finding Purpose in Your Life and Work» ។ ក្នុងចំណោមសៀវភៅរបស់លោកទាំងអស់ដែលខ្ញុំបានអាននេះ មានសៀវភៅបីក្បាលដែលខ្ញុំជាប់ចិត្តជាខ្លាំង ហើយខ្ញុំបានចាត់ចំណាត់ថ្នាក់ជាសៀវភៅដែលទទួលបានផ្កាយ៥ [5-star book] ។ សៀវភៅទាំងបីក្បាលនោះគឺ សៀវភៅ «Happiness in Hard Times», សៀវភៅ «Being Happy!», និងសៀវភៅ «Follow Your Heart: Finding Purpose in Your Life and Work» ។ ខ្ញុំសូមណែនាំសៀវភៅទាំងបីក្បាលនេះជូនមិត្តអ្នកអានទាំងអស់គ្នា ។
ក្នុងខែកញ្ញាកន្លងទៅនេះ ខ្ញុំបន្តអានសៀវភៅ «ជំនួយសតិ» បានចំនួនពីរក្បាលបន្ថែមទៀត គឺ សៀវភៅ «ជំនួយសតិ ភាគ១០» និងសៀវភៅ «ជំនួយសតិ ភាគ១១» ។ សៀវភៅ «ជំនួយសតិ ភាគ១០» លោកគ្រូអគ្គបណ្ឌិតប្រមូលយកនូវចំណុចខ្លះៗពីព្រះត្រ័យបិដកមកប្រជុំក្នុងគោលនីមួយៗ (មានជាងដប់ចំណុច) ចាត់ជាការសិក្សាបិដក ។ ពេលអានសៀវភៅ «ជំនួយសតិ ភាគ១១» នេះ ខ្ញុំឃើញមានលើកឈ្មោះសៀវភៅ «ពរ ៤ ប្រការ» ហើយខ្ញុំក៏បន្តអានសៀវភៅ «ពរ ៤ ប្រការ» នេះ បន្ត ។ ពេលអានសៀវភៅ «ពរ ៤ ប្រការ» ខ្ញុំក៏ឃើញមានលើកឈ្មោះសៀវភៅ «សិក្ខាបទមនុស្សល្អ» ហើយខ្ញុំក៏បន្តអានសៀវភៅ «សិក្ខាបទមនុស្សល្អ» នេះ បន្តទៀត ។ ក្រោយមក ខ្ញុំក៏បន្តអានសៀវភៅ «ជំនួយសតិ ភាគ១១» បន្តទៀត ។ សៀវភៅ «ជំនួយសតិ ភាគ១១» នេះ ចាត់ជាការសិក្សាសុភាសិត ដោយលោកគ្រូអគ្គបណ្ឌិតប្រមូលនូវចំណុចខ្លះៗពីព្រះត្រ័យបិដកដែលសមគួរដល់ការសិក្សា មានព្រះសូត្រផ្សេងៗនិងគាថាធម្មបទ ។
ខ្ញុំរៀបរាប់ពីសៀវភៅដែលក្នុងបានអានចប់ក្នុងខែកញ្ញាដោយសង្ខេបខ្លីប៉ុណ្ណឹងចុះ ។ ជួបគ្នាពេលក្រោយទៀត!
រាជធានីភ្នំពេញ ១ តុលា ២០២៦ វេលាម៉ោង ៣:០០ នាទីរសៀល