$h: Root CSS

$0: Khmer Date Display

ថ្ងៃនេះ ត្រូវនឹង សុរិយគតិ
Today is

$h: Landing $show=home

#RANGSEYhome

Come in, stay awhile.

It looks quiet, but inside isn't — because it's full of stories.

This is just a quiet window into the small corners of my life, personal and professional, with everything in between. Here, you'll find honest stories about growth, wisdom from the pages I've read, and the life I'm living.

This is where words become stories. Stories become meaning. And meaning becomes something worth sharing.

#ផ្ទះរង្សី (ផលព្រឹក្ស)

ចូលមក! អង្គុយលេងផ្ទះខ្ញុំសិន...

វាដូចជាស្ងាត់ តែខាងក្នុងមិនស្ងាត់ទេ ព្រោះវាពេញទៅដោយរឿងរ៉ាវ។

វាគ្រាន់តែជាច្រកដ៏ស្ងប់ស្ងាត់មួយសម្រាប់ចូលមកមើលជ្រុងតូចៗនៃជីវិតខ្ញុំ, ផ្ទាល់ខ្លួនខ្លះ ការងារខ្លះ និងរឿងតូចតាចខ្លះទៀតប៉ុណ្ណោះ។ នៅខាងក្នុង អ្នកនឹងមិនឃើញភាពល្អឥតខ្ចោះទេ តែអ្នកនឹងឃើញរឿងពិតដែលឥតលាក់លៀមអំពីដំណើរនៃការរីកចម្រើន ឬរបៀបដែលខ្ញុំលូតលាស់, ព្រមទាំងគតិបណ្ឌិតពីអ្វីដែលខ្ញុំបានអាន និងពីជីវិតដែលខ្ញុំកំពុងរស់នៅ។

ទីនេះជាកន្លែងដែល ពាក្យក្លាយជារឿងរ៉ាវ។ រឿងរ៉ាវក្លាយជាអត្ថន័យ។ ហើយអត្ថន័យក្លាយជា អ្វីដែលមានតម្លៃក្នុងការចែករំលែក

Rangsey HENG - thoughtful portrait

About Me

Reader • Writer • Advocate
Not titles. Just ways I live.

I read to quiet all the noises and hear the world more clearly. I write to reflect on myself and connect with others. I advocate to confirm the truth, not to be right, just to be real.

I'm Rangsey. For a long time, I was a quiet observer — marking well-loved books and filling notebooks with wisdom like a map for a journey I hadn't yet begun.

Then, a deep curiosity about "What makes a life meaningful?" changed everything. It transformed my silent collection into a living conversation that reached far beyond my desk and into the world.

I read; I write, giving voice to untold stories; I advocate — because I believe that the right words, at the right time, can change everything.

I’m glad you’re here. Let’s explore the answers together.

Learn More About Me

អំពីខ្ញុំ

អ្នកអាន • អ្នកសរសេរ • អ្នកតស៊ូមតិ
វាមិនមែនជាមុខងារទេ តែវាគ្រាន់តែជាវិធីដែលខ្ញុំរស់នៅ។

ខ្ញុំអាន ដើម្បីធ្វើឲ្យសំឡេងទាំងឡាយស្ងប់ស្ងាត់ទៅ ហើយយល់ពីពិភពលោកឲ្យបានកាន់តែច្បាស់។ ខ្ញុំសរសេរ ដើម្បីនៅជាមួយខ្លួនឯង និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ខ្ញុំតស៊ូមតិ ដើម្បីបញ្ជាក់ការពិត; មិនមែនចង់ឈ្នះចាញ់ទេ តែដើម្បីភាពពិតប្រាកដ។

ខ្ញុំឈ្មោះ រង្សី។ ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំ ជាអ្នកសង្កេតដ៏ស្ងប់ស្ងាត់ម្នាក់ ប្រមូលចំណេះដឹងដោយកត់ចំណាំតាមទំព័រសៀវភៅដែលខ្ញុំបានអាន និងសរសេរទុកក្នុងសៀវភៅកំណត់ហេតុ ប្រៀបដូចជាការគូសផែនទីសម្រាប់ដំណើរជីវិតមួយដែលខ្ញុំមិនទាន់បានចាប់ផ្តើម។

បន្ទាប់មក ក្តីចង់ដឹងដ៏ជ្រាលជ្រៅថា "តើអ្វីទៅដែលធ្វើឱ្យជីវិតមានន័យ?" បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ វាបានប្រែក្លាយការងារស្ងប់ស្ងាត់ទាំងនោះទៅជាការសន្ទនាដ៏រស់រវើកមួយ ដែលលាតសន្ធឹងហួសពីតុសរសេររបស់ខ្ញុំ ហើយចូលទៅក្នុងពិភពលោក។

ខ្ញុំអាន; ខ្ញុំសរសេរ លាតត្រដាងរឿងរ៉ាវ; ខ្ញុំតស៊ូមតិ; ពីព្រោះខ្ញុំជឿជាក់ថា ពាក្យពេចន៍ដែលត្រឹមត្រូវ ក្នុងពេលវេលាដ៏សមស្របមួយ អាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងបាន។

ខ្ញុំរីករាយដែលអ្នកបានមកលេងផ្ទះរបស់ខ្ញុំនេះ។ យើងនឹងស្វែងរកចម្លើយទាំងនោះជាមួយគ្នា។

ស្វែងយល់បន្ថែមអំពីខ្ញុំ

$h: Reading $show=home

My Reading Journey

Reading Progress

Tracking my reading journey throughout the year

📚 Reading Journey

Goal:
Progress 0%
"

If you don’t like to read, you haven’t found the right book.

"
― J.K Rowling, author of Harry Potter
ដំណើរនៃការអានរបស់ខ្ញុំ

វឌ្ឍនភាពនៃការអាន

តាមដានដំណើរនៃការអានរបស់ខ្ញុំពេញមួយឆ្នាំ

📚 ដំណើរនៃការអាន

គោលដៅ:
វឌ្ឍនភាព 0%
"

ប្រសិនបើអ្នកមិនចូលចិត្តអានទេ នោះមានន័យថាអ្នកមិនទាន់រកឃើញសៀវភៅដែលត្រូវនឹងចិត្តអ្នកនៅឡើយទេ។

"
― J.K Rowling, author of Harry Potter

$h: Links

$h: Ads $show=home

OTHER

លក្ខខណ្ឌ​ប្រើប្រាស់

ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ៖ ថ្ងៃ​សៅរ៍ ៦កើត ខែ​ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០១៩

សួស្ដី​ប្រិយមិត្ត!
សូម​អាន លក្ខខណ្ឌ​ប្រើប្រាស់ ("លក្ខខណ្ឌ", "លក្ខខណ្ឌ​ប្រើប្រាស់"; “Terms”, “Terms and Conditions”) ដោយ​ប្រុងប្រយ័ត្ន មុន​នឹង​ប្រើប្រាស់ https://rangseyhome.insightune.com ដែល​ដាក់​ឲ្យ​ដំណើរការ​ដោយ ហេង-រង្សី ("យើង" ឬ "របស់​យើង")។ ការ​ចូល​ទស្សនា ឬ​ប្រើប្រាស់​របស់​អ្នក ត្រូវ​បាន​កំណត់​ថា អ្នក​បាន​យល់ព្រម និង​អនុលោម​តាម​លក្ខខណ្ឌ​ទាំងនេះ។ លក្ខខណ្ឌ​នេះ អនុវត្ត​ជាទូទៅ​ចំពោះ​គ្រប់​អ្នក​ចូល​ទស្សនា​ឬ​ប្រើប្រាស់​ទាំងអស់។ តាមរយៈ​ការ​ចូល​ទស្សនា​ឬ​ប្រើប្រាស់ អ្នក​ទទួល​យល់ព្រម​គោរព​តាម​លក្ខខណ្ឌ​ទាំងនេះ។ ប្រសិនបើ​អ្នក​មិន​យល់ព្រម​ជាមួយ​ផ្នែក​ណាមួយ​នៃ​លក្ខខណ្ឌ​នោះ​ទេ អ្នក​មិន​អាច​ចូល​ទស្សនា​ឬ​ប្រើប្រាស់​បាន​ទេ។

មាតិកា

មាតិកា​រួម​មាន ទិន្នន័យ ទម្រង់​នៃ​ការ​តម្រៀប​និង​ផ្ទុក​ទិន្នន័យ និង​ការ​ឆ្នៃ​បង្កើត​នៃ​សោភ័ណភាព​ផ្សេងៗ ដែល​យើង​ប្រើប្រាស់។ យើង​សូម​រក្សា​សិទ្ធិ​ក្នុង​ភាព​ជា​ម្ចាស់​នៃ​ទិន្នន័យ ទម្រង់ បែបបទ និង​រចនាបថ​ទាំងអស់។ យើង​មិន​អនុញ្ញាត​នូវ​រាល់​ទង្វើ​​ទាំងឡាយ ដែល​រំលោភ​លើ​សិទ្ធិ​នៃ​ភាព​ជា​ម្ចាស់ ដូច​ដែល​បាន​រៀបរាប់​មក​ខាង​ដើម​ឡើយ។ ការ​ក្លែងបន្លំ លួច​យក ឬ​ប្រើប្រាស់​ទិន្នន័យ​ឬ​ធនធាន​នៃ​ម្ចាស់​កម្មសិទ្ធិ ដោយ​ពុំ​មាន​ការ​អនុញ្ញាត ជា​អំពើ​ខុស​ទាំង​សីលធម៌​និង​ច្បាប់​សង្គម។

អត្ថបទ​ចុះ​ផ្សាយ

រាល់​អត្ថបទ​ចុះ​ផ្សាយ​ទាំងអស់ ត្រូវ​បាន​កំណត់​ថា​ជា​កម្មសិទ្ធិ​របស់​យើង។ យើង​សូម​រក្សា​សិទ្ធិ​ក្នុង​ភាព​ជា​ម្ចាស់ លើ​រាល់​អត្ថបទ​ទាំងអស់។ អត្ថបទ​ទាំងឡាយ ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​អត្ថបទ​ផ្ទាល់​ខ្លួន​របស់​យើង ត្រូវ​បាន​កំណត់​និង​កម្រិត​ជា​ដាច់ខាត​ថា​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​យើង។ អត្ថបទ​ទាំងឡាយ រាប់​បញ្ចូល​ទាំង​អត្ថបទ​ផ្ទាល់​ខ្លួន​របស់​យើង អត្ថបទ​គ្រប់​ប្រភេទ ឬ​ផ្នែក​ណា​មួយ​នៃ​អត្ថបទ​គ្រប់​ប្រភេទ មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​ប្រើប្រាស់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​យើង​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ឡើយ។ សូម​ទាក់ទង​មក​យើង ប្រសិនបើ​អ្នក​ត្រូវ​ការ​អត្ថបទ​ទាំងនេះ។ ក្នុង​ករណី​ដែល​យើង​បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​ប្រើប្រាស់​អត្ថបទ​ទាំង​នោះ សូម​រក្សា​ឲ្យ​យើង នូវ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ឲ្យ​បាន​ត្រឹមត្រូវ​និង​សមរម្យ។

ឯកសារ

ឯកសារ​ដែល​ចុះ​ផ្សាយ ត្រូវ​បាន​ផ្ដល់​ជូន​ជា​សាធារណៈ ក្នុង​គោលបំណង​នៃ​ការ​ចែករំលែក​ផ្នែក​ចំណេះដឹង​និង​ការ​កម្សាន្ត និង​បម្រើ​ឲ្យ​គុណប្រយោជន៍​សម្រាប់​មហាជន​តែ​ប៉ុណ្ណោះ។ យើង​បាន​ផ្ដល់​ជូន​នូវ​ព័ត៌មាន​អំពី​ប្រភព​ដើម​យ៉ាង​ច្បាស់លាស់។ យើង​ប្រឆាំង​ដាច់​ខាត រាល់​សកម្មភាព​ឬ​ការ​ប្រើប្រាស់​ទាំងឡាយ​ណា ដែល​បម្រើ​ឲ្យ​ផលប្រយោជន៍​អាជីវកម្ម​បុគ្គល​ឬ​ស្ថាប័ន។ ផ្ទុយ​ទៅ​វិញ យើង​លើក​ទឹកចិត្ត​គ្រប់​សកម្មភាព​ដែល​រួម​ចំណែក ក្នុង​ការ​ចែករំលែក​ប្រភព​ធនធាន​ឯកសារ​ដែល​មាន​ស្រាប់​នៅ​ទី​នេះ ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​មហាជន​ទូទៅ។ ចំពោះ​ឯកសារ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​របស់​យើង យើង​សូម​រក្សា​សិទ្ធិ​នៃ​ការ​ចែករំលែក​ក្នុង​ដែន​កំណត់​មួយ (សូម​ទាក់ទង​សូម​សិទ្ធិ​ពី​ម្ចាស់​កម្មសិទ្ធិ​ជា​មុន)។

តំណ​ភ្ជាប់

អត្ថបទ​ចុះ​ផ្សាយ​របស់​យើង អាច​នឹង​មាន​ភ្ជាប់​ជាមួយ​តំណ (Link) ទៅ​កាន់​គេហទំព័រ​ដទៃ (Third-party Website) ដែល​ពុំ​មែន​ជា​កម្មសិទ្ធិ ឬ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យើង។ យើង​ពុំ​បាន​គ្រប់គ្រង យើង​ក៏​ពុំ​ទទួល​ខុសត្រូវ​លើ​មាតិកា​ឬ​ខ្លឹមសារ (Content) គោលការណ៍​ឯកជន​ភាព (Privacy Policies) ឬ​ការ​អនុវត្ត​ផ្សេងៗ​របស់​គេហទំព័រ​ទាំងនោះ​ទេ។ យើង​សូម​ផ្ដល់​យោបល់​ឲ្យ​អ្នក​អាន​លក្ខខណ្ឌ​ផ្សេងៗ​និង​គោលការណ៍​ឯកជន​ភាព​របស់​គេហទំព័រ​ដែល​អ្នក​ចូល​ទស្សនា​ឬ​ប្រើប្រាស់។

មតិយោបល់

យើង​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​បញ្ចេញ​មតិ ទៅ​តាម​ផ្នែក​ផ្សេងៗ​ដែល​មាន​នៅ​ទីនេះ។ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ត្រូវ​បាន​កំណត់​ក្រោម​គោលការណ៍​និង​លក្ខខណ្ឌ​របស់​យើង។ រាល់​ការ​បញ្ចេញ​មតិ ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រម​សីលធម៌​ក្នុង​ភាព​ជា​មនុស្ស​ពេញលេញ។ ពាក្យ​អសុរោះ សម្ដី​អាសគ្រាម និង​ទម្រង់​នៃ​ការ​បញ្ចេញ​មតិ​ទាំងឡាយ​ដែល​ជាប់​ទាក់ទង​នឹង​និន្នាការ​នយោបាយ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឡើយ។ ក្នុង​ករណី​ដែល​អ្នក​ពុំ​គោរព​តាម​គោលការណ៍​និង​លក្ខខណ្ឌ ដូច​ដែល​បាន​រៀបរាប់​មក​ខាង​ដើម យើង​សូម​រក្សា​សិទ្ធិ​យ៉ាង​ពេញលេញ ក្នុង​ការ​លុប​ចោល​នូវ​មតិយោបល់​របស់​អ្នក។ រាល់​មតិយោបល់​ទាំងអស់​ដែល​បាន​បញ្ចេញ ជា​ការ​ទទួល​ខុសត្រូវ​ផ្ទាល់​របស់​ម្ចាស់​មតិយោបល់ ហើយ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​យើង​ទេ។

ច្បាប់​គ្រប់​គ្រង

លក្ខខណ្ឌ​ទាំង​នេះ ត្រូវ​បាន​គ្រប់គ្រង​និង​តាក់តែង​ឡើង ដោយ​អនុលោម​តាម​ច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដោយ​មិន​គិត​ពី​ភាព​មិន​ស្រប​គ្នា​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់។ ការ​ខ្វះខាត​របស់​យើង​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ឬ​បទប្បញ្ញត្តិ​​ណា​មួយ​នៃ​លក្ខខណ្ឌ​ទាំង​នេះ នឹង​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​លើកលែង​ចំពោះ​សិទ្ធិ​ទាំងនោះ​ទេ។ ប្រសិនបើ​បទប្បញ្ញត្តិ​ណាមួយ​នៃ​លក្ខខណ្ឌ​ទាំងនេះ ត្រូវ​បាន​ចាត់​ទុក​ថា​មិន​ត្រឹមត្រូវ ឬ​មិន​អាច​អនុវត្ត​បាន​ដោយ​តុលាការ នោះ​បទប្បញ្ញត្តិ​ដែល​នៅ​សល់​នៃ​លក្ខខណ្ឌ​ទាំងនេះ នឹង​នៅ​តែ​មាន​សុពលភាព។ លក្ខខណ្ឌ​ទាំងនេះ បង្កើត​បាន​ជា​កិច្ច​ព្រមព្រៀង​ទាំងអស់​រវាង​យើង ទាក់ទង​នឹង​ការ​ប្រើប្រាស់ ហើយ​ជំនួស​មក​វិញ​នូវ​កិច្ច​ព្រមព្រៀង​មុន ដែល​យើង​អាច​មាន ទាក់ទង​នឹង​ការ​ប្រើប្រាស់។

ការ​ផ្លាស់ប្ដូរ

យើង​សូម​រក្សា​សិទ្ធិ ក្នុង​ការ​កែប្រែ​ឬ​ដាក់​ជំនួស​ឡើងវិញ​នូវ​លក្ខខណ្ឌ​ទាំង​នេះ តាម​ការ​សម្រេច​របស់​យើង​នៅ​ពេល​ណា​មួយ។ ការ​កែប្រែ ក្នុង​ករណី​ចាំបាច់​ទាំងឡាយ នឹង​ត្រូវ​កំណត់​តាម​ការ​សម្រេច​របស់​យើង។
ការ​បន្ត​ចូល​ទស្សនា​ឬ​ប្រើប្រាស់ បន្ទាប់​ពី​ការ​កែប្រែ​សម្រេច ជា​ការ​​ទទួល​យល់​ព្រម​របស់​អ្នក ក្នុង​ការ​គោរព​តាម​លក្ខខណ្ឌ​ដែល​បាន​កែប្រែ។ ប្រសិន​បើ​អ្នក​មិន​យល់ព្រម​តាម​លក្ខខណ្ឌ​ដែល​បាន​កែប្រែ​ថ្មី​នោះ​ទេ អ្នក​មិន​អាច​បន្ត​ចូល​ទស្សនា​ឬ​ប្រើ​ប្រាស់​ឡើយ។

ទំនាក់ទំនង

ប្រសិនបើ​អ្នក​មាន​សំណួរ​ទាក់ទង​នឹង​លក្ខខណ្ឌ​ទាំងនេះ សូម​ទាក់ទង​មក​យើង។

គោលការណ៍​ឯកជន​ភាព 

ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ៖ ថ្ងៃ​សៅរ៍ ៦កើត ខែ​ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០១៩

សួស្ដី​ប្រិយមិត្ត!
ហេង-រង្សី (“យើង” ឬ “របស់​យើង”) ដាក់​ឲ្យ​ដំណើរការ https://rangseyhome.insightune.com
ទំព័រ​នេះ ប្រាប់​អ្នក​អំពី​គោលការណ៍​របស់​យើង ទាក់ទង​នឹង​ការ​ប្រមូល ប្រើប្រាស់ និង​ចែករំលែក​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក ពេល​ដែល​អ្នក​ចូល​ទស្សនា​ឬ​ប្រើប្រាស់ និង​ជម្រើស​ដែល​អ្នក​ផ្ដល់​ឲ្យ​នូវ​ទិន្នន័យ​ទាំងនោះ។ យើង​ប្រើប្រាស់​ព័ត៌មាន​របស់​អ្នក ដើម្បី​កែលំអ បម្រើ​សេចក្ដី​ត្រូវការ​របស់​អ្នក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ដំណើរការ​របស់​យើង។ តាមរយៈ​ការ​ចូល​ទស្សនា​ឬ​ប្រើប្រាស់ មានន័យ​ថា អ្នក​បាន​យល់ព្រម​ឲ្យ​យើង​ប្រមូល​និង​ប្រើប្រាស់​នូវ​ព័ត៌មាន​របស់​អ្នក ស្រប​តាម​គោលការណ៍​ដែល​បាន​កំណត់​នេះ។ ទោះបីជា មាន​បញ្ជាក់​នៅ​ក្នុង គោលការណ៍​ឯកជន​ភាព ក៏ដោយ ក៏​ពាក្យ​ទាំងឡាយ​ដែល​បាន​ប្រើប្រាស់​នៅ​ក្នុង គោលការណ៍​ឯកជន​ភាព មាន​អត្ថន័យ​ដូច​គ្នា​ទៅ​នឹង លក្ខខណ្ឌ​ប្រើប្រាស់ របស់​យើង ដែល​អាច​ចូល​មើល​បាន​តាមរយៈ https://rangseyhome.insightune.com/p/terms.html

ការ​ប្រមូល​និង​ប្រើប្រាស់​ព័ត៌មាន

យើង​ប្រមូល​ព័ត៌មាន​ផ្សេងៗ ដើម្បី​កែលំអ បម្រើ​សេចក្ដី​ត្រូវការ​របស់​អ្នក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ដំណើរការ​របស់​យើង។

ប្រភេទ​ទិន្នន័យ​ដែល​យើង​ប្រមូល​យក

ទិន្នន័យ​ផ្ទាល់​ខ្លួន

នៅ​ពេល​ដែល​អ្នក​ចូល​ទស្សនា​ឬ​ប្រើប្រាស់ យើង​អាច​ស្នើសុំ​ឲ្យ​អ្នក​ផ្ដល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ជាក់លាក់​របស់​អ្នក ដែល​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ទាក់ទង​ឬ​កំណត់​អត្តសញ្ញាណ​របស់​អ្នក ("ព័ត៌មាន​ផ្ទាល់​ខ្លួន”)។ ព័ត៌មាន​សម្រាប់​កំណត់​អត្តសញ្ញាណ រួម​មាន ប៉ុន្តែ​មិន​ត្រូវ​បាន​កំណត់​ចំពោះ៖
  • អាសយដ្ឋាន​អ៊ីមែល
  • នាមត្រកូល​និង​នាម​ខ្លួន
  • លេខ​ទូរស័ព្ទ
  • ផ្សេងៗ

ទិន្នន័យ​ប្រើប្រាស់

យើង​ក៏​អាច​ប្រមូល​ផង​ដែរ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចូល​ទស្សនា​និង​ប្រើប្រាស់ (ព័ត៌មាន​ប្រើប្រាស់)។ ព័ត៌មាន​នៃ​ការ​ប្រើប្រាស់​នេះ រួម​បញ្ចូល​ព័ត៌មាន​ដូចជា អាសយដ្ឋាន​អ៊ីនធឺណិត (ឧ. អាសយដ្ឋាន IP), ប្រភេទ​កម្មវិធី​រុករក (Browser), ជំនាន់​របស់​កម្មវិធី​រុករក (Browser Version), ទំព័រ​ឬ​អត្ថបទ​ដែល​អ្នក​ចូល​ទស្សនា, កាលបរិច្ឆេទ​នៃ​ការ​ចូល​ទស្សនា, ពេល​វេលា​ដែល​អ្នក​ចំណាយ​លើ​ទំព័រ​ឬ​អត្ថបទ​ទាំងនោះ, អត្តសញ្ញាណ​នៃ​ឧបករណ៍​ដែល​អ្នក​ប្រើប្រាស់, និង​កំណត់ត្រា​ព័ត៌មាន​ផ្សេងៗ​ទៀត។

ការ​តាមដាន និង ទិន្នន័យ Cookies

យើង​ប្រើ Cookies និង​បច្ចេកវិទ្យា​តាមដាន​ដែល​ស្រដៀង​គ្នា ដើម្បី​តាមដាន​សកម្មភាព ហើយ​យើង​រក្សា​ទុក​ព័ត៌មាន​ជាក់លាក់។ Cookies គឺជា​ឯកសារ​ដែល​មាន​ចំនួន​ទិន្នន័យ​ដ៏​តិចតួច ដែល​អាច​រាប់​បញ្ចូល​ទាំង​ទិន្នន័យ​កំណត់​អត្តសញ្ញាណ​អនាមិក។ Cookies ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​កម្មវិធី​រុករក ហើយ​រក្សា​ទុក​នៅ​លើ​ឧបករណ៍​ដែល​អ្នក​ប្រើប្រាស់។

សុវត្ថិភាព​ទិន្នន័យ

សុវត្ថិភាព​ទិន្នន័យ​របស់​អ្នក មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង ប៉ុន្តែ​សូម​ចងចាំ​ថា គ្មាន​មធ្យោបាយ​នៃ​ការ​បញ្ជូន​តាម​អ៊ីនធឺណិត ឬ​ការ​រក្សា​ទុក​ក្នុង​ស្តុក​អេឡិចត្រូនិក​ណា មាន​សុវត្ថិភាព ១០០% នោះ​ទេ។ ខណៈ​ដែល​យើង​ព្យាយាម​ប្រើ​មធ្យោបាយ​​នានា ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក យើង​មិន​អាច​ធានា​នូវ​សុវត្ថិភាព​គ្រប់​យ៉ាង​បាន​ទេ។

តំណ​ភ្ជាប់​ទៅ​គេហទំព័រ​ផ្សេង

ដំណើរការ​របស់​យើង អាច​មាន​តំណ​ភ្ជាប់​ទៅ​កាន់​គេហទំព័រ​ផ្សេង​ទៀត ដែល​មិន​បាន​បង្កើត​ឬ​ដាក់​ឲ្យ​ដំណើរការ​ដោយ​យើង។ ប្រសិនបើ​អ្នក​ចុច​លើ​តំណ​នៃ​គេហទំព័រ​ដទៃ​នោះ អ្នក​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​គេហទំព័រ​នោះ។ យើង​សូម​ផ្ដល់​យោបល់​ដល់​​អ្នក ឲ្យ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ គោលការណ៍​ឯកជន​ភាព នៃ​គ្រប់​គេហទំព័រ​ដែល​អ្នក​ចូល​ទស្សនា​ឬ​ប្រើប្រាស់។ យើង​ពុំ​បាន​គ្រប់គ្រង ហើយ​ក៏​មិន​ទទួល​ខុសត្រូវ​លើ​ទម្រង់​មាតិកា​ឬ​ខ្លឹមសារ (Content) គោលការណ៍​ឯកជន​ភាព (Privacy Policies) ឬ​ការ​អនុវត្ត​ផ្សេង​នៃ​គេហទំព័រ​ដទៃ​នោះ​ឡើយ។

ការ​ផ្លាស់ប្ដូរ​នៃ គោលការណ៍​ឯកជន​ភាព នេះ

យើង​អាច​ធ្វើ​បច្ចុប្បន្នភាព គោលការណ៍​ឯកជន​ភាព របស់​យើង​ក្នុង​ពេល​ណា​មួយ។ យើង​សូម​ផ្ដល់​យោបល់​ដល់​អ្នក ឲ្យ​ពិនិត្យ គោលការណ៍​ឯកជន​ភាព នេះ​ឲ្យ​បាន​ទៀងទាត់ តាម​កាល​កំណត់​ណា​មួយ ដើម្បី​បាន​ទទួល​ជ្រាប​ពី​ការ​ផ្លាស់ប្ដូរ​នានា​បាន​ទាន់​ពេល​វេលា។ ការ​ផ្លាស់ប្ដូរ គោលការណ៍​ឯកជន​ភាព មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​នេះ។

ទំនាក់ទំនង

ប្រសិនបើ​អ្នក​មាន​សំណួរ​អំពី គោលការណ៍​ឯកជន​ភាព នេះ សូម​ទាក់ទង​មក​យើង​តាមរយៈ៖

ការ​បដិសេធ

ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ៖ ថ្ងៃ​សៅរ៍ ៦កើត ខែ​ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០១៩

មតិយោបល់

រាល់​មតិយោបល់​ទាំងអស់​ដែល​បាន​បញ្ចេញ ជា​ការ​ទទួល​ខុសត្រូវ​ផ្ទាល់​របស់​ម្ចាស់​មតិយោបល់ ហើយ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​យើង​ទេ។

ឯកសារ

ការអនុញ្ញាត​ក្នុង​ការប្រើប្រាស់ ចម្លង និង​ចែកចាយ​ឯកសារ​នៅ​ទីនេះ គឺ​ស្ថិត​ក្រោម​ការអនុញ្ញាត​ពី​អ្នកបង្កើត​ឬ​ម្ចាស់​កម្មសិទ្ធិ។ បើ​ឯកសារ​ណា​មួយ​ដែល​បាន​ចុះផ្សាយ​នៅ​ទី​នេះ មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​សម្រាប់​សាធារណជន​ទូទៅ (ការសិក្សា​អប់រំ និង​មិន​សម្រាប់​ធ្វើ​ពាណិជ្ជ​កម្ម) អ្នកបង្កើត​ឬ​ម្ចាស់​កម្មសិទ្ធិ អាច​ស្នើ​សុំ​យើង​ឲ្យ​លុប​ចោល​នូវ​ឯកសារ​ដែល​បាន​ចុះផ្សាយ​ ហើយ​យើង​នឹង​អនុវត្ត​តាម​សំណើ​របស់​អ្នក​។ សូម​ទាក់ទង​មក​យើង​តាម​រយៈ​អាសយដ្ឋាន​អ៊ីមែល rangsey@insightune.com

[full_width]
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents