$h: Root CSS

$0: Khmer Date Display

ថ្ងៃនេះ ត្រូវនឹង សុរិយគតិ
Today is

$h: Landing $show=home

#RANGSEYhome

Come in, stay awhile.

It looks quiet, but inside isn't — because it's full of stories.

This is just a quiet window into the small corners of my life, personal and professional, with everything in between. Here, you'll find honest stories about growth, wisdom from the pages I've read, and the life I'm living.

This is where words become stories. Stories become meaning. And meaning becomes something worth sharing.

#ផ្ទះរង្សី (ផលព្រឹក្ស)

ចូលមក! អង្គុយលេងផ្ទះខ្ញុំសិន...

វាដូចជាស្ងាត់ តែខាងក្នុងមិនស្ងាត់ទេ ព្រោះវាពេញទៅដោយរឿងរ៉ាវ។

វាគ្រាន់តែជាច្រកដ៏ស្ងប់ស្ងាត់មួយសម្រាប់ចូលមកមើលជ្រុងតូចៗនៃជីវិតខ្ញុំ, ផ្ទាល់ខ្លួនខ្លះ ការងារខ្លះ និងរឿងតូចតាចខ្លះទៀតប៉ុណ្ណោះ។ នៅខាងក្នុង អ្នកនឹងមិនឃើញភាពល្អឥតខ្ចោះទេ តែអ្នកនឹងឃើញរឿងពិតដែលឥតលាក់លៀមអំពីដំណើរនៃការរីកចម្រើន ឬរបៀបដែលខ្ញុំលូតលាស់, ព្រមទាំងគតិបណ្ឌិតពីអ្វីដែលខ្ញុំបានអាន និងពីជីវិតដែលខ្ញុំកំពុងរស់នៅ។

ទីនេះជាកន្លែងដែល ពាក្យក្លាយជារឿងរ៉ាវ។ រឿងរ៉ាវក្លាយជាអត្ថន័យ។ ហើយអត្ថន័យក្លាយជា អ្វីដែលមានតម្លៃក្នុងការចែករំលែក។

Rangsey HENG - thoughtful portrait

About Me

Reader • Writer • Advocate
Not titles. Just ways I live.

I read to quiet all the noises and hear the world more clearly. I write to reflect on myself and connect with others. I advocate to confirm the truth, not to be right, just to be real.

I'm Rangsey. For a long time, I was a quiet observer — marking well-loved books and filling notebooks with wisdom like a map for a journey I hadn't yet begun.

Then, a deep curiosity about "What makes a life meaningful?" changed everything. It transformed my silent collection into a living conversation that reached far beyond my desk and into the world.

I read; I write, giving voice to untold stories; I advocate — because I believe that the right words, at the right time, can change everything.

I’m glad you’re here. Let’s explore the answers together.

Learn More About Me

អំពីខ្ញុំ

អ្នកអាន • អ្នកសរសេរ • អ្នកតស៊ូមតិ
វាមិនមែនជាមុខងារទេ តែវាគ្រាន់តែជាវិធីដែលខ្ញុំរស់នៅ។

ខ្ញុំអាន ដើម្បីធ្វើឲ្យសំឡេងទាំងឡាយស្ងប់ស្ងាត់ទៅ ហើយយល់ពីពិភពលោកឲ្យបានកាន់តែច្បាស់។ ខ្ញុំសរសេរ ដើម្បីនៅជាមួយខ្លួនឯង និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ខ្ញុំតស៊ូមតិ ដើម្បីបញ្ជាក់ការពិត; មិនមែនចង់ឈ្នះចាញ់ទេ តែដើម្បីភាពពិតប្រាកដ។

ខ្ញុំឈ្មោះ រង្សី។ ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំ ជាអ្នកសង្កេតដ៏ស្ងប់ស្ងាត់ម្នាក់ ប្រមូលចំណេះដឹងដោយកត់ចំណាំតាមទំព័រសៀវភៅដែលខ្ញុំបានអាន និងសរសេរទុកក្នុងសៀវភៅកំណត់ហេតុ ប្រៀបដូចជាការគូសផែនទីសម្រាប់ដំណើរជីវិតមួយដែលខ្ញុំមិនទាន់បានចាប់ផ្តើម។

បន្ទាប់មក ក្តីចង់ដឹងដ៏ជ្រាលជ្រៅថា "តើអ្វីទៅដែលធ្វើឱ្យជីវិតមានន័យ?" បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ វាបានប្រែក្លាយការងារស្ងប់ស្ងាត់ទាំងនោះទៅជាការសន្ទនាដ៏រស់រវើកមួយ ដែលលាតសន្ធឹងហួសពីតុសរសេររបស់ខ្ញុំ ហើយចូលទៅក្នុងពិភពលោក។

ខ្ញុំអាន; ខ្ញុំសរសេរ លាតត្រដាងរឿងរ៉ាវ; ខ្ញុំតស៊ូមតិ; ពីព្រោះខ្ញុំជឿជាក់ថា ពាក្យពេចន៍ដែលត្រឹមត្រូវ ក្នុងពេលវេលាដ៏សមស្របមួយ អាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងបាន។

ខ្ញុំរីករាយដែលអ្នកបានមកលេងផ្ទះរបស់ខ្ញុំនេះ។ យើងនឹងស្វែងរកចម្លើយទាំងនោះជាមួយគ្នា។

ស្វែងយល់បន្ថែមអំពីខ្ញុំ

$h: Reading $show=home

My Reading Journey

Reading Progress

Tracking my reading journey throughout the year

📚 Reading Journey

Goal:
Progress 0%
"

If you don’t like to read, you haven’t found the right book.

"
― J.K Rowling, author of Harry Potter
ដំណើរនៃការអានរបស់ខ្ញុំ

វឌ្ឍនភាពនៃការអាន

តាមដានដំណើរនៃការអានរបស់ខ្ញុំពេញមួយឆ្នាំ

📚 ដំណើរនៃការអាន

គោលដៅ:
វឌ្ឍនភាព 0%
"

ប្រសិនបើអ្នកមិនចូលចិត្តអានទេ នោះមានន័យថាអ្នកមិនទាន់រកឃើញសៀវភៅដែលត្រូវនឹងចិត្តអ្នកនៅឡើយទេ។

"
― J.K Rowling, author of Harry Potter

$h: Links

$h: Ads $show=home

សៀវភៅដែលខ្ញុំបានអានចប់ក្នុងខែកក្កដានិងខែសីហា ឆ្នាំ ២០២៦

 ថ្ងៃនេះជាថ្ងៃដំបូងនៃខែកញ្ញា ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្ដើមអនុវត្តការងារតាមកាលវិភាគឡើងវិញដែរ ។ ខ្ញុំខកខានមិនបានអនុវត្តការងារតាមកាលវិភាគអស់ពេលជ...

 ថ្ងៃនេះជាថ្ងៃដំបូងនៃខែកញ្ញា ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្ដើមអនុវត្តការងារតាមកាលវិភាគឡើងវិញដែរ ។ ខ្ញុំខកខានមិនបានអនុវត្តការងារតាមកាលវិភាគអស់ពេលជាច្រើនខែមកហើយ ។ នៅចុងខែសីហា ខ្ញុំបានកែសម្រួលកាលវិភាគប្រចាំថ្ងៃឡើងវិញ សម្រាប់ចាប់ផ្ដើមអនុវត្តបន្តចាប់ពីខែនេះតទៅ ។

ព្រឹកនេះ ខ្ញុំឆ្លៀតពេលបន្តិច ដើម្បីសរសេររៀបរាប់ពីសៀវភៅដែលខ្ញុំបានអាន ។ ខ្ញុំនឹងរៀបរាប់ពីសៀវភៅដែលខ្ញុំបានអានចប់ក្នុងខែកក្កដានិងខែសីហា ដាក់រួមបញ្ចូលគ្នាតែម្ដង ។ ខែមុន ខ្ញុំមិនបានសរសេររៀបរាប់ពីសៀវភៅដែលខ្ញុំបានអានចប់ក្នុងខែកក្កដានោះទេ ។ ខ្ញុំគិតថា ខ្ញុំអានសៀវភៅបានតិចតួចក្នុងខែនោះ ហើយខ្ញុំក៏មិនសូវមានអារម្មណ៍ល្អផង ខ្ញុំក៏សម្រេចចិត្តចាំសរសេររួមគ្នាជាមួយខែសីហាតែម្ដងទៅ ។ សៀវភៅដែលខ្ញុំបានអានចប់ក្នុងខែកក្កដាមានចំនួនបីក្បាល ហើយសៀវភៅដែលខ្ញុំបានអានចប់ក្នុងខែសីហាក៏មានចំនួនបីក្បាលដែរ ។ ក្នុងខែកក្កដា ខ្ញុំចំណាយពេលតិចតួចណាស់ដើម្បីអានសៀវភៅ ។ លុះដល់ខែសីហា ខ្ញុំក៏នៅតែមិនសូវបានអានសៀវភៅជាប់លាប់ដដែល ។ នៅពាក់កណ្ដាលខែសីហា ខ្ញុំបានរៀបចំកែសម្រួលការងារមួយចំនួន ហើយក៏ឃើញថា ការងារអានសៀវភៅនាពេលចុងក្រោយនេះ ខ្ញុំពុំសូវបានអនុវត្តឲ្យបានពេញដៃពេញជើងសោះ; ហេតុនេះ ខ្ញុំក៏ជំរុញការងារនោះឡើងវិញជាបន្ទាន់ ។ ចាប់តាំងពីពាក់កណ្ដាលខែសីហាមក ខ្ញុំខិតខំឆ្លៀតពេលអានសៀវភៅឡើងវិញ; ទោះមិនសូវបានទៀងទាត់ដូចដើម ក៏ខ្ញុំបានព្យាយាមពង្រឹងការងារនេះឡើងវិញជាបណ្ដើរៗហើយ ។ តាមពិត មួយរយៈចុងក្រោយនេះ ខ្ញុំរវល់ជាប់ជាមួយការងាររុះរើនិងរៀបចំប្រព័ន្ធអនុវត្តការងារប្រចាំថ្ងៃ និងរវល់ដោះស្រាយបញ្ហាផ្ទាល់ខ្លួនមួយចំនួនទៀតផង; អ៊ីចឹងហើយទើបខ្ញុំពុំសូវមានពេលធ្វើការងារផ្សេងៗ ជាពិសេសគឺការងារអានសៀវភៅនេះតែម្ដង ។

សៀវភៅដែលខ្ញុំបានអានចប់ក្នុងខែកក្កដា ឆ្នាំ ២០២៦ ៖

  • សៀវភៅ «Self-discipline in 10 days» Theodore Bryant
  • សៀវភៅ «ប្រវត្តិរបស់ អាដុលហ៊ីត្លែរ»
  • សៀវភៅ «ជំនួយសតិ ភាគ៨» ប៊ុត សាវង្ស

សៀវភៅដែលខ្ញុំបានអានចប់ក្នុងខែសីហា ឆ្នាំ ២០២៦ ៖

  • សៀវភៅ «The Things You Can See Only When You Slow Down: How to Be Calm in a Busy World» Haemin Sunim [4-star book]
  • សៀវភៅ «ជំនួយសតិ ភាគ៩» ប៊ុត សាវង្ស
  • សៀវភៅ «បារមីភាគ២» ប៊ុត សាវង្ស

ខ្ញុំនឹងបន្តរៀបរាប់បន្តិចទៀត ដោយត្រួសៗពីសៀវភៅដែលខ្ញុំបានអាននេះ ។ សៀវភៅ «Self-discipline in 10 days» របស់ Theodore Bryant, ជាសៀវភៅដែលខ្ញុំចាប់ផ្ដើមអានតាំងពីដើមខែមិថុនា ក្នុងពេលដែលខ្ញុំមានបំណងចង់ពង្រឹងវិន័យផ្ទាល់ខ្លួនឡើងវិញ ។ ដំបូង ខ្ញុំចង់អានសៀវភៅ «The 5 Second Rule» របស់ Mel Robbins ទេ តែក៏គិតថា សាកអានសៀវភៅ «Self-discipline in 10 days» នេះសិន មុននឹងអានសៀវភៅរបស់ Mel Robbins ។ សៀវភៅ «ប្រវត្តិរបស់ អាដុលហ៊ីត្លែរ» ជាប្រភេទសៀវភៅបែបជីវប្រវត្តិខ្លីៗ ចេញផ្សាយដោយ IDEA BOOK ដែលត្រូវបានរៀបរៀងឡើងជាពីរភាសា គឺ ភាសាខ្មែរនិងភាសាអង់គ្លេស ។ ខ្ញុំក៏ធ្លាប់បានអានសៀវភៅប្រភេទនេះពីមុនមកដែរ ។ លើកនេះ មិត្តរួមការងាររបស់ខ្ញុំបាននាំយកសៀវភៅយកមកឲ្យខ្ញុំអានជាច្រើនក្បាល រួមទាំងសៀវភៅប្រភេទនេះបី-បួនក្បាលដែរ ។ ក្រោយពីអានសៀវភៅនេះចប់ ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំនឹងបន្តអានសៀវភៅក្នុងប្រភេទនេះដែលនៅសល់នោះទៀតទេ ។ ក្នុងខែកក្កដា ខ្ញុំបន្តអានសៀវភៅជំនួយសតិរបស់លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស បានតែមួយក្បាលទេ ។ សៀវភៅ «ជំនួយសតិ ភាគ៨» នេះ ជាមេរៀនធម៌គម្ពីរបុគ្គលបញ្ញត្តិ តែលោកគ្រូអគ្គបណ្ឌិតរៀបរៀងមកក្នុងសៀវភៅនេះតែបុគ្គលពួក ១ ប៉ុណ្ណោះ (នៅមានបុគ្គលពួក ២ និងពួក ៣ ទៀត ពុំបាននាំមកដាក់បញ្ចូលក្នុងសៀវភៅនេះទេ) ។ សរុបមក ខ្ញុំអានសៀវភៅបានតិចតួចណាស់ក្នុងខែកក្កដា ។ លុះដល់ខែសីហា ខ្ញុំក៏នៅតែមិនសូវបានអានសៀវភៅដូចក្នុងខែកក្កដាអ៊ីចឹងដែរ ។ ដូចដែលខ្ញុំបានរៀបរាប់ខាងដើមខ្លះមកហើយ គឺ ទើបតែដល់ពាក់ខែសីហាទេ ទើបខ្ញុំខិតខំឆ្លៀតពេលអានសៀវភៅឡើងវិញ ។ ក្នុងខែសីហានេះ ខ្ញុំរវល់ដោះស្រាយបញ្ហាផ្ទាល់ខ្លួនមួយចំនួន ហើយក៏មានអារម្មណ៍មិនសូវល្អផង; ខ្ញុំក៏នឹកឃើញដល់សៀវភៅដែលមិត្តរួមការងារចាស់របស់ខ្ញុំធ្លាប់ណែនាំឲ្យអានកាលពីឆ្នាំ ២០១៩ ។ កាលនោះមិត្តរួមការងារខ្ញុំបានណែនាំឲ្យខ្ញុំអានសៀវភៅមួយក្បាលរបស់ Haemin Sunim (Zen Buddhist teacher) ។ ខ្ញុំក៏ត្រលប់ទៅរកមើលសៀវភៅរបស់ Haemin Sunim ឡើងវិញ ហើយរកឃើញសៀវភៅបីក្បាលគឺ សៀវភៅ «Love for Imperfect Things: How to Accept Yourself in a World Striving for Perfection», សៀវភៅ «The Things You Can See Only When You Slow Down: How to Be Calm in a Busy World», និងសៀវភៅ «When Things Don't Go Your Way: Zen Wisdom for Difficult Times» ។ ខ្ញុំក៏សម្រេចចិត្តអានសៀវភៅ «The Things You Can See Only When You Slow Down: How to Be Calm in a Busy World» នាពេលនោះតែម្ដងទៅ ។ ខ្ញុំបានអានសៀវភៅនេះចប់ ហើយកំពុងបន្តអានសៀវភៅ «Love for Imperfect Things: How to Accept Yourself in a World Striving for Perfection» ជាបន្តទៀត ។ ក្នុងខែសីហា ខ្ញុំបន្តអានសៀវភៅជំនួយសតិបានមួយក្បាលទៀត គឺ សៀវភៅ «ជំនួយសតិ ភាគ៩» ។ សៀវភៅ «ជំនួយសតិ ភាគ៩» នេះ លោកគ្រូអគ្គបណ្ឌិតប្រមូលរួបរួមធម៌អាថ៌អំពី «យោនិសោមនសិការ» ដែលក្នុងនោះមានរៀបរាប់អំពីវិធីគិតដែលជាយោនិសោមនសិការ ប្រមូលជាបែបជាក្រុម សរុបមានចំនួន ១០ ។ ពេលអានសៀវភៅ «ជំនួយសតិ ភាគ៩» ចប់, ខ្ញុំក៏នឹកឃើញដល់សៀវភៅ «បារមី» ដែលជាសៀវភៅរៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតដែរនោះ ហើយខ្ញុំនៅមិនទាន់បានអានចប់គ្រប់ភាគ ខ្ញុំក៏បន្តអានសៀវភៅ «បារមីភាគ២» ទៀត ។ សៀវភៅ «បារមីភាគ១» ខ្ញុំបានអានចប់កាលពីខែមិថុនា ហើយសៀវភៅនេះ ខ្ញុំទទួលពីមិត្តខ្ញុំ (មានតែមួយភាគ), ឯសៀវភៅ «បារមីភាគ២» ខ្ញុំទាញយកពីគេហទំព័រ ៥០០០ ឆ្នាំ ។

ខ្ញុំរៀបរាប់ប៉ុណ្ណឹងទៅចុះ ។ ខ្ញុំចាប់ផ្ដើមសរសេរអត្ថបទនេះតាំងពីពេលព្រឹក ហើយក៏រវល់ជាមួយកិច្ចការផ្សេងៗ កិច្ចការនេះបន្តិចកិច្ចការនោះបន្តិច; ខ្ញុំទើបតែបន្តសរសេរបញ្ចប់អត្ថបទនេះក្រោយពីទទួលទានអាហាររួច ។ ខ្ញុំដូចជាមិនមានអ្វីដែលត្រូវរៀបរាប់បន្ថែមទៀតទេ ។ ខ្ញុំសង្ឃឹមថា ការត្រលប់មកអនុវត្តការងារប្រចាំថ្ងៃតាមកាលវិភាគឡើងវិញនេះ នឹងប្រព្រឹត្តទៅដោយភាពល្អប្រសើរ ហើយខ្ញុំក៏សង្ឃឹមថា ខ្ញុំនឹងបន្តអានសៀវភៅឲ្យបានច្រើនឡើងវិញ សម្រចឲ្យបាននូវគោលដៅអានសៀវភៅប្រចាំឆ្នាំដែលខ្ញុំបានកំណត់ ។

រាជធានីភ្នំពេញ ១ កញ្ញា ២០២៦ វេលាម៉ោង ១១:៥៧ នាទីព្រឹក

$0: Clean label display

$0: Reminder

Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more
សេចក្តីរម្លឹក

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។

អានបន្ថែម

$0: Copy Share URL

$0: Blogger Profile

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents