$h: Root CSS

$0: Khmer Date Display

ថ្ងៃនេះ ត្រូវនឹង សុរិយគតិ
Today is

$h: Landing $show=home

#RANGSEYhome

Come in, stay awhile.

It looks quiet, but inside isn't — because it's full of stories.

This is just a quiet window into the small corners of my life, personal and professional, with everything in between. Here, you'll find honest stories about growth, wisdom from the pages I've read, and the life I'm living.

This is where words become stories. Stories become meaning. And meaning becomes something worth sharing.

#ផ្ទះរង្សី (ផលព្រឹក្ស)

ចូលមក! អង្គុយលេងផ្ទះខ្ញុំសិន...

វាដូចជាស្ងាត់ តែខាងក្នុងមិនស្ងាត់ទេ ព្រោះវាពេញទៅដោយរឿងរ៉ាវ។

វាគ្រាន់តែជាច្រកដ៏ស្ងប់ស្ងាត់មួយសម្រាប់ចូលមកមើលជ្រុងតូចៗនៃជីវិតខ្ញុំ, ផ្ទាល់ខ្លួនខ្លះ ការងារខ្លះ និងរឿងតូចតាចខ្លះទៀតប៉ុណ្ណោះ។ នៅខាងក្នុង អ្នកនឹងមិនឃើញភាពល្អឥតខ្ចោះទេ តែអ្នកនឹងឃើញរឿងពិតដែលឥតលាក់លៀមអំពីដំណើរនៃការរីកចម្រើន ឬរបៀបដែលខ្ញុំលូតលាស់, ព្រមទាំងគតិបណ្ឌិតពីអ្វីដែលខ្ញុំបានអាន និងពីជីវិតដែលខ្ញុំកំពុងរស់នៅ។

ទីនេះជាកន្លែងដែល ពាក្យក្លាយជារឿងរ៉ាវ។ រឿងរ៉ាវក្លាយជាអត្ថន័យ។ ហើយអត្ថន័យក្លាយជា អ្វីដែលមានតម្លៃក្នុងការចែករំលែក

Rangsey HENG - thoughtful portrait

About Me

Reader • Writer • Advocate
Not titles. Just ways I live.

I read to quiet all the noises and hear the world more clearly. I write to reflect on myself and connect with others. I advocate to confirm the truth, not to be right, just to be real.

I'm Rangsey. For a long time, I was a quiet observer — marking well-loved books and filling notebooks with wisdom like a map for a journey I hadn't yet begun.

Then, a deep curiosity about "What makes a life meaningful?" changed everything. It transformed my silent collection into a living conversation that reached far beyond my desk and into the world.

I read; I write, giving voice to untold stories; I advocate — because I believe that the right words, at the right time, can change everything.

I’m glad you’re here. Let’s explore the answers together.

Learn More About Me

អំពីខ្ញុំ

អ្នកអាន • អ្នកសរសេរ • អ្នកតស៊ូមតិ
វាមិនមែនជាមុខងារទេ តែវាគ្រាន់តែជាវិធីដែលខ្ញុំរស់នៅ។

ខ្ញុំអាន ដើម្បីធ្វើឲ្យសំឡេងទាំងឡាយស្ងប់ស្ងាត់ទៅ ហើយយល់ពីពិភពលោកឲ្យបានកាន់តែច្បាស់។ ខ្ញុំសរសេរ ដើម្បីនៅជាមួយខ្លួនឯង និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ខ្ញុំតស៊ូមតិ ដើម្បីបញ្ជាក់ការពិត; មិនមែនចង់ឈ្នះចាញ់ទេ តែដើម្បីភាពពិតប្រាកដ។

ខ្ញុំឈ្មោះ រង្សី។ ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំ ជាអ្នកសង្កេតដ៏ស្ងប់ស្ងាត់ម្នាក់ ប្រមូលចំណេះដឹងដោយកត់ចំណាំតាមទំព័រសៀវភៅដែលខ្ញុំបានអាន និងសរសេរទុកក្នុងសៀវភៅកំណត់ហេតុ ប្រៀបដូចជាការគូសផែនទីសម្រាប់ដំណើរជីវិតមួយដែលខ្ញុំមិនទាន់បានចាប់ផ្តើម។

បន្ទាប់មក ក្តីចង់ដឹងដ៏ជ្រាលជ្រៅថា "តើអ្វីទៅដែលធ្វើឱ្យជីវិតមានន័យ?" បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ វាបានប្រែក្លាយការងារស្ងប់ស្ងាត់ទាំងនោះទៅជាការសន្ទនាដ៏រស់រវើកមួយ ដែលលាតសន្ធឹងហួសពីតុសរសេររបស់ខ្ញុំ ហើយចូលទៅក្នុងពិភពលោក។

ខ្ញុំអាន; ខ្ញុំសរសេរ លាតត្រដាងរឿងរ៉ាវ; ខ្ញុំតស៊ូមតិ; ពីព្រោះខ្ញុំជឿជាក់ថា ពាក្យពេចន៍ដែលត្រឹមត្រូវ ក្នុងពេលវេលាដ៏សមស្របមួយ អាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងបាន។

ខ្ញុំរីករាយដែលអ្នកបានមកលេងផ្ទះរបស់ខ្ញុំនេះ។ យើងនឹងស្វែងរកចម្លើយទាំងនោះជាមួយគ្នា។

ស្វែងយល់បន្ថែមអំពីខ្ញុំ

$h: Reading $show=home

My Reading Journey

Reading Progress

Tracking my reading journey throughout the year

📚 Reading Journey

Goal:
Progress 0%
"

If you don’t like to read, you haven’t found the right book.

"
― J.K Rowling, author of Harry Potter
ដំណើរនៃការអានរបស់ខ្ញុំ

វឌ្ឍនភាពនៃការអាន

តាមដានដំណើរនៃការអានរបស់ខ្ញុំពេញមួយឆ្នាំ

📚 ដំណើរនៃការអាន

គោលដៅ:
វឌ្ឍនភាព 0%
"

ប្រសិនបើអ្នកមិនចូលចិត្តអានទេ នោះមានន័យថាអ្នកមិនទាន់រកឃើញសៀវភៅដែលត្រូវនឹងចិត្តអ្នកនៅឡើយទេ។

"
― J.K Rowling, author of Harry Potter

$h: Links

$h: Ads $show=home

សៀវភៅដែលខ្ញុំបានអានចប់ក្នុងខែមករានិងខែកុម្ភៈ ឆ្នាំ២០២៦

ថ្មីៗនេះ ខ្ញុំមិនសូវបានសរសេរអត្ថបទចុះផ្សាយនៅទីនេះច្រើននោះទេ ។ កំណត់ហេតុភាពច្រើន ខ្ញុំសរសេរទុកជាលក្ខណៈផ្ទាល់ខ្លួន មិនបានយកមកចុះផ្យាយជាសាធារណៈ...

ថ្មីៗនេះ ខ្ញុំមិនសូវបានសរសេរអត្ថបទចុះផ្សាយនៅទីនេះច្រើននោះទេ ។ កំណត់ហេតុភាពច្រើន ខ្ញុំសរសេរទុកជាលក្ខណៈផ្ទាល់ខ្លួន មិនបានយកមកចុះផ្យាយជាសាធារណៈនៅទីនេះឡើយ ។ តាមពិត ខ្ញុំក៏ចង់សរសេរអត្ថបទយកមកចុះផ្សាយនៅទីនេះឲ្យបានច្រើនដូចពេលមុនដែរ តែខ្ញុំប្រហែលជាត្រូវការពេលវេលាខ្លះដើម្បីរៀបចំធ្វើវាឡើងវិញ ។ ព្រឹកនេះ ខ្ញុំនឹងចំណាយពេលបន្តិចដើម្បីរៀបរាប់ពីសៀវភៅដែលខ្ញុំបានអានចប់ក្នុងខែមករានិងខែកុម្ភៈ បូករួមនឹងសកម្មភាពការងារខ្លះដែលខ្ញុំបានធ្វើក្នុងពេលពីរខែដំបូងនៃឆ្នាំ២០២៦នេះ ។

ខ្ញុំធ្លាប់បានសរសេរខ្លះរួចមកហើយនៅក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំ អំពីសកម្មភាពដែលខ្ញុំបានអនុវត្តជាបន្តបន្ទាប់ តាមពេលវេលាសមស្របជាហូរហែរមក ។ ឥលូវ ខ្ញុំចង់រម្លឹកឡើងវិញខ្លះទៀតអំពីសកម្មភាពទាំងនោះ ។ កាលពីចុងឆ្នាំ២០២៥ ខ្ញុំគិតថា ខ្ញុំមិនបានរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៦ ឲ្យបានល្អនោះទេ ។ លុះដល់ពេលខ្ញុំពិនិត្យឡើងវិញនូវការងារដែលខ្ញុំបានធ្វើនោះ នាដើមឆ្នាំ២០២៦ ម្ដងទៀត ខ្ញុំក៏ចាប់អារម្មណ៍ឃើញថា តាមពិត ខ្ញុំរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៦ នេះ បានល្អប្រសើរហើយ ។ ខ្ញុំបែរជាមានសុទិដ្ឋិនិយមចំពោះអ្វីដែលខ្ញុំបានរៀបចំសម្រាប់ឆ្នាំថ្មីនេះ ហើយពិនិត្យឃើញថា បញ្ហាអសកម្មខ្លះដែលកើតឡើងនាពេលដើមឆ្នាំនេះ វាបណ្ដាលមកពីឆន្ទៈនៃការអនុវត្តការងារ ជាជាងដែលថា វាបណ្ដាលមកពីការរៀបចំផែនការការងារមិនបានល្អ ។ ក្នុងរយៈពេលចុងក្រោយនេះ ខ្ញុំហាក់ប្រើប្រាស់ជីវិតរស់នៅឆ្ងាយបន្តិចពី «វិន័យផ្ទាល់ខ្លួន» (Self-discipline) និង «ការមានសតិ» (Mindfulness) ដែលជាហេតុធ្វើឲ្យខ្ញុំអនុវត្តការងារតាមផែនការដែលបានកំណត់ មិនសូវបានល្អ ។ គោលដៅនិងផែនការសម្រាប់ឆ្នាំថ្មីនេះ វាមានលក្ខណៈល្អខ្លាំងណាស់ ហើយវាក៏ទាមទារចាំបាច់ណាស់នូវការអនុវត្តដែលប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ។ មេរៀនដែលខ្ញុំទទួលបានក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងមេរៀនដែលខ្ញុំទើបទទួលបានក្នុងឆ្នាំថ្មីនេះ វាមានលក្ខណៈផ្ទុយគ្នាស្រឡះ ។ ខ្ញុំត្រូវរៀនសូត្រឲ្យបានល្អពីមេរៀនទាំងពីរនេះ ដើម្បីយកមកអនុវត្តក្នុងការងារប្រចាំថ្ងៃឲ្យបានត្រឹមត្រូវតាមសភាពការណ៍ជាក់ស្ដែង និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង ។ ការងារទាំងអស់នេះ វាហាក់មានសភាពយឺតយ៉ាវបន្តិច តែខ្ញុំសង្ឃឹមថា អ្វីៗនឹងប្រព្រឹត្តទៅដោយល្អ បើខ្ញុំនៅតែបន្តខិតខំធ្វើវាដោយមិនបោះបង់ ។

មកដល់ខែមីនានេះទៅហើយ ខ្ញុំនៅមិនទាន់បានសរសេររៀបរាប់ពីឆ្នាំ២០២៥ (Reflection for 2025) នៅឡើយទេ ។ កាលពីឆ្នាំមុន ខ្ញុំអូសបណ្ដាយការងារនេះដល់ត្រឹមខែមីនាដែរ ។ សម្រាប់ឆ្នាំនេះ ខ្ញុំប្រហែលជាមិនសរសេរទេ ព្រោះកាលពីចុងឆ្នាំ២០២៥ ខ្ញុំបានសរសរត្រួសៗខ្លះមកហើយអំពីការងារនេះនៅក្នុងឯកសារផ្ទាល់ខ្លួនរបស់ខ្ញុំ ។ វាមានសភាពខ្លីពិតមែន តែវាបង្ហាញគ្រប់ជ្រុងជ្រោយហើយនូវអ្វីដែលខ្ញុំបានបំពេញក្នុងឆ្នាំ២០២៥; វានៅខ្វះតែការពង្រីកសេចក្ដីបន្ថែម និងការដាក់បញ្ចូលបន្ថែមនូវការយល់ឃើញខ្លះៗទៀតប៉ុណ្ណោះ ។ ឯសេចក្ដីខ្វះខាតនេះ ខ្ញុំក៏បានសរសេរជាបន្តបន្ទាប់មកហើយក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំនៅដើមឆ្នាំ២០២៦នេះ ។

ក្រៅពីកិច្ចការងារផ្ទាល់ខ្លួនដែលខ្ញុំបានរៀបរាប់ខ្លះៗខាងលើនេះ ខ្ញុំចង់បន្តរៀបរាប់បន្តិចទៀតអំពីកិច្ចការងារជាកុសលដែលខ្ញុំបានបំពេញនាដើមឆ្នាំ២០២៦នេះ ។ ចាប់ពីចេញព្រះវស្សាក្នុងពុទ្ធសករាជ២៥៦៩នេះមក ខ្ញុំបានរៀបចំពេលវេលាដើម្បីចូលរួមកម្មវិធីនៅនិគ្រោធវ័នជាហូរហែរ ញឹកញាប់ជាងឆ្នាំមុនៗ ។ ចាប់ពីពេលចេញព្រះវស្សានេះមក ខ្ញុំទៅចូលរួមកម្មវិធីក្នុងថ្ងៃពេញបូណ៌និងថ្ងៃខែដាច់ នៅនានិគ្រោធវ័នជាប្រចាំ ។ លុះក្រោយមក គឺចាប់ពីឆ្នាំថ្មីឆ្នាំសកលនេះមក ខ្ញុំទៅចូលរួមជាប្រចាំក្នុងថ្ងៃនៃបកតិឧបោសថ នៅនិគ្រោធវ័ន ។ នាដើមឆ្នាំ២០២៦នេះ ខ្ញុំបន្ថយថ្ងៃរក្សាបកតិឧបោសថមកនៅត្រឹមតែថ្ងៃដែលបានកំណត់ក្នុងប្រតិទិនទូទៅប៉ុណ្ណោះ (មិនបានរក្សាពេញ ៨ថ្ងៃ ឬ ៦ថ្ងៃ ក្នុងមួយខែនោះទេ) ។ នាដើមឆ្នាំនេះ ខ្ញុំក៏បានចូលរួមជាបន្តបន្ទាប់ក្នុងកម្មវិធីសមាធិ នៅនិគ្រោធវ័ន; មានកម្មវិធីសមាធិឆ្នាំថ្មី និងកម្មវិធីសមាធិប្រចាំខែ ។ ពិធីបុណ្យមាឃបូជាក្នុងឆ្នាំនេះ ក៏បានប្រព្រឹត្តទៅរួចមកហើយកាលពីដើមខែកុម្ភៈ ហើយខ្ញុំក៏បានចូលរួមដែរនៅនិគ្រោធវ័ន ។ រៀបរាប់ត្រួសៗមកនេះ ក៏ឃើញថា ខ្ញុំបានចំណាយពេលច្រើននៅនិគ្រោធវ័ន ។ រៀបរាប់មកដល់ត្រឹមនេះ ខ្ញុំក៏ចង់បញ្ចាក់បន្តិចថា ទន្ទឹមនឹងកិច្ចការជាកុសលនេះ សេចក្ដីប្រមាទ និងអកុសលទាំងឡាយឯទៀតក៏កើតឡើងជារឿយៗដែរ ។ អ្វីដែលខ្ញុំបានលើកឡើងមកនេះ ក៏សូមឲ្យបានជាទីនៃសេចក្ដីជ្រះថ្លានៃអ្នកទាំងឡាយ បានជាឧបនិស្ស័យនិងជាកម្លាំងចិត្តដើម្បីបំពេញនូវកិច្ចការងារជាកុសលបន្តតទៅ ។ មួយវិញទៀត ក៏សូមឲ្យបានជាទីនៃសេចក្ដីសង្រួមប្រយ័ត្ននៃអ្នកទាំងឡាយ បានជាឧបនិស្ស័យក្នុងកិច្ចការគ្របសង្កត់នូវអកុសលធម៌ឲ្យបានល្អតទៅ ។ សូមឲ្យអ្នកទាំងឡាយបានជាអ្នកមានសតិស្មារតី សព្វៗកាលទាំងពួង ។ សូមឲ្យកុសលធម៌ចម្រើនឡើង ហើយអកុសលធម៌សាបសូន្យទៅ ។

ខ្ញុំរៀបរាប់ប៉ុណ្ណឹងទៅចុះ ! ជាបន្តទៀត ខ្ញុំនឹងរៀបរាប់អំពីសៀវភៅដែលខ្ញុំបានអានចប់ក្នុងខែមករានិងខែកុម្ភៈ ដើមឆ្នាំ២០២៦ នេះ ។ ក្នុងរយៈពេលពីរខែមកនេះ សៀវភៅដែលខ្ញុំបានអានចប់មានចំនួន ១១ក្បាល ក្នុងនោះ ខែមករាមានចំនួន ៥ក្បាល និងខែកុម្ភៈមានចំនួន ៦ក្បាល ។ បើធៀបនឹងចំនួនសៀវភៅដែលជាគោលដៅដើម្បីអានក្នុងឆ្នាំនេះ គឺ ១១/៦០ ក្បាល, វាស្មើនឹង ១៨% ដែលបង្ហាញពីដំណើរការល្អក្នុងការអានឲ្យបានគ្រប់ចំនួនសៀវភៅដែលបានកំណត់ ។

សៀវភៅដែលខ្ញុំអានចប់ក្នុងខែមករា៖
  • សៀវភៅ «ប្រវត្តិ វត្តនិគ្រោធវ័ន ហៅគល់ទទឹង» ហ៊ួត សម្បត្តិ
  • សៀវភៅ «ប្រវត្តិសង្ខេបពុទ្ធសាសនបណ្ឌិត្យ»
  • សៀវភៅ «The Courage to Be Dislike: How to Feel Yourself, Change Your Life and Achieve Happiness» Ichiron Kishimi and Fumitake Koga
  • សៀវភៅ «សិល្បៈលួងលោម» ហ៊ុន គឹមស៊ា
  • សៀវភៅ «ទប់ស្មារតី កុំយំកុំសើច» ខាំពូនគិមនី
សៀវភៅដែលខ្ញុំបានអានក្នុងខែកុម្ភៈ៖
  • សៀវភៅប្រលោមលោក «វិថីជីវិត» អ្នកនិពន្ធរតនា
  • សៀវភៅរឿង «មិនចុះសម្រុងនឹងជីវិត» អាល់បែរត៍ កាមុស
  • សៀវភៅ «កប្បដ្ឋិយបាដិហារ្យ» កុល ផេង
  • សៀវភៅ «Dopamine Nation: Finding Balance in the Age of Indulgence» Anna Lembke
  • សៀវភៅប្រលោមលោក «៣២ឆ្នាំក្រោយមក» ជុត ខៃ
  • សៀវភៅរឿងសម្រាប់កុមារ «Alice's Adventures in Wonderland» Lewis Carroll

ខ្ញុំនឹងបន្តរៀបរាប់ត្រួសៗបន្តិចអំពីសៀវភៅខ្លះ មិនរៀបរាប់ទាំងអស់គ្រប់សៀវភៅនោះទេ ។ សៀវភៅ «ប្រវត្តិ វត្តនិគ្រោធវ័ន ហៅគល់ទទឹង» ជាសៀវភៅដែលខ្ញុំធ្លាប់បានអានពីមុនរួចមកហើយ ។ ខ្ញុំមិនបានកត់ត្រាសៀវភៅនេះចូលក្នុងបញ្ជីសៀវភៅដែលខ្ញុំបានអានទេក្នុងកាលនោះ ។ ហេតុនេះហើយ ខ្ញុំក៏យកសៀវភៅនេះមកអានម្ដងទៀត ដើម្បីកត់ត្រាសៀវភៅនេះទុកក្នុងបញ្ជីសៀវភៅដែលខ្ញុំបានអាន ។ សម្រាប់សៀវភៅ «ប្រវត្តិសង្ខេបពុទ្ធសាសនបណ្ឌិត្យ» ខ្ញុំពុំមានបំណងនឹងអាននោះទេ ។ លុះអានត្រួសៗបន្តិច ខ្ញុំក៏ជួបនឹងឃ្លាប្រយោគមួយថា «នៅពេលដែលស្ថាប័នណាមួយទទួលបានជោគជ័យនោះ តែងមានមនុស្សជាច្រើនអះអាងថា វាជាស្នាដៃរបស់ខ្លួន» ខ្ញុំក៏ស្រាប់តែសម្រេចចិត្តយកសៀវភៅនេះមកអាន ។ សេចក្ដីនៅក្នុងសៀវភៅនេះក្នុងផ្នែកខ្លះ ខ្ញុំបានអានរួចមកហើយនៅក្នុងសៀវភៅ «ឧបត្តិហេតុនៃព្រះត្រៃបិដកប្រែ» ។ សៀវភៅ «ប្រវត្តិសង្ខេបពុទ្ធសាសនបណ្ឌិត្យ» នេះ សរសេរជាពីរភាសា គឺ ភាសាខ្មែរនិងភាសាអង់គ្លេស, តែខ្ញុំបានអានតែផ្នែកជាភាសាខ្មែរប៉ុណ្ណោះ ។ សៀវភៅ «The Courage to Be Dislike: How to Feel Yourself, Change Your Life and Achieve Happiness» ជាសៀវភៅដែលខ្ញុំចាប់ផ្ដើមអានតាំងពីពាក់កណ្ដាលឆ្នាំ២០២៥ ។ ខ្ញុំមិនសូវបានអានជាប់លាប់ទេ ហេតុនេះហើយទើបវាអូសបន្លាយពេលយូរយ៉ាងនេះ ។ សៀវភៅនេះមានសេចក្ដីវែងគួរសមដែរ ។ ខ្ញុំចំណាយពេលជិតដប់ប្រាំម៉ោងទើបអានសៀវភៅនេះចប់ ។ សៀវភៅនេះមានភាពពិបាកអានបន្តិចសម្រាប់ខ្ញុំ ។ តែខ្ញុំនៅតែចាត់ទុកសៀវភៅនេះថាជាសៀវភៅដ៏ល្អមួយក្បាល (5-star book) ។ វាមានចំណុចជាច្រើនដែលអាចរៀនសូត្របានពីសៀវភៅនេះ ហើយអ្វីដែលខ្ញុំចូលចិត្តបំផុតគឺ ខ្លឹមសារដែលនិយាយពីភាពជាខ្លួនឯង និងទ្រឹស្ដី «Adlerian» ។ ចំណងជើងសៀវភៅនេះ បានធ្វើឲ្យខ្ញុំយល់ឃើញផ្សេងពីខ្លឹមសារនៅក្នុងសៀវភៅពេលដែលខ្ញុំបានឃើញសៀវភៅនេះជាលើកដំបូង ។ លុះអានសៀវភៅនេះបានបន្តិច ទើបខ្ញុំដឹងថា សៀវភៅនេះមិនមែននិយាយពីអ្វីដូចដែលខ្ញុំបានគិតក្នុងគ្រាដំបូងនោះទេ ។ នៅមានសៀវភៅមួយក្បាលទៀតដែលដាក់ចំណងជើងតាមបែបផែននេះដែរ គឺសៀវភៅ «The Courage to Be Happy: Discover the Power of Positive Psychology and Choose Happiness Every Day» ខ្ញុំនៅមិនទាន់បានអាននោះទេ ។ ខ្ញុំនឹងអាននៅពេលក្រោយទៀត ។ សៀវភៅ «សិល្បៈលួងលោម» ជាសៀវភៅចាស់យូរមកហើយ ។ ខ្ញុំសុំណែនាំប្រិយមិត្តឲ្យអានសៀវភៅផ្សេងទៀតដែលមានខ្លឹមសារនិយាយទាក់ទងនឹងប្រធានបទបែបនេះដែរ (សៀវភៅដែលខ្ញុំធ្លាប់បានអានហើយ) ។ សៀវភៅទាំងនោះរួមមាន សៀវភៅ «ស្រីហិតោបទេស» សៀវភៅ «សិល្បៈចងមិត្ត បន្ទន់ចិត្តអ្នកដទៃ» សៀវភៅ «បុរសមកពីភពព្រះអង្គា ស្ដ្រីមកពីភពព្រះសុក្រ» សៀវភៅ «វិធីនិយាយទៅកាន់មនុស្សគ្រប់គ្នានៃគ្រប់ស្ថានការណ៍» និងសៀវភៅ «The 5 Love Languages: The Secret to Live that Lasts» ។ សៀវភៅដែលខ្ញុំបានអានចប់ក្នុងខែមករា វាសុទ្ធនឹងតែជាសៀវភៅដែលខ្ញុំបានទាញយកពីគេហទំព័រ ៥០០០ឆ្នាំ លើកលែងតែសៀវភៅមួយក្បាលជាភាសាអង់គ្លេសនោះ ។ ខ្ញុំរៀបរាប់បន្តបន្តិចទៀតអំពីសៀវភៅដែលខ្ញុំបានអានចប់ក្នុងខែកុម្ភៈវិញម្ដង ។ សៀវភៅប្រលោមលោក «វិថីជីវិត» ជាសៀវភៅដែលខ្ញុំខ្ចីពីមិត្តរួមការងាររបស់ខ្ញុំ ។ កាលនោះ ខ្ញុំមានបំណងចង់រៀបចំបោះពុម្ពសៀវភៅធម៌ (ដែលមានស្រាប់ឡើងវិញ) ហើយខ្ញុំក៏សុំខ្ចីសៀវភៅប្រលោមលោកនេះមកមើលជាគំរូ (មកដល់ពេលនេះ ខ្ញុំបានបោះពុម្ពរួចរាល់ហើយ) ។ ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តយកសៀវភៅនេះមកអានតែម្ដងទៅ ព្រោះខ្ញុំចង់ចំណាយពេលខ្លះដើម្បីលម្ហែអារម្មណ៍ ។ សៀវភៅរឿង «មិនចុះសម្រុងនឹងជីវិត» ជាប្រភេទសៀវភៅដែលខ្ញុំអានចប់ហើយខ្ញុំនៅតែសួរខ្លួនឯងថាតើសៀវភៅនិយាយអំពីអ្វី ។ សៀវភៅ «កប្បដ្ឋិយបាដិហារ្យ» ជាសៀវភៅដែលរៀបរៀងដោយលោកតាបណ្ឌិត កុល ផេង ។ ប្រិយមិត្តអាចអានសៀវភៅផ្សេងទៀតរបស់លោតាតាមតំណនេះ ។ សៀវភៅ «Dopamine Nation: Finding Balance in the Age of Indulgence» នេះ ខ្ញុំបានស្គាល់តាមរយៈ Mel Robbins ក្នុងវីដេអូមួយដែលខ្ញុំបានទទួលតាមអ៊ីមែល ។ បើប្រិយមិត្តមិនទាន់ស្គាល់ Mel Robbins ប្រិយមិត្តអាចចូលទស្សនាវីដែអូតាមតំណនេះ (Mel Robbins 5 Second Rule) ។ មួយសប្ដាហ៍ក្រោយពីបានមើលវីដេអូដែលខ្ញុំទទួលបានពីអ៊ីមែលនោះមក ខ្ញុំបានប្រទះនឹងវីដេអូជាភាសាខ្មែរមួយដែលនិយាយអំពីសៀវភៅនេះដែរ ហើយខ្ញុំក៏សម្រេចចិត្តយកសៀវភៅនេះមកអាន ។ ខ្ញុំចំណាយពេលជិតដប់ប្រាំមួយម៉ោង ទើបអានសៀវភៅនេះចប់ ។ សៀវភៅប្រលោមលោក «៣២ឆ្នាំក្រោយមក» ជាសៀវភៅដែលមិត្តរួមការងាររបស់ខ្ញុំបានទិញជាអំណោយសម្រាប់ខ្ញុំ ។ ខ្ញុំចំណាយពេលប្រហែលប្រាំមួយម៉ោងដើម្បីអានសៀវភៅនេះ ។ សៀវភៅរឿងសម្រាប់កុមារ «Alice's Adventures in Wonderland» ជាសៀវភៅដែលមានមកស្រាប់ជាមួយកម្មវិធីអានសៀវភៅក្នុងទូរសព្ទរបស់ខ្ញុំជាយូរមកហើយ ។ នៅក្នុងសៀវភៅ «៣២ឆ្នាំក្រោយមក» មានលើករឿងនេះមកនិយាយបន្តិចដែរ ហើយខ្ញុំក៏សម្រេចចិត្តយកសៀវភៅនេះមកអានកម្សាន្តលេងទៅ ។ អានសៀវភៅហើយ ខ្ញុំនៅឆ្លៀតរកមើលគំនូរជីវចលក្នុង YouYube ទៀត ។ ដំបូង ខ្ញុំបានមើលគំនូរជីវចលនៃរឿងនេះដែលផលិតឡើងដោយ Disney ។ ខ្ញុំនៅមិនទាន់អស់ចិត្តទេ ខ្ញុំបានមើលគំនូរជីវចលនៃរឿងនេះដែលផលិតឡើងដោយ Little Fox ទៀត ។ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ ខ្ញុំនៅឆ្លៀតទៅមើលគំនូរជីវចលរបស់ Little Fox មួយរឿងទៀត គឺរឿង «Cinderella» ។ ពេលនេះ ខ្ញុំបានក្លាយជាអ្នកគាំទ្ររបស់ Little Fox ហើយ ។

ខ្ញុំបញ្ចប់អត្ថបទនេះត្រឹមតែប៉ុណ្ណឹងសិនហើយ ។ ខ្ញុំសរសេរអត្ថបទនេះតាំងពីម៉ោងប្រាំមួនកន្លះព្រឹក ហើយបន្តសរសេរបញ្ចប់នៅពេលរសៀលនេះទៀត ។ យប់មិញ ខ្ញុំរវល់គិតអណ្ដែតអណ្ដូងច្រើនពេក ដេកមិនសូវបានគ្រប់គ្រាន់ទេ ។ ខ្ញុំមានអារម្មណ៍មិនសូវនឹងនរនៅវេលាព្រឹកនេះ តែពេលរសៀលនេះបានគ្រាន់បើបន្តិចហើយ ។ អូ ! ខ្ញុំភ្លេចនិយាយអំពីសៀវភៅថ្មីមួយក្បាលទៀតដែលខ្ញុំកំពុងអាន ។ ពេលនេះ ខ្ញុំកំពុងជាប់ចិត្តនឹងសៀវភៅនេះជាខ្លាំង ។ ខ្ញុំនឹងរៀបរាប់បន្ថែមអំពីសៀវភៅដ៏អស្ចារ្យនេះនៅពេលដែលខ្ញុំបានអានវាចប់ ។ ប៉ុណ្ណឹងសិនចុះ ! ជម្រាបលាប្រិយមិត្តទាំងអស់គ្នា។ ជួបគ្នាសាជាថ្មីទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ខ្ញុំនឹងត្រលប់មកសរសេរនៅទីនេះឲ្យបានញឹកញាប់បន្តិច ។
ភ្នំពេញ ២ មីនា ២០២៦ ម៉ោង ១:៤៦ នាទី រសៀល

$0: Clean label display

$0: Reminder

Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more
សេចក្តីរម្លឹក

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។

អានបន្ថែម

$0: Copy Share URL

$0: Blogger Profile

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents