$h: Links

$h: Hero Section $show=home

Welcome to RANGSEYhome!

RANGSEYhome is a multifaceted site created by Rangsey P. HENG, a Freelancer, B/Vlogger, and Advocate with a passion for discovering life's wisdom. Through his experiences and insights, Rangsey shares his passions and knowledge through writing and multimedia content, helping others live better and more meaningful lives.

This site serves as a personal blog, portfolio, diary, and supportive space, offering a diverse collection of articles.

Learn More
Student reading a book

$h: About Section $show=home

About Me

Greetings from Cambodia! My name is Rangsey HENG, delighted to share my journey of learning, inspiration, and growth alongside you.

Adding value to people's lives is the heart of my mission in life. I am a dedicated learner, empathetic listener, passionate advocate, writer, blogger, vlogger, freelancer, and more. I am deeply in love with exploring life's wisdom, sharing it to make a positive impact, and inspiring others to achieve their full potential.

My goal is to inspire and guide individuals towards living better and more meaningful lives, helping them discover their true selves and unlock their inner potential. I believe that everyone has the capacity to live a life filled with joy, purpose, and fulfillment. Through my work, I aim to provide the tools, resources, and inspiration needed to help people transform their lives and achieve their goals, ultimately leading to a more meaningful and authentic existence.

Read more

$h: Books 2025 $show=home

$h: What People Say! $show=home

$h: Gs Data

សៀវភៅ សីលត្ថទីបនី

SHARE:

ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីថ្ងៃទី ២៥ ខែមិថុនា ហើយទើបបានអានចប់នៅថ្ងៃទី ៣០ ខែសីហា កន្លងទៅថ្មី ៗ នេះ (ខ្ញុំចំណាយពេលអស់ដប់ប្រាំម៉ោង ហាសិបនាទ...

ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីថ្ងៃទី ២៥ ខែមិថុនា ហើយទើបបានអានចប់នៅថ្ងៃទី ៣០ ខែសីហា កន្លងទៅថ្មី ៗ នេះ (ខ្ញុំចំណាយពេលអស់ដប់ប្រាំម៉ោង ហាសិបនាទី ដើម្បីអានសៀវភៅនេះ) ។ ខ្ញុំយកសៀវភៅនេះមកអានដោយសារលោកម្ចាស់គ្រូ សន ទស្សនវិទូ ព្រះអង្គយកសៀវភៅនេះមកបង្រៀនតាមរយៈ Group Telegram ។ ខ្ញុំមានសេចក្ដីជ្រះថ្លាចង់សិក្សាអំពីសីលជាយូរមកហើយ រួចក៏បានទទួលព័ត៌មានអំពីការសិក្សានេះតាមរយៈបណ្ដាញសង្គម ។ ដោយគិតថា បើបានជារៀនព្រះវិន័យពីសៀវភៅនេះហើយ ខ្ញុំគួរយកសៀវភៅនេះមកអានដែរកុំឲ្យខាតចោលទទេនោះ ។ សម្រាប់ថ្នាក់រៀន សិក្សាក្នុងព្រះវិន័យអំពីសីលរបស់គ្រហស្ថ (៨:០០ - ៩:០០) នេះ ខ្ញុំមិនបានចូលរៀនផ្ទាល់តាមម៉ោងពេលកំណត់នោះទេ; ខ្ញុំបានត្រឹមឆ្លៀតពេលស្ដាប់សំឡេងបង្រៀនដែលបានថតទុកប៉ុណ្ណោះ ។ បើត្រូវស្ដាប់ត្រង់ចំណុចណា ខ្ញុំឆ្លៀតពេលអានសៀវភៅត្រង់ចំណុចនោះជាមុនសិន ទើបស្ដាប់សំឡេងបង្រៀនជាក្រោយ ។ ពេលអានសៀវភៅនេះហើយបានស្ដាប់សំឡេងបង្រៀនជាខាងក្រោយទៀត ទើបខ្ញុំយល់ថា ការអានសៀវភៅក្នុងព្រះពុទ្ធសាសនានេះទាល់តែមានលោកអ្នកចេះដឹងដែលជាពហុស្សូតជួយអធិប្បាយពន្យល់បន្ថែមទៀតទើបអាចយល់សេចក្ដីបានច្រើន ។ ក្រោយពីបានអាននិងសិក្សាអំពីសីលរយៈពេលប្រមាណជាងពីរខែនេះរួចមក ខ្ញុំបានយល់ដឹងអំពីសីលនេះច្រើន ដែលល្មមអាចយកមកបដិបត្តិឲ្យបានកាន់តែល្អនិងត្រឹមត្រូវឡើង ។


តាមរយៈការស្ដាប់សំឡេងនៃការបង្រៀននេះ ខ្ញុំមានសេចក្ដីយល់ចូលចិត្ត និងមានសេចក្ដីដឹងគុណដ៏ក្រៃលែងចំពោះលោកម្ចាស់គ្រូ សន ទស្សនវិទូ ដែលព្រះង្គមានព្រះទ័យអនុគ្រោះ ឆ្លៀតពេលវេលាបង្រៀនពុទ្ធបរិស័ទឲ្យបានយល់ដឹងអំពីធម៌អាថ៌វិន័យនេះ ។ ខ្ញុំនឹកស្រណោះព្រះថេរដីការបស់លោកម្ចាស់គ្រូ នៅពេលដែលព្រះអង្គបានដឹងពីកិច្ចបដិបត្តិរបស់បរិស័ទ; ព្រះអង្គមានព្រះថេរដីកាថា អាត្មាមិនសូវដែលបានដឹងពីសុខទុក្ខរបស់ញាតិញោម… (ស្មានតែញាតិញោម ចេះដឹងអំពីសីលបានច្រើនហើយ មិនបានដឹងអីថាញាតិញោម មិនទាន់ចេះដឹងក្នុងសីលវិន័យដូច្នេះសោះ) ។ ព្រះអង្គតែងមានព្រះទ័យករុណា អនុគ្រោះដល់បរិស័ទឲ្យបានយល់អំពីធម៌វិន័យ ទោះព្រះអង្គកំពុងមានអាពាធក៏ព្រះអង្គនៅតែខិតខំបង្រៀនបរិស័ទដែរ ។

បន្តពីនេះទៅ ខ្ញុំនឹងអានសៀវភៅបន្តបន្ទាប់ទៀតដែលលោកម្ចាស់គ្រូបង្រៀន ។ មកដល់ពេលនេះ នៅមានសៀវភៅពីរក្បាលទៀតដែលខ្ញុំត្រូវអានបន្ត ។ សៀវភៅទី ១ គឺ សៀវភៅ «អភិធម្មត្ថសង្គហៈ បរិច្ឆេទទី ១» រៀបរៀងដោយ ភិក្ខុ អគ្គធីរោ គង់ សុមិត្ត ដែលលោកម្ចាស់គ្រូទើបបានបង្រៀនចប់ថ្មី ៗ នេះ (នឹង​បន្ត​ដល់​ចប់​គ្រប់ ៩ បរិច្ឆេទ), និងសៀវភៅទី ២ គឺ សៀវភៅ «បាលីវេយ្យាករណ៍ សម្រាប់សិស្សសាលាពុទ្ធកបឋមសិក្សា ថ្នាក់ដំបូង» រៀបរៀងដោយ ព្រះពុទ្ធវង្ស សេខ នាង ដែលលោកម្ចាស់គ្រូបានចាប់ផ្ដើមបង្រៀនបន្តនាពេលថ្មី ៗ នេះដែរ ។ បើមានការបង្រៀនផ្សេង ៗ ទៀត ខ្ញុំនឹងបន្តអាននិងរៀនជាបន្តបន្ទាប់ទៀត ។

បើពុទ្ធបរិស័ទ​ចង់សិក្សាព្រះធម៌ព្រះវិន័យដែលបង្រៀនដោយលោកម្ចាស់គ្រូ សន ទស្សវិទូ សូមគោរពអញ្ជើញពុទ្ធបរិស័ទចូលរួមតាមតំណ Group Telegram | Join នេះ ។ ខ្ញុំក៏បានប្រមូលសំឡេងបង្រៀនទុកដើម្បីងាយស្រួលចូលទៅស្ដាប់ដែរ (សូមអញ្ជើញរកតាមតំណ Telegram នេះ) ។ បើពុទ្ធបរិស័ទ​មានប្រាថ្នាចង់សិក្សាព្រះវិន័យតាមរយៈវីដូអូបកស្រាយព្រះវិន័យខ្លី ៗ សូមអញ្ជើញចូលតាមតំណនេះ៖ Facebook ព្រះ វិន័យ, Tiktok ព្រះ វិន័យ, YouTube ទស្សនបណ្ឌិតោ សន ទស្សនវិទូ, YouTube Korm Eav_គាំ អ៊ីវ) ។

សូមអនុមោទនា!

ព្រហស្បតិ៍ ៤ កញ្ញា ២០២៥
ម៉ោង ៨:៣៦ នាទី យប់

COMMENTS

$0: Reminder

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents