មួយរយៈចុងក្រោយនេះ ខ្ញុំឃើញមានគេយកសៀវភៅចាស់ ៗ មកបោះពុម្ពឡើងវិញជាច្រើន ។ កាលពីពាក់កណ្ដាលខែមុននេះ (១៥ សីហា ឆ្នាំ២០២៥) ខ្ញុំបានផ្ញើសារទៅហាងលក់សៀ...
សៀវភៅនេះគឺជាកម្រងអត្ថបទអំពីការប្រើពាក្យខ្មែរឲ្យបានត្រឹមត្រូវ ដែលលោក ហ៊ែល ស៊ុំផា បានប្រមូល ដកស្រង់ និងធ្វើសេចក្ដីអធិប្បាយ ដោយមានសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ព្រះសង្ឃរាជថ្នាក់ទី ១ នៃគណៈមហានិកាយ ទ្រង់ជួយពិនិត្យកែសម្រួល ព្រមទាំងថែមសេចក្ដីខ្លះដោយអន្លើផង ។ សៀវភៅនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្មែរយើងសិក្សារៀនសូត្រ ដើម្បីប្រើពាក្យខ្មែរឲ្យបានត្រឹមត្រូវ ។ ខ្ញុំបានរៀនសូត្រនិងយល់ដឹងច្រើនអំពីសៀវភៅនេះ ។
នាពេលកន្លងមក ខ្ញុំបានដកស្រង់យកអត្ថបទធម្មទានអក្សរសាស្ត្រខ្មែរពីគណនី Facebook លោក ទុត បូ មកចុះផ្សាយដោយដាក់ក្នុងស្លាកអត្ថបទ «រៀនពាក្យខ្មែរ» បានជាច្រើនអត្ថបទ ។ ខ្ញុំក៏បានស្រង់ពាក្យថ្មីខ្លះ ៗ យកមកចុះផ្សាយ នៅក្នុងស្លាកអត្ថបទ «រៀនពាក្យថ្មី» ។ ជាបន្តទៅទៀត ខ្ញុំនឹងដកស្រង់អត្ថបទខ្លះពីក្នុងសៀវភៅនេះយកមកចុះផ្សាយជូនប្រិយមិត្តអ្នកអានទៀត ដោយដាក់ក្នុងស្លាកអត្ថបទ «ចេះខ្មែរ» ។
![]() |
| រូបភាព SK Book shop |
ព្រហស្បតិ៍ ៤ កញ្ញា ២០២៥
ម៉ោង ៤:២២ នាទី រសៀល

COMMENTS