$h: Root CSS

$h: Lang $show=

🌐
🇬🇧 EN
🇰🇭 KH

$h: Landing $show=home

#RANGSEYhome

Come in, stay awhile.

Not every space needs to shout.

This is just a quiet window into my life, personal and professional, with everything in between. Here, you'll find honest stories about growth, wisdom from the pages I've read, and the life I'm living.

This is where words become stories. Stories become meaning. And meaning becomes something worth sharing.

#RANGSEYhome

ចូលមក ស្នាក់នៅមួយភ្លែត

មិនមែនគ្រប់ទីកន្លែងសុទ្ធតែត្រូវការសម្លេងខ្លាំងនោះទេ

នេះគ្រាន់តែជាបង្អួចស្ងប់ស្ងាត់មួយចូលទៅក្នុងជីវិតរបស់ខ្ញុំ ទាំងផ្ទាល់ខ្លួន និងអាជីព ជាមួយនឹងអ្វីៗគ្រប់យ៉ាងនៅចន្លោះនោះ។ នៅទីនេះ អ្នកនឹងឃើញរឿងរ៉ាវពិតប្រាកដអំពីការរីកចម្រើន ប្រាជ្ញាពីទំព័រដែលខ្ញុំបានអាន និងជីវិតដែលខ្ញុំកំពុងរស់នៅ។

នេះជាកន្លែងដែល ពាក្យក្លាយជារឿងរ៉ាវ។ រឿងរ៉ាវក្លាយជាអត្ថន័យ។ ហើយអត្ថន័យក្លាយជា អ្វីដែលមានតម្លៃក្នុងការចែករំលែក

Rangsey HENG - thoughtful portrait

About Me

Writer. Storyteller. Advocate.
Not titles. Just ways I live.

I write because someone, somewhere, might read these words and feel seen.


I tell stories because we heal in the telling and the listening, and find we're not alone.


I speak up because a meaningful life isn't given; it's built, one honest word at a time.

I'm Rangsey. I used to collect wisdom quietly, jotted in notebooks, marked in well-loved books, tucked into the quiet corners of my mind. Then I asked a question that wouldn't let go: What makes a life meaningful?

I followed it everywhere, in books, in conversations, through moments that made me pause. And slowly, I found answers worth passing on. I started sharing because someone once shared something that stayed with me. Maybe something here stays with you, in your day or in your life.

Welcome. Glad you're here.

Learn More About Me

អំពីខ្ញុំ

អ្នកនិពន្ធ។ អ្នកនិទានរឿង។ អ្នកតស៊ូមតិ។
មិនមែនជាតួនាទីទេ។ គ្រាន់តែជាវិធីដែលខ្ញុំរស់នៅ។

ខ្ញុំសរសេរព្រោះថានរណាម្នាក់ នៅកន្លែងណាមួយ អាចនឹងអានពាក្យទាំងនេះហើយមានអារម្មណ៍ថាត្រូវគេមើលឃើញ។


ខ្ញុំនិទានរឿងព្រោះយើងព្យាបាលខ្លួនឯងតាមរយៈការនិទាន និងការស្តាប់ ហើយឃើញថាយើងមិននៅម្នាក់ឯងទេ។


ខ្ញុំនិយាយចេញព្រោះជីវិតដែលមានអត្ថន័យមិនមែនត្រូវបានផ្តល់ឲ្យទេ វាត្រូវបានកសាងឡើង មួយពាក្យពិតម្តង។

ខ្ញុំឈ្មោះ រង្សី។ ខ្ញុំធ្លាប់ប្រមូលប្រាជ្ញាដោយស្ងៀមស្ងាត់ សរសេរក្នុងសៀវភៅកត់ត្រា គូសចំណាំក្នុងសៀវភៅដែលខ្ញុំស្រលាញ់ ដាក់ទុកក្នុងជ្រុងស្ងាត់នៃគំនិតរបស់ខ្ញុំ។ បន្ទាប់មកខ្ញុំបានសួរសំណួរមួយដែលមិនចាកចេញពីចិត្តខ្ញុំ៖ តើអ្វីដែលធ្វើឲ្យជីវិតមានអត្ថន័យ?

ខ្ញុំបានដើរតាមវាគ្រប់ទីកន្លែង ក្នុងសៀវភៅ ក្នុងការសន្ទនា តាមរយៈពេលវេលាដែលធ្វើឲ្យខ្ញុំឈប់គិត។ ហើយបន្តិចម្តងៗ ខ្ញុំបានរកឃើញចម្លើយដែលមានតម្លៃក្នុងការបន្តចែករំលែក។ ខ្ញុំចាប់ផ្តើមចែករំលែកព្រោះនរណាម្នាក់ធ្លាប់បានចែករំលែកអ្វីមួយដែលនៅជាប់ជាមួយខ្ញុំ។ ប្រហែលជាអ្វីមួយនៅទីនេះនៅជាប់ជាមួយអ្នក ក្នុងថ្ងៃរបស់អ្នក ឬក្នុងជីវិតរបស់អ្នក។

ស្វាគមន៍។ រីករាយដែលអ្នកនៅទីនេះ។

ស្វែងយល់បន្ថែមអំពីខ្ញុំ

$h: Reading $show=home

My Reading Journey

Reading Progress

Tracking my reading journey through books and knowledge

📚 Reading Goal

Target:
Progress 0%
"

I kept always two books in my pocket, one to read, one to write in.

"
― Robert Louis Stevenson
ដំណើរអានរបស់ខ្ញុំ

វឌ្ឍនភាពនៃការអាន

តាមដានដំណើរនៃការអានរបស់ខ្ញុំ តាមរយៈសៀវភៅ និងចំណេះដឹង

📚 គោលដៅអាន

គោលដៅ:
វឌ្ឍនភាព 0%
"

ខ្ញុំតែងតែមានសៀវភៅពីរក្បាលនៅក្នុងហោប៉ៅ មួយសម្រាប់អាន មួយសម្រាប់សរសេរ។

"
― Robert Louis Stevenson

$h: Gs Data

$h: Links

រៀបរាប់​ខ្លីៗ​អំពី​ជីវិត​ក្នុង​ឆ្នាំ២០២៤

“It's already the last day of February 2025, and I still haven't written my reflection on 2024. I'm torn between writing it or j...

“It's already the last day of February 2025, and I still haven't written my reflection on 2024. I'm torn between writing it or just letting it go. Lately, I've been feeling a bit unmotivated.

A few weeks ago, someone asked me how my 30s feel since I've entered this decade. Without thinking, I replied, 'Suffering too much.' I didn't mean to sound pessimistic—I just wanted to express a truth many of us face. Life gets tougher as we grow older. The weight of responsibilities increases, challenges hit harder, and survival demands resilience.

But here's what I've learned: Keep learning. Keep evolving. Keep pushing forward. The more you grow, the stronger you become. And with strength comes ease. Life won’t always be easy, but it can become lighter, happier, and more meaningful—if you choose to grow through it.” --2025/02/28

ខ្ញុំ​ត្រលប់​មក​សរសេរ​អំពី​ឆ្នាំ ២០២៤ បន្តិច ទុក​ជា​ការ​ចងចាំ​និង​ជា​ការ​ឆ្លុះបញ្ចាំង​អំពី​ដំណើរ​ជីវិត​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​នា​ពេល​កន្លង​មក​នេះ។ មុន​នេះ ខ្ញុំ​បាន​ត្រលប់​ទៅ​មើល​ការ​កត់ត្រា​របស់​ខ្ញុំ​ក្នុង​ឆ្នាំ ២០២៤ បន្តិច​ដែរ ក៏​ឃើញ​ថា ខ្ញុំ​បាន​សង្ខេប​ចំណុច​ខ្លះៗ​រួច​មក​ហើយ​អំពី​ដំណើរ​ជីវិត​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​ត្រូវ​តែ​សរសេរ​អត្ថបទ​នេះ​ឡើង​ទៀត ដើម្បី​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ជ្រះស្រឡះ​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​វិថី​ជីវិត​បន្ត​ទៅ​មុខ​ទៀត។

ឆ្នាំ ២០២៤ កន្លង​ទៅ​នេះ ខ្ញុំ​នៅ​ទទួល​រង​បញ្ហា​ផ្នែក​ផ្លូវ​អារម្មណ៍​ខ្លះៗ​ដែល​បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​មុនៗ។ ខ្ញុំ​បាន​ព្យាយាម​ដោះស្រាយ​វា​ជា​បន្ត​បន្ទាប់ ក្នុង​ឆ្នាំ ២០២៤ នោះ។ ខ្ញុំ​សង្កេត​ឃើញ​ថា ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​បណ្ដាញ​សង្គម ដែល​វា​គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​ដ៏​ច្រើន​ក្នុង​ឆ្នាំ ២០២៤។ ស្រដៀង​គ្នា​នេះ​ដែរ ខ្ញុំ​ក៏​បាន​ចំណាយ​ខ្ជះខ្ជាយ​លើ​ការ​ចាយវាយ​មិន​ចាំបាច់​ច្រើន​ដែរ​ក្នុង​ឆ្នាំ ២០២៤ នោះ។

ទន្ទឹម​នឹង​ការ​ប្រឈមមុខ​នឹង​បញ្ហា​មួយ​ចំនួន ខ្ញុំ​ក៏​បាន​ចាប់អារម្មណ៍​ឃើញ​ថា ខ្ញុំ​មាន​ភាព​រីកចម្រើន​ច្រើន​តាមរយៈ​ការ​ឆ្លង​កាត់​បញ្ហា​អស់​ទាំង​នោះ។ ការ​ប្រាស្រ័យ​ទាក់ទង ការ​គ្រប់គ្រង​ស្ថានការណ៍​ក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍ ជាដើម, ឃើញថា មាន​ភាព​ល្អ​ប្រសើរ​ច្រើន។ អ្វី​ដែល​សំខាន់​នោះ​គឺ ខ្ញុំ​បាន​ប្រើប្រាស់​ជីវិត​ដើម្បី​រស់នៅ​ក្នុង​ភាព​ជា​ខ្លួន​របស់​ខ្ញុំ​បាន​កាន់​តែ​ច្រើន​ឡើង។ ខ្ញុំ​សង្កេត​ឃើញ​ថា ខ្ញុំ​យល់​ដឹង​ពី​អារម្មណ៍​របស់​ខ្លួន​ខ្ញុំ​បាន​ច្រើន​ជាង​ពេល​មុនៗ វា​អាច​មាន​ន័យ​ប្រហែល​នឹង​ឃ្លា​ជា​ភាសា​អង់គ្លេស​ថា “Knowing why I feel what I feel” ឬ​ថា​ជា “Self-awareness”។

ក្នុង​ឆ្នាំ ២០២៤ កន្លង​ទៅ​នេះ ខ្ញុំ​មិន​បាន​អនុវត្ត​នូវ​ផែនការ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ដាក់​ចេញ។ ខ្ញុំ​បាន​ព្យាយាម​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ការងារ​ទាំង​នោះ​ជា​បន្តបន្ទាប់​ជា​ច្រើន​លើក​ច្រើន​សារ តែ​ខ្ញុំ​នៅ​តែ​មិន​អាច​ធ្វើ​តាម​ការ​គ្រោង​ទុក​បាន។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ចាប់​ផ្ដើម​ក្លាយ​ជា​មនុស្ស​ដែល​មិន​គោរព​ការ​សន្យា​ចំពោះ​ខ្លួនឯង។ ខ្ញុំ​ចង់​ត្រលប់​ទៅ​រក​ភាព​ម៉ត់ចត់​ដូច​ពីមុន​វិញ​ដែរ តែ​វា​ហាក់​ដូច​ជា​លំបាក​បន្តិច​ហើយ ក្នុង​កាលៈទេសៈ​នៃ​ស្ថានការណ៍​ជីវិត​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់​នោះ។ មិត្ត​របស់​ខ្ញុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា កុំ​តឹងតែង​ចំពោះ​ខ្លួនឯង​ខ្លាំង​ពេក។ នាង​ក៏​និយាយ​ត្រូវ​ម្យ៉ាង​ដែរ! ពេល​ខ្លះ យើង​ក៏​ត្រូវ​ចេះ​សម្របសម្រួល​តាម​ស្ថានការណ៍ កុំ​តឹង​ពេក ហើយ​ក៏​កុំ​ធូរ​ពេក​នោះ​ដែរ។

ដំបូង ខ្ញុំ​ចង់​និយាយ​រៀបរាប់​ឲ្យ​បាន​ច្រើន​បន្តិច​ដែរ តែ​ពេល​នេះ ខ្ញុំ​គិត​ថា សរសេរ​រៀបរាប់​ត្រួសៗ​ប៉ុណ្ណឹង​បាន​ហើយ។ ខ្ញុំ​នឹង​រៀបរាប់​ក្នុង​អត្ថបទ​ដាច់​ដោយឡែក​មួយ​ទៀត​អំពី​ឆ្នាំ ២០២៥ នៃ​ពេល​ដើម​ឆ្នាំ​នេះ។ ខ្ញុំ​បាន​អាន​សៀវភៅ​ជាង​ដប់​ក្បាល​ក្នុង​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​នេះ។ ជួយ​គ្នា​នៅ​អត្ថបទ​ក្រោយ​ទៀត!

៥ មីនា ២០២៥ ម៉ោង ៤ រសៀល

$0: Reminder

Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more
សេចក្តីរម្លឹក

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។

អានបន្ថែម
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents