$h: Root CSS

$h: Slideshow

$h: Toggle Lang $show=

🌐
🇬🇧 EN
🇰🇭 KH

$h: Landing $show=home

#RANGSEYhome

Come in, stay awhile.

It looks quiet, but inside isn't — because it's full of stories.

This is just a quiet window into the small corners of my life, personal and professional, with everything in between. Here, you'll find honest stories about growth, wisdom from the pages I've read, and the life I'm living.

This is where words become stories. Stories become meaning. And meaning becomes something worth sharing.

#ផ្ទះរង្សី (ផលព្រឹក្ស)

ចូលមក! អង្គុយលេងផ្ទះខ្ញុំសិន...

វាដូចជាស្ងាត់ តែខាងក្នុងមិនស្ងាត់ទេ ព្រោះវាពេញទៅដោយរឿងរ៉ាវ។

វាគ្រាន់តែជាច្រកដ៏ស្ងប់ស្ងាត់មួយសម្រាប់ចូលមកមើលជ្រុងតូចៗនៃជីវិតខ្ញុំ, ផ្ទាល់ខ្លួនខ្លះ ការងារខ្លះ និងរឿងតូចតាចខ្លះទៀតប៉ុណ្ណោះ។ នៅខាងក្នុង អ្នកនឹងមិនឃើញភាពល្អឥតខ្ចោះទេ តែអ្នកនឹងឃើញរឿងពិតដែលឥតលាក់លៀមអំពីដំណើរនៃការរីកចម្រើន ឬរបៀបដែលខ្ញុំលូតលាស់, ព្រមទាំងគតិបណ្ឌិតពីអ្វីដែលខ្ញុំបានអាន និងពីជីវិតដែលខ្ញុំកំពុងរស់នៅ។

ទីនេះជាកន្លែងដែល ពាក្យក្លាយជារឿងរ៉ាវ។ រឿងរ៉ាវក្លាយជាអត្ថន័យ។ ហើយអត្ថន័យក្លាយជា អ្វីដែលមានតម្លៃក្នុងការចែករំលែក

Rangsey HENG - thoughtful portrait

About Me

Reader • Writer • Advocate
Not titles. Just ways I live.

I read to quiet all the noises and hear the world more clearly. I write to reflect on myself and connect with others. I advocate to confirm the truth, not to be right, just to be real.

I'm Rangsey. For a long time, I was a quiet observer — marking well-loved books and filling notebooks with wisdom like a map for a journey I hadn't yet begun.

Then, a deep curiosity about "What makes a life meaningful?" changed everything. It transformed my silent collection into a living conversation that reached far beyond my desk and into the world.

I read; I write, giving voice to untold stories; I advocate — because I believe that the right words, at the right time, can change everything.

I’m glad you’re here. Let’s explore the answers together.

Learn More About Me

អំពីខ្ញុំ

អ្នកអាន • អ្នកសរសេរ • អ្នកតស៊ូមតិ
វាមិនមែនជាមុខងារទេ តែវាគ្រាន់តែជាវិធីដែលខ្ញុំរស់នៅ។

ខ្ញុំអាន ដើម្បីធ្វើឲ្យសំឡេងទាំងឡាយស្ងប់ស្ងាត់ទៅ ហើយស្តាប់ពិភពលោកឲ្យកាន់តែច្បាស់។ ខ្ញុំសរសេរ ដើម្បីពិនិត្យមើលខ្លួនឯង និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ខ្ញុំតស៊ូមតិ ដើម្បីបញ្ជាក់ការពិត; មិនមែនចង់ឈ្នះចាញ់ទេ តែដើម្បីភាពពិតប្រាកដ។

ខ្ញុំឈ្មោះ រង្សី។ ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំ ជាអ្នកសង្កេតដ៏ស្ងប់ស្ងាត់ម្នាក់ ប្រមូលចំណេះដឹងដោយកត់ចំណាំតាមទំព័រសៀវភៅដែលខ្ញុំបានអាន និងសរសេរទុកក្នុងសៀវភៅកំណត់ហេតុ ប្រៀបដូចជាការគូសផែនទីសម្រាប់ដំណើរជីវិតមួយដែលខ្ញុំមិនទាន់បានចាប់ផ្តើម។

បន្ទាប់មក ក្តីចង់ដឹងដ៏ជ្រាលជ្រៅថា "តើអ្វីទៅដែលធ្វើឱ្យជីវិតមានន័យ?" បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ វាបានប្រែក្លាយការងារស្ងប់ស្ងាត់ទាំងនោះទៅជាការសន្ទនាដ៏រស់រវើកមួយ ដែលលាតសន្ធឹងហួសពីតុសរសេររបស់ខ្ញុំ ហើយចូលទៅក្នុងពិភពលោក។

ខ្ញុំអាន; ខ្ញុំសរសេរ លាតត្រដាងរឿងរ៉ាវ; ខ្ញុំតស៊ូមតិ; ពីព្រោះខ្ញុំជឿជាក់ថា ពាក្យពេចន៍ដែលត្រឹមត្រូវ ក្នុងពេលវេលាដ៏សមស្របមួយ អាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងបាន។

ខ្ញុំរីករាយដែលអ្នកបានមកលេងផ្ទះរបស់ខ្ញុំនេះ។ យើងនឹងស្វែងរកចម្លើយទាំងនោះជាមួយគ្នា។

ស្វែងយល់បន្ថែមអំពីខ្ញុំ

$h: Reading $show=home

My Reading Journey

Reading Progress

Reading as a habit! Tracking my reading journey throughout the year

📚 Reading Journey

Goal:
Progress 0%
"

If you don’t like to read, you haven’t found the right book.

"
― J.K Rowling, author of Harry Potter
ដំណើរនៃការអានរបស់ខ្ញុំ

វឌ្ឍនភាពនៃការអាន

អានជាទម្លាប់! តាមដានដំណើរនៃការអានរបស់ខ្ញុំពេញមួយឆ្នាំ

📚 ដំណើរនៃការអាន

គោលដៅ:
វឌ្ឍនភាព 0%
"

ប្រសិនបើអ្នកមិនចូលចិត្តអានទេ នោះមានន័យថាអ្នកមិនទាន់រកឃើញសៀវភៅដែលត្រូវនឹងចិត្តអ្នកនៅឡើយទេ។

"
― J.K Rowling, author of Harry Potter

$h: Gs Data

$h: Links

បើខ្ញុំដើរទៅមុខ ចូរដើរតាមខ្ញុំ; បើខ្ញុំដើរថយក្រោយ ចូរសម្លាប់ខ្ញុំចោលទៅ — មូស្សូលីនី

បើខ្ញុំដើរទៅមុខ ចូរដើរតាមខ្ញុំ។ បើខ្ញុំដើរថយក្រោយ ចូរសម្លាប់ខ្ញុំចោលទៅ។ — មូស្សូលីនី ខ្ញុំធ្លាប់បានរៀបរាប់ខ្លះៗមកហើយនៅក្នុងកំណត់ហេតុផ្ទាល់ខ្...

បើខ្ញុំដើរទៅមុខ ចូរដើរតាមខ្ញុំ។ បើខ្ញុំដើរថយក្រោយ ចូរសម្លាប់ខ្ញុំចោលទៅ។ — មូស្សូលីនី

ខ្ញុំធ្លាប់បានរៀបរាប់ខ្លះៗមកហើយនៅក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំ អំពីដំណើរដែលនាំឲ្យខ្ញុំស្គាល់លោក មូស្សូលីនី។ យប់នេះ ខ្ញុំត្រលប់មកពិនិត្យការងារចាស់ៗ ដើម្បីបានគំនិតរៀបចំផែនការការងារបន្ត ហើយវាក៏ធ្វើឲ្យខ្ញុំនឹកឃើញដល់រឿងនេះម្ដងទៀត។ ខ្ញុំក៏សម្រេចចិត្តចំណាយពេលវេលាសរសេររៀបរាប់អំពីដំណើរដើមទងនៃរឿងនេះបន្ថែមឲ្យបានពិស្ដារបន្តិច ទុកជាការចងចាំ និងជាការស្រាយបញ្ជាក់អំពីនិន្នាការនៃទស្សនៈក្នុងជីវិតរបស់ខ្ញុំ។

ខ្ញុំបានស្គាល់លោក មូស្សូលីនី (Benito Amilcare Andrea Mussolini) ជាលើកដំបូងនៅឆ្នាំ២០១៨ តាមរយៈសៀវភៅមួយក្បាលដែលខ្ញុំបានអានក្នុងបណ្ណាល័យសាលា។ ដោយអនុវត្តបន្តនូវផែនការដែលខ្ញុំបានធ្វើតាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧ ខ្ញុំចាប់ផ្ដើមចំណាយពេលកាន់តែច្រើនឡើង សំងំនៅក្នុងបណ្ណាល័យ ដើម្បីអានសៀវភៅជាប្រចាំ។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ខ្ញុំបានអានសៀវភៅមួយក្បាលដែលមានចំណងជើងថា «អានរឿង អានជីវិត» ដែល​រៀបរៀង​ដោយ​លោក ស៊ូ សម្រេច បោះពុម្ព​ផ្សាយ​ដោយ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ដាំ​ដើម​ជីវិត។ នៅ​ពេល​នោះ ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ថា​លោក មូស្សូលីនី គឺ​ជា​បុគ្គល​បែប​ណា​ឲ្យ​ច្បាស់​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ចាប់​អារម្មណ៍​នឹង​សេចក្ដី​តស៊ូ ភាពមោះមុត និងទម្លាប់ដែលលោកចូលចិត្តអានសៀវភៅ រួមនិងពាក្យសម្ដីទាំងពីរឃ្លាខាងដើមនោះប៉ុណ្ណោះ។ ក្រោយពីបានអានសៀវភៅនោះមក សម្ដីទាំងពីរឃ្លានោះបានដក់ជាប់ក្នុងចិត្តខ្ញុំរហូតមក។ នៅក្នុងឆ្នាំ២០១៨ នោះ ខ្ញុំបានសម្រេចការងារជាច្រើន លើសពីអ្វីដែលខ្ញុំធ្លាប់បានធ្វើនាពេលកន្លងមក។ ខ្ញុំបានចាត់ទុកថា ឆ្នាំ២០១៨ ជាឆ្នាំនៃការដែលខ្ញុំមានវិន័យចំពោះខ្លួនឯង និងជាឆ្នាំដែលខ្ញុំបានរៀបចំផែនការផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ។ កំលុងដើមខែមេសា ឆ្នាំ២០២០ (១០ មេសា ២០២០) ខ្ញុំបានរៀបចំ Wallpaper សម្រាប់កុំព្យូទ័រនិងទូរសព្ទ ដោយបានភ្ជាប់ជាមួយសម្ដីរបស់លោក មូស្សូលីនី ទាំងពីរឃ្លានោះ ដើម្បីរម្លឹកដល់ខ្លួនឯងឲ្យបំពេញការងារដោយភាពមោះមុត និងមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត។ មួយសប្ដាហ៍ក្រោយមក (១៦ មេសា ២០២០) ខ្ញុំមានបំណងចង់រៀបចំរូប Profile Facebook គណនីថ្មីរបស់ខ្ញុំ ដោយដាក់តាំងរូបដែលខ្ញុំពាក់ឯកសណ្ឋានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ។ ខ្ញុំចង់បន្ថែមពាក្យពេចន៍ខ្លះនៅលើរូបនោះ ដើម្បីបង្ហាញថា សញ្ញាបត្រដែលខ្ញុំទទួលបាននោះ វាបានមកដោយសេចក្ដីខិតខំប្រឹងប្រែង ភាពមោះមុត និងភាពមានវិន័យចំពោះខ្លួនឯង ដែលត្រូវគ្នានឹងសម្ដីទាំងពីរឃ្លារបស់លោក មូស្សូលីនី នោះ តែម្ដង។ តែពេលគិតចុះគិតឡើង ខ្ញុំយល់ថា បើខ្ញុំយកសម្ដីទាំងពីរឃ្លានោះទៅដាក់ វាហាក់មើលឃើញថា ខ្ញុំគឺជាមនុស្សសាហាវឃោរឃៅ មិនសមជាខ្ញុំដែលជាខ្លួនខ្ញុំសោះ។ ខ្ញុំបានខិតខំស្វែងរកពាក្យសម្ដីដែលជាទស្សនៈមានអត្ថន័យប្រហាក់ប្រហែលនឹងសម្ដីទាំងពីរឃ្លានោះ។ ចុងក្រោយ ខ្ញុំចាប់អារម្មណ៍ឃើញថា នាពេលកន្លងមក សម្ដីរបស់លោក មូស្សូលីនី ទាំងពីរឃ្លានោះ ត្រូវបានខ្ញុំចងចាំនិងយល់ជ្រួតជ្រាបត្រឹមអត្ថន័យយ៉ាងខ្លីជាភាសាអង់គ្លេសថា ”Self-discipline” យ៉ាងនេះប៉ុណ្ណោះ។ ខ្ញុំបានស្វែងរកនូវសម្ដីដែលជាទស្សនៈទាក់ទងនឹងពាក្យ ”Self-discipline” បានមួយចំនួន ហើយខ្ញុំជ្រើសរើសសម្ដីមួយឃ្លាថា ”Without self-discipline, success is impossible, period.” ដែលជាសម្ដីរបស់លោក Lou Holtz ដាក់ភ្ជាប់ជាមួយរូបនោះទៅ។ ខ្ញុំបានទុក Wallpaper ដែលមានភ្ជាប់សម្ដីរបស់លោក មូស្សូលីនី រហូតមក ដោយប្ដូរតែរូប Profile Facebook នៃគណនីថ្មីរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំតែងតែយល់ថា មនុស្សយើងម្នាក់ៗចាំបាច់ត្រូវតែមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ខ្ញុំបានចំណាយពេលស្វែងរកពាក្យសម្ដីរបស់លោក មូស្សូលីនី ដែលសរសេរជាភាសាអង់គ្លេសតាមអ៊ីនធឺណិត។ តាមពិត សម្ដីរបស់លោកមិនចប់ត្រឹមពាក្យពីរឃ្លាដែលខ្ញុំបានអានពីសៀវភៅនោះទេ។ សម្ដីបន្ថែមទៀតដែលខ្ញុំរកឃើញតាមអ៊ីនធឺណិតនោះគឺ ”If I advance; follow me. If I retreat; kill me. If I die; avenge me! It is better to live one day as a lion than one-hundred years as a sheep!” ដែលមានសេចក្ដីជាភាសាខ្មែរថា «បើខ្ញុំឈានទៅមុខ ចូរដើរតាមខ្ញុំ។ បើខ្ញុំដើរថយក្រោយ ចូរសម្លាប់ខ្ញុំចោលទៅ។ បើខ្ញុំស្លាប់ សងសឹកខ្ញុំចុះ។ រស់នៅជាតោមួយថ្ងៃ ប្រសើរជាងរស់នៅជាចៀមមួយរយឆ្នាំ។»។ ពេលអានហើយ វាធ្វើឲ្យខ្ញុំមានសំណួរខ្លះសួរមកលើខ្លួនឯង។ ខ្ញុំបានបន្តស្វែងយល់ពីប្រវត្តិខ្លះរបស់លោក មូស្សូលីនី ហើយក៏បានដឹងថា លោកគឺជាអ្នកបង្កើតលទ្ធិ ”Fascism”។ នៅក្នុងសៀវភៅ «សាងខ្លួនឯងដើម្បីក្លាយជាកំពូលអ្នកដឹកនាំ» បានឲ្យដឹងថា លោក មូស្សូលីនី កើតនៅខែកក្កដា ឆ្នាំ១៨៨៣ ក្នុងត្រកូលក្រីក្របំផុត នៅប្រទេសអ៊ីតាលី។ សៀវភៅនេះបានសរសេររៀបរាប់ថា «… អ្នកសរសេររឿង មូស្សូលីនី បានវែកញែកថា គុណសម្បត្តិដែលនាំឲ្យ មូស្សូលីនី ទៅកាន់ភាពជាអ្នកដឹកនាំធំបាននោះគឺ ភាពជាអ្នកមាំទាំ មិនព្រមចុះចាញ់ចំពោះការលំបាកតោកយ៉ាកក្នុងជីវិត និងប្រើពេលវេលាគ្រប់នាទីដែលមានសម្រាប់សិក្សាអប់រំខ្លួន។ … មូស្សូលីនី ចូលដល់អវសានជីវិតដោយត្រូវដោតឆ្កាងដោយកងទ័ពសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ដោយបន្សល់ទុកនូវអារម្មណ៍ដ៏សំខាន់ជាច្រើនដល់អ្នកសិក្សាប្រវត្តិសាស្ត្ររហូតដល់សម័យនេះ។»។

ក្រោយពីបានដឹងច្បាស់ថា ម្ចាស់សម្ដីដ៏មានឥទ្ធិពលនោះជាអ្នកបង្កើតលទ្ធិ ”Fascism” ខ្ញុំមិនបានផ្លាស់ប្ដូរទស្សនៈចំពោះសម្ដីទាំងពីរឃ្លាដែលខ្ញុំបានអានពីក្នុងសៀវភៅកាលពីឆ្នាំ២០១៨ នោះទេ។ ខ្ញុំនៅតែយល់ថា «មនុស្សយើងម្នាក់ៗចាំបាច់ត្រូវតែមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត»។ ខ្ញុំបានបន្តទុកពាក្យពីរឃ្លានោះនៅនឹង Wallpaper កុំព្យូទ័រនិងទូរសព្ទរបស់ខ្ញុំរហូតមក។ លោកគ្រូរបស់ខ្ញុំធ្លាប់មានប្រសាសន៍ថា វាពិបាកក្នុងការដែលយើងនិយាយវែកញែកថា អ្នកនេះល្អ អ្នកនេះអាក្រក់ នោះ គឺថា វាមិនអាចត្រឹមត្រូវទាំងស្រុងនោះទេ។ យើងមិនគួរនិយាយសរុបជារួមថា អ្នកនេះល្អ អ្នកនេះអាក្រក់ នោះទេ។ បើទោះជាត្រូវនិយាយវែកញែកមែន ក៏គួរនិយាយដោយផ្នែកៗ ច្បាស់លាស់ថា អ្នកនេះល្អ ឬអ្នកនេះមិនល្អត្រង់ចំណុចនេះចំណុចនោះឲ្យបានជាក់លាក់ មិនគួរនិយាយបូកសរុបរួមយកថាល្អឬមិនល្អទាំងអស់ទៅនោះទេ។ ខ្ញុំយល់ថា មនុស្សយើងត្រូវចេះបើកចិត្តឲ្យទូលាយ និងរៀនសូត្រពីអ្វីៗដែលនៅជុំវិញខ្លួនឲ្យបានច្រើន។ យើងត្រូវចេះថ្លឹងថ្លែងដោយភាពជាកណ្ដាល ហើយចេះជ្រើសរើសយកអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួន និងជម្រុះចោលនូវអ្វីដែលគ្មានប្រយោជន៍សម្រាប់ខ្លួន។ មានទស្សនៈជាច្រើនដែលនិយាយអំពីជីវិត ហើយទស្សនៈដែលខ្ញុំចូលចិត្តបំផុតនោះគឺ ទស្សនៈដែលលើកឡើងថា «ជីវិតគឺជាជម្រើស»។ វាមិនខុសទេដែលមនុស្សយើងម្នាក់ៗដឹកនាំជីវិតតាមបែបផ្សេងៗគ្នារៀងៗខ្លួននោះ។ វាជាជម្រើសរបស់មនុស្សម្នាក់ៗ។ ខ្ញុំបានជ្រើសរើសដឹកនាំជីវិតរបស់ខ្ញុំជាមួយការមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត។ អ្នកដទៃអាចនឹងដឹកនាំជីវិតរបស់គេតាមបែបផ្សេងពីនេះ ហើយវាមិនខុសអ្វីនោះទេ វាគ្រាន់តែជាជម្រើសរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។ មួយវិញទៀត តាមរយៈវិធីដែលខ្ញុំដឹកនាំជីវិតរបស់ខ្ញុំ វាក៏មិនអាចបញ្ជាក់អំពីនិន្នាការនៃទស្សនៈក្នុងជីវិតរបស់ខ្ញុំគ្រប់ជ្រុងជ្រោយដែរ។ ក្នុងន័យនេះ វិធីដែលខ្ញុំដឹកនាំជីវិតរបស់ខ្ញុំ វាមិនបានឆ្លុះបញ្ចាំងទាំងស្រុងអំពីរបៀបដែលខ្ញុំដឹកនាំអ្នកដទៃនោះទេ។ ខ្ញុំតែងតែគិតថា ខ្ញុំត្រូវតែមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត ហើយក៏ត្រូវមានមេត្តា-ករុណាបំផុតដែរចំពោះអ្នកដទៃ។ ម៉ត់ចត់ តែចិត្តល្អ និងមិនឃោរឃៅចំពោះអ្នកដទៃ (Kind, but firm)។

រាជធានីភ្នំពេញ ១៣-១៤ ឧសភា ២០២៤ (១២:៤១ នាទី រំលងអាធ្រាត្រ)

$0: Reminder

Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more
សេចក្តីរម្លឹក

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។

អានបន្ថែម
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents