$h: Root CSS

$0: Khmer Date Display

ថ្ងៃនេះ ត្រូវនឹង សុរិយគតិ
Today is

$h: Landing $show=home

#RANGSEYhome

Come in, stay awhile.

It looks quiet, but inside isn't — because it's full of stories.

This is just a quiet window into the small corners of my life, personal and professional, with everything in between. Here, you'll find honest stories about growth, wisdom from the pages I've read, and the life I'm living.

This is where words become stories. Stories become meaning. And meaning becomes something worth sharing.

#ផ្ទះរង្សី (ផលព្រឹក្ស)

ចូលមក! អង្គុយលេងផ្ទះខ្ញុំសិន...

វាដូចជាស្ងាត់ តែខាងក្នុងមិនស្ងាត់ទេ ព្រោះវាពេញទៅដោយរឿងរ៉ាវ។

វាគ្រាន់តែជាច្រកដ៏ស្ងប់ស្ងាត់មួយសម្រាប់ចូលមកមើលជ្រុងតូចៗនៃជីវិតខ្ញុំ, ផ្ទាល់ខ្លួនខ្លះ ការងារខ្លះ និងរឿងតូចតាចខ្លះទៀតប៉ុណ្ណោះ។ នៅខាងក្នុង អ្នកនឹងមិនឃើញភាពល្អឥតខ្ចោះទេ តែអ្នកនឹងឃើញរឿងពិតដែលឥតលាក់លៀមអំពីដំណើរនៃការរីកចម្រើន ឬរបៀបដែលខ្ញុំលូតលាស់, ព្រមទាំងគតិបណ្ឌិតពីអ្វីដែលខ្ញុំបានអាន និងពីជីវិតដែលខ្ញុំកំពុងរស់នៅ។

ទីនេះជាកន្លែងដែល ពាក្យក្លាយជារឿងរ៉ាវ។ រឿងរ៉ាវក្លាយជាអត្ថន័យ។ ហើយអត្ថន័យក្លាយជា អ្វីដែលមានតម្លៃក្នុងការចែករំលែក

Rangsey HENG - thoughtful portrait

About Me

Reader • Writer • Advocate
Not titles. Just ways I live.

I read to quiet all the noises and hear the world more clearly. I write to reflect on myself and connect with others. I advocate to confirm the truth, not to be right, just to be real.

I'm Rangsey. For a long time, I was a quiet observer — marking well-loved books and filling notebooks with wisdom like a map for a journey I hadn't yet begun.

Then, a deep curiosity about "What makes a life meaningful?" changed everything. It transformed my silent collection into a living conversation that reached far beyond my desk and into the world.

I read; I write, giving voice to untold stories; I advocate — because I believe that the right words, at the right time, can change everything.

I’m glad you’re here. Let’s explore the answers together.

Learn More About Me

អំពីខ្ញុំ

អ្នកអាន • អ្នកសរសេរ • អ្នកតស៊ូមតិ
វាមិនមែនជាមុខងារទេ តែវាគ្រាន់តែជាវិធីដែលខ្ញុំរស់នៅ។

ខ្ញុំអាន ដើម្បីធ្វើឲ្យសំឡេងទាំងឡាយស្ងប់ស្ងាត់ទៅ ហើយយល់ពីពិភពលោកឲ្យបានកាន់តែច្បាស់។ ខ្ញុំសរសេរ ដើម្បីនៅជាមួយខ្លួនឯង និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ខ្ញុំតស៊ូមតិ ដើម្បីបញ្ជាក់ការពិត; មិនមែនចង់ឈ្នះចាញ់ទេ តែដើម្បីភាពពិតប្រាកដ។

ខ្ញុំឈ្មោះ រង្សី។ ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំ ជាអ្នកសង្កេតដ៏ស្ងប់ស្ងាត់ម្នាក់ ប្រមូលចំណេះដឹងដោយកត់ចំណាំតាមទំព័រសៀវភៅដែលខ្ញុំបានអាន និងសរសេរទុកក្នុងសៀវភៅកំណត់ហេតុ ប្រៀបដូចជាការគូសផែនទីសម្រាប់ដំណើរជីវិតមួយដែលខ្ញុំមិនទាន់បានចាប់ផ្តើម។

បន្ទាប់មក ក្តីចង់ដឹងដ៏ជ្រាលជ្រៅថា "តើអ្វីទៅដែលធ្វើឱ្យជីវិតមានន័យ?" បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ វាបានប្រែក្លាយការងារស្ងប់ស្ងាត់ទាំងនោះទៅជាការសន្ទនាដ៏រស់រវើកមួយ ដែលលាតសន្ធឹងហួសពីតុសរសេររបស់ខ្ញុំ ហើយចូលទៅក្នុងពិភពលោក។

ខ្ញុំអាន; ខ្ញុំសរសេរ លាតត្រដាងរឿងរ៉ាវ; ខ្ញុំតស៊ូមតិ; ពីព្រោះខ្ញុំជឿជាក់ថា ពាក្យពេចន៍ដែលត្រឹមត្រូវ ក្នុងពេលវេលាដ៏សមស្របមួយ អាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងបាន។

ខ្ញុំរីករាយដែលអ្នកបានមកលេងផ្ទះរបស់ខ្ញុំនេះ។ យើងនឹងស្វែងរកចម្លើយទាំងនោះជាមួយគ្នា។

ស្វែងយល់បន្ថែមអំពីខ្ញុំ

$h: Reading $show=home

My Reading Journey

Reading Progress

Tracking my reading journey throughout the year

📚 Reading Journey

Goal:
Progress 0%
"

If you don’t like to read, you haven’t found the right book.

"
― J.K Rowling, author of Harry Potter
ដំណើរនៃការអានរបស់ខ្ញុំ

វឌ្ឍនភាពនៃការអាន

តាមដានដំណើរនៃការអានរបស់ខ្ញុំពេញមួយឆ្នាំ

📚 ដំណើរនៃការអាន

គោលដៅ:
វឌ្ឍនភាព 0%
"

ប្រសិនបើអ្នកមិនចូលចិត្តអានទេ នោះមានន័យថាអ្នកមិនទាន់រកឃើញសៀវភៅដែលត្រូវនឹងចិត្តអ្នកនៅឡើយទេ។

"
― J.K Rowling, author of Harry Potter

$h: Links

$h: Ads $show=home

ប្រវត្តិនៃការសរសេរកំណត់ហេតុ (របស់​ខ្ញុំ)

ដើមកំណើតនៃការសរសេរកំណត់ហេតុក្នុងជីវិតរបស់ខ្ញុំ អាចមានច្រើន ហើយផ្សេងៗគ្នាតាមដំណាក់កាលនៃជីវិត; ផ្ដើមចេញពីការមិនសូវចេះមាត់កច្រើន និងការស្រលាញ់ច...

ដើមកំណើតនៃការសរសេរកំណត់ហេតុក្នុងជីវិតរបស់ខ្ញុំ អាចមានច្រើន ហើយផ្សេងៗគ្នាតាមដំណាក់កាលនៃជីវិត; ផ្ដើមចេញពីការមិនសូវចេះមាត់កច្រើន និងការស្រលាញ់ចូលចិត្តភាសា-អក្សរ តាំងពីវ័យកុមារមក។ ខ្ញុំចាំថា កាលរៀននៅបឋមសិក្សា ខ្ញុំចូលចិត្តមុខវិជ្ជាភាសាខ្មែរខ្លាំងជាងមុខវិជ្ជាណាៗទាំងអស់។

ខ្ញុំចាប់ផ្ដើមប្រើប្រាស់ Facebook ជាលើកដំបូងនៅកំលុងឆ្នាំ២០១១; ហើយនេះក៏អាចចាក់ទុកថាជាទម្រង់មួយនៃការសរសេរកំណត់ហេតុដែរ។

ការសរសេរកំណត់ហេតុមួយបែបទៀតតាមរយៈ Blog ចាប់ផ្ដើមឡើងក្រោយពេលដែលខ្ញុំផ្លាស់មកនៅភ្នំពេញ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ។ ខ្ញុំបានបង្កើត Blog ជាច្រើន ដោយប្រើប្រាស់ Blogspot។

ក្នុងខែមេសា ឆ្នាំ២០១៥ ខ្ញុំចាប់ផ្ដើមសិក្សា “ថ្នាក់បណ្ដុះគុណធម៌ (Personal Growth)” ដែលបង្រៀនដោយលោកតាបណ្ឌិត កុល ផេង។ តាមរយៈកិច្ចការងារសាលា ការសរសេរកំណត់ហេតុក៏លេចរូបរាងខ្លះៗដែរក្នុងកំលុងពេលនោះ។ ការសរសេរភាគច្រើនជាទម្រង់ Reflection។

ក្នុងខែសីហា ឆ្នាំ២០១៥ ខ្ញុំចាប់ផ្ដើមសិក្សាមុខវិជ្ជា “ប្រវត្តិសាស្ត្រខ្មែរ”  ដែលបង្រៀនដោយលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា។ កំលុងពេលនោះ ជាពេលវេលាដ៏សំខាន់មួយនៃដំណើរការនៃការសរសេរកំណត់ហេតុ។ ការសរសេរកំណត់ហេតុក្នុងជិវិតខ្ញុំ លេចរូបរាងកាន់តែច្បាស់ឡើងតាមរយៈកិច្ចការងារសាលានៃមុខវិជ្ជា “ប្រវត្តិសាស្ត្រខ្មែរ” នេះ។ ខ្ញុំបានសរសេរកំណត់ហេតុមួយចំនួនទាក់ទងនឹងការសិក្សាមុខវិជ្ជា “ប្រវត្តិសាស្ត្រខ្មែរ” រៀងរាល់ពេល, ការចូលរួមកម្មវិធីរបស់សាលា (ការចូលរួមកម្មវិធីបើកវគ្គសិក្សា ការចូលរួមកម្មវិធីបិទវគ្គសិក្សា និងការចូលរួមកម្មវិធីបុណ្យទានផ្សេងៗ), ការចូលរួមកិច្ចការងារសហគមន៍, និងការសរសេរនានាជាទម្រង់ Reflection ជាដើម។

[កំណត់ហេតុនិងអត្ថបទនានា ថ្នាក់ “ប្រវត្តិសាស្ត្រខ្មែរ”]

នៅឆ្នាំ២០១៧ (ក្នុងកំលុងខែសីហា) ខ្ញុំកត់ត្រាដោយអន្លើៗ មិនពេញជាកំណត់ហេតុទេ។ ខ្ញុំកត់ត្រាជាកំណត់ចំណាំខ្លីៗ តាមរយៈទូរសព្ទដៃប៉ុណ្ណោះ។

នៅចុងឆ្នាំ២០១៧ ខ្ញុំបានជួបនូវបញ្ហាជីវិតផ្ទួនៗគ្នា មានទាំងបញ្ហាមនោសញ្ចេតនា ការសិក្សា និងការងារ។ ខ្ញុំចាត់ទុកថា កំលុងពេលនោះជាពេលវេលាមួយដ៏លំបាកបំផុតក្នុងជីវិតរបស់ខ្ញុំ។ ក្រោយពីប្រើប្រាស់ជីវិតក្នុងសេចក្ដីទុក្ខសោកអស់ជាច្រើនខែ ខ្ញុំចាប់ផ្ដើមរកផ្លូវដោះស្រាយបញ្ហាបន្តិចម្ដងៗ រហូតរកឃើញផ្លូវចេញពីបញ្ហាទាំងនោះ ហើយបានទទួលនូវពន្លឺជីវិតជាបន្តបន្ទាប់។ ខ្ញុំបានរៀបចំគម្រោងអានសៀវភៅ ដែលជាគម្រោងដ៏អស្ចារ្យ ប្រកបដោយការខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់បំផុត ហើយក៏ទួលបានផ្លែផ្កាដ៏ល្អប្រសើរផងដែរ។ នៅចុងឆ្នាំ២០១៧ នោះ ខ្ញុំសរសេរកំណត់ហេតុតាមរយៈ Blog ដែលកំណត់ហេតុភាគច្រើនជាការសរសេររៀបរាប់ពីសៀវភៅដែលខ្ញុំបានអាន និងមនុស្សដែលខ្ញុំបានជួបក្នុងបណ្ណាល័យសាលា។

ខ្ញុំចាប់ផ្ដើមងាកមកសរសេរកំណត់ហេតុក្នុងសៀវភៅនៅឆ្នាំ២០១៨។ ការផ្លាស់ប្ដូរនេះ ប្រហែលមកពីការប្រឹក្សាយោបល់ជាមួយមិត្តខ្ញុំ (អ្នកគ្រូរបស់ខ្ញុំ) ក្នុងការដោះស្រាយបញ្ហាជីវិតកាលពីចុងឆ្នាំ២០១៧។ ចន្លោះពេលដែលខ្ញុំចាប់ផ្ដើមសរសេរកំណត់ហេតុតាមរយៈ Blog ជាលើកដំបូងរហូតដល់ចុងឆ្នាំ២០១៧ នោះ ខ្ញុំសរសេរកំណត់ហេតុក្នុងឯកសារការងារសាលាខ្លះ ក្នុងទូរសព្ទខ្លះ និងក្នុង Blog ខ្លះដែរ។ ពេលប្រឹក្សាយោបល់ជាមួយមិត្តខ្ញុំក្នុងកាលនោះ នាងបានលើកទឹកចិត្តឲ្យខ្ញុំសរសេរកំណត់ហេតុលើសៀវភៅវិញ ដ្បិតការសរសេរកំណត់ហេតុក្នុងសៀវភៅមានលក្ខណៈផ្ទាល់ខ្លួន ឯការសរសេរតាមរយៈ Blog អាចនឹងមានផលប៉ះពាល់ខ្លះដល់ឯកជនភាពរបស់ខ្ញុំ។ ចាប់ផ្ដើមពីឆ្នាំ២០១៨ នោះ ខ្ញុំសរសេរកំណត់ហេតុភាគច្រើនរៀបរាប់ពីអារម្មណ៍ខ្ញុំចំពោះ នារីម្នាក់ ដែលខ្ញុំអាចនិយាយបានថា នាងគឺជាដៃគូកំដរការអានសៀវភៅក្នុងបណ្ណាល័យសាលាជាមួយខ្ញុំអស់រយៈពេលស្ទើរតែពេញមួយឆ្នាំ។ នាងគឺជាកម្លាំងជំរុញចិត្តខ្ញុំឲ្យអានសៀវភៅបានយ៉ាងច្រើនក្បាល បើគិតពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ដំណាច់ឆ្នាំ២០១៨ ខ្ញុំអានសៀវភៅបានរហូតដល់ទៅ ៩០ ក្បាលឯណោះ។ ក្នុងឆ្នាំ២០១៨ នោះ ខ្ញុំសរសេរកំណត់ហេតុដាក់ក្នុងសៀវភៅមិនបានច្រើនទេ; ភាគច្រើនខ្ញុំសរសេរកត់ចំណាំអំពីសៀវភៅដែលខ្ញុំបានអាន និងកំណត់ហេតុអំពីមនោសញ្ចេតនាខ្លះៗប៉ុណ្ណោះ។ កំណត់ហេតុដោយច្រើនខ្ញុំចម្លងពីសៀវភៅដាក់ក្នុង Blog ឬសរសេរដាក់ក្នុង Blog តែម្ដង។ កំណត់ហេតុដែលសរសេរនោះ គឺប្រហាក់ប្រហែលគ្នានឹងកំណត់ហេតុកាលពីចុងឆ្នាំ២០១៧ ដែរ គឺខ្ញុំសរសេររៀបរាប់ពីសៀវភៅដែលខ្ញុំបានអាន មនុស្សដែលខ្ញុំបានជួបនៅក្នុងបណ្ណាល័យសាលា និងមនោសញ្ចេតនារបស់ខ្ញុំចំពោះនារីម្នាក់នោះ។

ក្នុងឆ្នាំ២០១៩ ខ្ញុំនៅតែបន្តសរសេរកំណត់ហេតុតារយៈ Blog ដដែល និងមានសរសេរខ្លះដែរលើសៀវភៅ។ កំណត់ហេតុនៅក្នុងដើមឆ្នាំ២០១៩ នោះ រៀបរាប់ពីមនោសញ្ចេតនា ការងារ និងការរៀបចំគម្រោងសម្រាប់ការងារផ្ទាល់ខ្លួនផ្សេងៗ។ នៅចុងឆ្នាំ២០១៩ ខ្ញុំសរសេរកំណត់ហេតុ ដោយកត់ត្រាអំពីការរៀបចំការងារផ្សេងៗ ការត្រៀមប្រឡងប្រជែង នានា។

នៅឆ្នាំ២០២០ ខ្ញុំសរសេរកំណត់ហេតុ ដោយកត់ចំណាំក្នុងសៀវភៅ។ ខ្ញុំកត់ត្រាអំពីការរៀបចំគម្រោងការងារខ្លីៗ ការអានសៀវភៅ និង គ្រោងឆ្អឹងរឿង ខ្លះៗ។ នៅដើមឆ្នាំ២០២០ នោះ ខ្ញុំបានរៀបចំកម្មវិធីកត់ត្រាសកម្មភាពនិងការងារប្រចាំថ្ងៃ ដោយប្រើប្រាស់ Google Spreadsheet តែមិនបានយកទៅអនុវត្តទេ; វាហាក់មានការលំបាកក្នុងការប្រើប្រាស់។ ក្នុងខែមីនា ឆ្នាំ២០២០ ខ្ញុំចាប់ផ្ដើមសរសេរកំណត់ហេតុជាទៀងទាត់ឡើងវិញ គឺកត់ត្រាសកម្មភាពប្រចាំថ្ងៃ ការងារ និងការរៀបចំការងារផ្សេងៗ និងដំណើរការនៃការចូលរួមប្រឡងប្រជែងនានា។

នៅឆ្នាំ២០២១ ខ្ញុំសរសេរកំណត់ហេតុដាក់ក្នុងសៀវភៅ ហើយចម្លងទុកក្នុង Google Doc ខ្លះ។ កំណត់ហេតុភាគច្រើនជាការកត់ត្រាត្រួសៗអំពីសកម្មភាពប្រចាំថ្ងៃ សកម្មភាពការងារនៅកន្លែងធ្វើការ ការប្រជុំ និងការរម្លឹកការចងចាំជាដើម។ ក្នុង Google Doc ខ្ញុំកត់ត្រាសកម្មភាពសំខាន់ៗប្រចាំថ្ងៃ ការងារ និងការរៀបចំការងារផ្សេងៗ ដើម្បីចូលបម្រើការងារនៅក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោយពេលបានប្រឡងជាប់ជាស្ថាពរនៅកំលុងខែកុម្ភៈ ឆ្នាំ២០២០។
អាចនិយាយបានថា ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខ្ញុំសរសេរកំណត់ហេតុយ៉ាងទៀងទាត់ដាក់ក្នុងសៀវភៅផង និងចម្លងដាក់ក្នុង Google Doc ផង។

[កំណត់ហេតុ ឆ្នាំ២០២០ និង ឆ្នាំ២០២១]

នៅចុងឆ្នាំ២០២១ (ចុងខែវិច្ឆិកា) ខ្ញុំបានស្គាល់មិត្តម្នាក់តាមរយៈបណ្ដាញសង្គម TikTok ដែលនាងបានបង្ហោះវីដេអូអំពីប្រវត្តិនៃការសរសេរកំណត់ហេតុរបស់នាង។ វីដេអូនោះបានធ្វើឲ្យខ្ញុំនឹកដល់ការសរសេរកំណត់ហេតុ និងស្រលាញ់ការសរសេរកំណត់ហេតុកាន់តែខ្លាំងឡើង។ ក្នុងកំលុងពេលនោះ ខ្ញុំបានសិក្សាស្រាវជ្រាវអំពីការសរសេរកំណត់ហេតុ តាមរយៈគេហទំព័រ និងកម្មវិធីទូរសព្ទផ្សេងៗ។ ចុងក្រោយ ខ្ញុំបានរកឃើញនូវការសរសេរកំណត់ហេតុតាមបែបផ្សេងៗមួយចំនួន៖
  • លោកស្រី Julia Cameron ហៅកំណត់ហេតុថា Morning Pages
  • លោក James W. Pennebaker ហៅកំណត់ហេតុថា Expressive Writing
  • លោក Ryder Carroll ហៅកំណត់ហេតុថា Bullet Journal
ពេលនោះ ខ្ញុំសម្រេចចិត្តអនុវត្តការសរសេរកំណត់ហេតុបែប Bullet Journal របស់លោក Ryder Calloll ដែលជាបែបបទនៃការសរសេរកំណត់ហេតុដ៏ពេញនិយមមួយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំបានសិក្សាពីការសរសេរកំណត់ហេតុរបស់លោក Ryder Calloll និងកម្មវិធីទូរសព្ទមួយចំនួន ហើយរៀបចំកម្មវិធីកត់ត្រាសកម្មភាពនិងការងារប្រចាំថ្ងៃ ដោយប្រើប្រាស់ Google Spreadsheet។ ពេលរៀបចំចប់សព្វគ្រប់ ខ្ញុំហាក់មិនចង់ប្រើប្រាស់កម្មវិធីនោះសោះ។

ក្រោយមក ខ្ញុំបានសិក្សាបន្ថែមពីការសរសេរកំណត់ហេតុជាបន្តទៀត។ ខ្ញុំគិតថា ខ្ញុំគួរតែរៀបចំរបៀបសរសេរកំណត់ហេតុមួយដែលមានលក្ខណៈផ្ទាល់ខ្លួន មិនចាំបាច់អនុវត្តតាមវិធីរបស់អ្នកដទៃនោះទេ។ ក្នុងកំលុងពេលសិក្សាពីការសរសេរកំណត់ហេតុនេះ ខ្ញុំនឹកឃើញដល់ការសរសេរកំណត់ហេតុនានា កាលរៀននៅសាកលវិទ្យាល័យ។ ខ្ញុំអានឯកសារខ្លះអំពីការសរសេរកំណត់ហេតុ ហើយខ្ញុំស្រាប់តែនឹកឃើញបង្កើតនូវបែបបទនៃការសរសេរកំណត់ហេតុមួយហៅថា DJR ដែល D តំណាងឲ្យ Diary, J តំណាងឲ្យ Journal, និង R តំណាងឲ្យ Reflection។ ទាំងបីនេះរួមបញ្ចូលគ្នា ខ្ញុំសន្មត់ហៅថា កំណត់ហេតុ ទាំងអស់; តែវាមានលក្ខណៈពិសេសផ្សេងៗគ្នាក្នុងការប្រើប្រាស់ ដើម្បីសរសេរចេញជាកំណត់ហេតុ។ ខាងក្រោមនេះជាអ្វីដែលខ្ញុំបានកំណត់អំពីបែបបទនៃការសរសេរកំណត់ហេតុរបស់ខ្ញុំ៖
Diary
សរសេរខ្លីៗអំពីសកម្មភាពប្រចាំថ្ងៃ ឬព្រឹត្តិការណ៍អ្វីមួយជាមួយការគិត អារម្មណ៍ ព័ត៌មាន និងការយល់ឃើញ។ ដោយច្រើន សរសេរពីអ្វីដែលមានលក្ខណៈផ្ទាល់ខ្លួនខ្លាំង ពិបាកនឹងចែករម្លែកឲ្យអ្នកដទៃបានដឹង។ វាជាវិធីមួយក្នុងការនិយាយ ស្ដាប់ និងមានទំនាក់ទំនងជាមួយខ្លួនឯង។
Journal
សរសេរអំពីព្រឹត្តិការណ៍ ឬបទពិសោធន៍អ្វីមួយដែលបានឆ្លងកាត់ ដោយភ្ជាប់ជាមួយអារម្មណ៍, គំនិត, មនុស្ស វត្ថុ ទីកន្លែង, អនុស្សាវរីយ៍ ជាដើម។ វាអាចជាការរៀបរាប់ពីថ្ងៃឈប់សម្រាក ឬដំណើរកម្សាន្ត ជាដើម។
Reflection
សរសេរអំពីការគិត ឬការយល់ឃើញ សំដៅដល់ការយល់ដឹងកាន់តែប្រសើរឡើង ហើយឆ្ពោះទៅរកការសិក្សារៀនសូត្រថ្មីមួយ។ វាជាការិនិច្ឆ័យនិងពន្យល់ មិនមែនគ្រាន់តែជាការរៀបរាប់ទេ។ ជាទូទៅ លើកយកតែផ្នែកដែលសំខាន់បំផុតនៃព្រឹត្តិការណ៍ ឬគំនិតមកសរសេរ ហើយមិនសរសេររៀបរាប់សាច់រឿងវែងអន្លាយឡើយ។ ដោយច្រើន សរសេរបង្ហាញឲ្យឃើញនូវអនាគត ថានឹងឆ្លើយតបនឹងអ្វីដែលបានជួយបានល្អប្រសើរជាងមុន ដូចអ្វីដែលបានឆ្លងកាត់ និងសិក្សារៀនសូត្ររួចមកហើយ។

ក្នុងការសរសេកំណត់ហែតុបែបថ្មីនេះ ខ្ញុំសម្រេចចិត្តថា សរសេរទុកក្នុងឯកសារ Microsoft Word ដោយរួមបញ្ចូលគ្នាជាមួយការកត់ចំណាំខ្លះៗក្នុងសៀវភៅ និងក្រដាស។ ក្នុងគោលការណ៍សរសេរកំណត់ហេតុ DJR នេះ ខ្ញុំក៏ដាក់បញ្ចូលផងដែរនូវការកត់ត្រាសកម្មភាពជាប្រចាំខ្លីៗ ដែលហៅថា Log ជាជំនួយក្នុងការសរសេរកំណត់ហេតុឲ្យកាន់តែប្រសើរទ្វេឡើង។ ខាងក្រោមនេះជាគំរូនៃការសរសេរកំណត់ហេតុប្រចាំថ្ងៃ៖
០១ មករា ២០២២
ទម្លាប់ប្រចាំថ្ងៃ
ពេលព្រឹក
 ចម្រើនមេត្តាភាវនាពេលក្រោកពីដំណេក
 អានសៀវភៅ / នមស្ការ
 រៀបចំផែនការកិច្ចការប្រចាំថ្ងៃ
 ហាត់ប្រាណ
 រៀបចំកន្លែងដេក
ពេលថ្ងៃត្រង់
 អានសៀវភៅ
ពេលល្ខាច
 ហាត់ប្រាណ
ពេលយប់
 សរសេរអត្ថបទ / នមស្ការ
 ត្រួតពិនិត្យកិច្ចការ
 អានសៀវភៅ
 ចម្រើនមេត្តាភាវនាមុនដេក
លទ្ធផលការងារ
កិច្ចការដែលបានគ្រោងទុក
 គ្មាន
កិច្ចការមិនបានគ្រោងទុក
 គ្មាន
កំណត់ហេតុ
កំណត់សម្គាល់
 ក្រោក (៤:៤៥)
 ដល់កន្លែងធ្វើការ (៧:៣០)
 ចេញពីធ្វើការ (៥:៣០)
 ដេក (១០:៤៥)
បរិយាយអំពីថ្ងៃនេះ
គ្មាន។
រាជធានីភ្នំពេញ

ការសរសេរកំណត់ហេតុប្រចាំថ្ងៃ ត្រូវអនុវត្តតាមគំរូនេះ ហើយត្រង់ចំណុច “បរិយាយអំពីថ្ងៃនេះ” សម្រាប់សរសេរតែ Diary ប៉ុណ្ណោះ, ឯ Journal ឬ Reflection ត្រូវសរសេរក្នុងអត្ថបទដាច់ដោយឡែក ព្រោះវាអាចជាអត្ថបទវែង ហើយមិនសូវមានលក្ខណៈផ្ទាល់ខ្លួនខ្លាំង ដែលអាចរៀបចំជាអត្ថបទបើកចំហ ដើម្បីចែករំលែកសម្រាប់ជាប្រយោជន៍ដល់សាធារណជនបាន។
ក្នុងខែមករា ឆ្នាំ២០២២ នេះ (ចាប់ពីថ្ងៃ១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២) ខ្ញុំនៅបន្តកត់ត្រាសកម្មភាពសំខាន់ៗប្រចាំថ្ងៃ និងការងារសង្ខេបខ្លីៗ; ហើយចាប់ពីថ្ងៃទី២៣ ខែមករានេះតទៅ ខ្ញុំចាប់ផ្ដើមការសរសេរកំណត់ហេតុបែបថ្មីនេះវិញ។
(២២-២៣ មករា ២០២២)
កែសម្រួលចុងក្រោយ ២៥ មករា ២០២២

(គំរូនៃការសរសេរកំណត់ហេតុប្រចាំថ្ងៃ ត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២២ និងមិនត្រូវបានអនុវត្តបន្តទៀតនោះទេ, ១៥ មករា ២០២៣)

$0: Clean label display

$0: Reminder

Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more
សេចក្តីរម្លឹក

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។

អានបន្ថែម

$0: Copy Share URL

$0: Blogger Profile

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents