បរិការណ៍ = Context ការណ៍ទាំងឡាយដែលកើតមុននឹងក្រោយព្រឹត្តិការណ៍មួយ។ ពាក្យនេះប្រើខុសពី "បរិបទ" ដែលសំដៅដល់ខ្លឹមសារណាមួ...
ការណ៍ទាំងឡាយដែលកើតមុននឹងក្រោយព្រឹត្តិការណ៍មួយ។
ពាក្យនេះប្រើខុសពី "បរិបទ" ដែលសំដៅដល់ខ្លឹមសារណាមួយដែលត្រូវលើកឡើងនូវពីមុខឬពីក្រោយសេចក្ដីមួយ។
- ក្នុងន័យសេដ្ឋកិច្ច "បរិការណ៍" ប្រើសំដៅបង្ហាញការណ៍មួយ ដែលកើតឡើងនៅជុំវិញព្រឹត្តិការណ៍មួយ។ ឧ. ក្នុងស្មារតីនេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៤ នៃរដ្ឋសភាត្រូវបានរៀបចំឡើងនៅលើមូលដ្ឋានសំខាន់ៗ ដូចតទៅ : ការវាយតម្លៃដកពិសោធន៍លើការអនុវត្តនៅក្នុងនីតិកាលទី៣កន្លងមក និង ការវាយតម្លៃលើ បរិការណ៍ និង បញ្ហាប្រឈមទាំងឡាយ ទាំងក្នុងកម្រិតជាតិ ទាំងក្នុងកម្រិតអន្តរជាតិ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងរយៈពេលមធ្យម (ខាងមុខ)។
- ដោយឡែក "បរិបទ" ប្រើយោងទៅតាមសេចក្ដីណាមួយ។ ឧ. តាមរយៈរបៀបវារៈនៃអង្គសន្និសីទ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នឹងធ្វើបទបង្ហាញអំពីបរិបទ និង ស្ថានភាពវិស័យរ៉ែនៅកម្ពុជា ជូនអង្គសន្និសីទទាំងមូលឲ្យកាន់តែជ្រាប់ច្បាស់ថែមទៀត អំពីច្បាប់ លិខិតបទដ្ឋាន និង ស្ថានភាព នៃការគ្រប់គ្រងនិងការអភិវឌ្ឍរ៉ែនៅកម្ពុជា។
យោង៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
![[feature]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiShRAVrKcjapSSgDYdxf5y6GgbewULT9p7PDbTxs6Uv4NIbVXXwBaTr8klGVqFeY5NRJIVpP59kWRItW-Q9DcIlqtnAZw2FrNFxtAXD3MCBHyojgAfLz8ztNZc_K47ElDRj3OXHcQluDnj/w320-h213-rw/222369292_677564373640352_7735544290724787601_n.jpg)
COMMENTS