ធម្មទាននៃការរៀនពាក្យខ្មែរ សេចក្ដីយល់ព្រម និង សេចក្ដីស្នើសុំ ប្រសិនបើយើងអានបណ្ដាឯកសារចាស់ៗ នាកាលពីសម័យមុន យើងបានឃើញនូវកា...
សេចក្ដីយល់ព្រម និង សេចក្ដីស្នើសុំ
ប្រសិនបើយើងអានបណ្ដាឯកសារចាស់ៗ នាកាលពីសម័យមុន យើងបានឃើញនូវការសរសេរ ដែលគោរពទៅតាមក្បួនខ្នាតយ៉ាងត្រឹមត្រូវ។
បច្ចុប្បន្ន យើងឃើញមានការប្រើពាក្យ “ឯកភាព” ជំនួសឲ្យ “សេចក្ដីយល់ព្រម ឬ ការយល់ព្រម” និង “សំណើ” ជំនួសឲ្យ “សេចក្ដីស្នើ”។
ន័យនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត៖
ឯកភាព ឬ ឰក–, ឰក្យ– ភាពមួយ, ភាពត្រូវគ្នា; ដែលមានបែបបទ, សណ្ដាប់ធ្នាប់, សម្លៀកបំពាក់, ឫកពា ត្រូវគ្នា : ប្រទេសឯកភាព, ស្រុកឯកភាព ។
សំណើ នាមសព្ទ : ពេល, វេលាដ៏ខ្លី មានរយៈប្រហែលដូចគេសើឲ្យឃើញស្នើឃើញស្រទាប់
ត្រូវប្រើរបស់ហ្នឹងមួយសំណើទៅសិន ទម្រាំបានរបស់ថ្មីមកទៀត ។
ដូចនេះ "សំណើ" គឺជាមិនមែនជានាមសព្ទរបស់ កិរិយាសព្ទ "ស្នើ" នោះទេ...
ឯកសារយោង៖ ព្រះរាជក្រឹត្យស្ដីពីការរៀបចំ និង ដំណើរការប្រព្រឹត្តទៅនៃសាកលវិទ្យាល័យភូមិន្ទ តាកែវ-កំពត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៥
![[feature]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM51LfL0DTEBdBY2TvhviYqQJEqu5ywc24qX2d6_k_WTXgtjTNOFOZgLwL44Pky6OWbKsASvNi4j-Qz7qThk1qYGQ8HRojvW_qJOyCB8-L4ZSLlmfN2wwKnDmFqQqrSUqto233UDXbzQsK/s320-rw/Rangsey+Learn+Khmer.png)

COMMENTS