នាយកដ្ឋានព័ត៌មានវិទ្យា៖ តាមរយៈរបាយការណ៍របស់អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Comparitech គឺលោក Bob Diachenko បានបង្ហាញថា លោកបានរកឃ...
នាយកដ្ឋានព័ត៌មានវិទ្យា៖ តាមរយៈរបាយការណ៍របស់អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Comparitech គឺលោក Bob Diachenko បានបង្ហាញថា លោកបានរកឃើញប្រព័ន្ធទិន្នន័យមួយលើបណ្ដាញអ៊ីនធឺណិត ដែលមានផ្ទុកព័ត៌មាន Facebook ID លេខទូរស័ព្ទ និងឈ្មោះរបស់អ្នកប្រើប្រាស់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Facebook ចំនួន ២៦៧ លានគណនី។ ការចូលទៅកាន់ប្រព័ន្ធទិន្នន័យខាងលើ ពុំត្រូវការលេខសម្ងាត់អ្វីឡើយ ពោលគឺអាចចូលមើលជាសាធារណៈ តាមបណ្ដាញអ៊ីនធឺណិតបាន។
អ្នកជំនាញខាងលើក៏បានបន្តទៀតថា ទិន្នន័យលេចធ្លាយខាងលើបណ្ដាលពីការលួចចម្លងទិន្នន័យពីក្រុមហ៊ុន Facebook ដោយចន្លោះសុវត្ថិភាពរបស់កម្មវិធី Facebook API ពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលជាផ្នែកមួយនៃប្រតិបត្តិការលួចចម្លងទិន្នន័យខុសច្បាប់។
គួរបញ្ជាក់ផងដែរថា អំឡុងឆ្នាំ ២០១៨ និង ២០១៩ កន្លងមក ក្រុមហ៊ុន Facebook ធ្លាប់ទទួលរងការលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ប្រមាណ ពីចន្លោះ ៣០ ទៅ ៤១៩ លានគណនី។
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
![[feature]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpifH2ogEDu3DVI8H3dU8hwOFHi1kecRTGrDGIz8SJO69VBiQ9j3Ci0VnMlsyHq0N6apMOkjTMUNVKocPRnkzqmNGDUlvpucss_BLqYBxGtqSIzXis4anepUaY_lmtARDMIKOIGVEgtNMK/s320-rw/79683967_1366947240146581_8403197028946935808_o.jpg)
COMMENTS