កំណត់ហេតុថ្នាក់ប្រវត្តិសាស្រ្ដខ្មែរ (ថ្ងៃទី ១៤)
ថ្ងៃនេះ លោកសាស្ត្រាចារ្យមានភារកិច្ច ដែលត្រូវបំពេញជាចាំបាច់។ និស្សិតនៃថ្នាក់ប្រវត្តិសាស្ត្រខ្មែរទាំងអស់បានមកជួបប្រជុំគ្នាពិភាក្សា ហើយសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើន។
រឿងដែលសំខាន់ជាងគេដែលពួកយើងបានធ្វើក្នុងថ្ងៃនេះគឺ ការពិភាក្សាលើការងារផ្សេងៗទាក់ទងនឹងកិច្ចការងារចុះសហគមន៍ ដែលនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខនេះ។ ខ្ញុំពិតជាមានសេចក្ដីពេញចិត្តណាស់ចំពោះការផ្ដួចផ្ដើមឲ្យមានកិច្ចការចុះសហគមន៍នេះ។ ខ្ញុំយល់ថា កិច្ចការនេះគឺជាការងារដ៏សំខាន់ដែលយុវជនខ្មែរគ្រប់រូប ពិសេសនិស្សិតកំពុងសិក្សា ដែលជាអនាគតថ្នាក់ដឹកនាំនាពេលខាងមុខ គួរតែត្រូវបានចូលរួម ដើម្បីបានជាផលប្រយោជន៍ដល់សង្គមផងនិងខ្លួនឯងផង។ យុវជនដែលជាអនាគតថ្នាក់ដឹកនាំ គួរចូលរួមសិក្សាស្វែងយល់ពីបញ្ហា និងទិដ្ឋភាពនានាដែលបាននិងកំពុងកើតឡើង ដើម្បីបានជាគតិក្នុងការសិក្សារៀនសូត្រ រួមនឹងកិច្ចការចូលរួមអភិវឌ្ឍជាតិផងដែរ។ ខ្ញុំមានសេចក្ដីពេញចិត្តនិងរីករាយជាខ្លាំងក្នុងការចូលរួមបំពេញនូវកិច្ចការដ៏ប្រពៃមួយនេះ។
ក្រៅពីការពិភាក្សាលើការងារចុះសហគមន៍ ក្រុមរបស់ខ្ញុំក៏បានឆ្លៀតក្នុងឱកាសនេះ ពិភាក្សាបន្ដលើការងារនានាដែលត្រូវបានដាក់ឲ្យធ្វើក្នុងក្រុម។ យើងនៅតែមិនភ្លេច ការរឹតចំណងសាមគ្គីភាពការងារក្នុងក្រុម ធ្វើយ៉ាងណាខិតខំបំពេញការងារប្រកបដោយលទ្ធផលជាទីគាប់ចិត្ត។
ថ្វីដ្បិតតែលោកសាស្ត្រាចារ្យជាប់បំពេញភារកិច្ចយ៉ាងណាក្ដី ពួកយើងនៅតែបន្តខិតខំបំពេញការងារប្រកបដោយភាពពេញចិត្ត។ ពួកយើងបានខិតខំយ៉ាងខ្លាំងក្លា ហើយសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរជាច្រើន។
![[feature]](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit4BV0wcSLvPNEeZiu_ofBhlt-P_Mqgoci-iHShAG2p9X6FGufCAEkt4l7OJ-2LTEte04sQeiV5s_1z0blrQyhPcIyhRlM_gC8LOvHF_LpQ6Vbc4C3XxbgKs_fLeodWicoPe5aeuRVsw1M/s320-rw/Khmer+History+Class+Meeting.jpg)
COMMENTS