$h: Root CSS

$0: Khmer Date Display

ថ្ងៃនេះ ត្រូវនឹង សុរិយគតិ
Today is

$h: Landing $show=home

#RANGSEYhome

Come in, stay awhile.

It looks quiet, but inside isn't — because it's full of stories.

This is just a quiet window into the small corners of my life, personal and professional, with everything in between. Here, you'll find honest stories about growth, wisdom from the pages I've read, and the life I'm living.

This is where words become stories. Stories become meaning. And meaning becomes something worth sharing.

#ផ្ទះរង្សី (ផលព្រឹក្ស)

ចូលមក! អង្គុយលេងផ្ទះខ្ញុំសិន...

វាដូចជាស្ងាត់ តែខាងក្នុងមិនស្ងាត់ទេ ព្រោះវាពេញទៅដោយរឿងរ៉ាវ។

វាគ្រាន់តែជាច្រកដ៏ស្ងប់ស្ងាត់មួយសម្រាប់ចូលមកមើលជ្រុងតូចៗនៃជីវិតខ្ញុំ, ផ្ទាល់ខ្លួនខ្លះ ការងារខ្លះ និងរឿងតូចតាចខ្លះទៀតប៉ុណ្ណោះ។ នៅខាងក្នុង អ្នកនឹងមិនឃើញភាពល្អឥតខ្ចោះទេ តែអ្នកនឹងឃើញរឿងពិតដែលឥតលាក់លៀមអំពីដំណើរនៃការរីកចម្រើន ឬរបៀបដែលខ្ញុំលូតលាស់, ព្រមទាំងគតិបណ្ឌិតពីអ្វីដែលខ្ញុំបានអាន និងពីជីវិតដែលខ្ញុំកំពុងរស់នៅ។

ទីនេះជាកន្លែងដែល ពាក្យក្លាយជារឿងរ៉ាវ។ រឿងរ៉ាវក្លាយជាអត្ថន័យ។ ហើយអត្ថន័យក្លាយជា អ្វីដែលមានតម្លៃក្នុងការចែករំលែក

Rangsey HENG - thoughtful portrait

About Me

Reader • Writer • Advocate
Not titles. Just ways I live.

I read to quiet all the noises and hear the world more clearly. I write to reflect on myself and connect with others. I advocate to confirm the truth, not to be right, just to be real.

I'm Rangsey. For a long time, I was a quiet observer — marking well-loved books and filling notebooks with wisdom like a map for a journey I hadn't yet begun.

Then, a deep curiosity about "What makes a life meaningful?" changed everything. It transformed my silent collection into a living conversation that reached far beyond my desk and into the world.

I read; I write, giving voice to untold stories; I advocate — because I believe that the right words, at the right time, can change everything.

I’m glad you’re here. Let’s explore the answers together.

Learn More About Me

អំពីខ្ញុំ

អ្នកអាន • អ្នកសរសេរ • អ្នកតស៊ូមតិ
វាមិនមែនជាមុខងារទេ តែវាគ្រាន់តែជាវិធីដែលខ្ញុំរស់នៅ។

ខ្ញុំអាន ដើម្បីធ្វើឲ្យសំឡេងទាំងឡាយស្ងប់ស្ងាត់ទៅ ហើយយល់ពីពិភពលោកឲ្យបានកាន់តែច្បាស់។ ខ្ញុំសរសេរ ដើម្បីនៅជាមួយខ្លួនឯង និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ខ្ញុំតស៊ូមតិ ដើម្បីបញ្ជាក់ការពិត; មិនមែនចង់ឈ្នះចាញ់ទេ តែដើម្បីភាពពិតប្រាកដ។

ខ្ញុំឈ្មោះ រង្សី។ ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំ ជាអ្នកសង្កេតដ៏ស្ងប់ស្ងាត់ម្នាក់ ប្រមូលចំណេះដឹងដោយកត់ចំណាំតាមទំព័រសៀវភៅដែលខ្ញុំបានអាន និងសរសេរទុកក្នុងសៀវភៅកំណត់ហេតុ ប្រៀបដូចជាការគូសផែនទីសម្រាប់ដំណើរជីវិតមួយដែលខ្ញុំមិនទាន់បានចាប់ផ្តើម។

បន្ទាប់មក ក្តីចង់ដឹងដ៏ជ្រាលជ្រៅថា "តើអ្វីទៅដែលធ្វើឱ្យជីវិតមានន័យ?" បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ វាបានប្រែក្លាយការងារស្ងប់ស្ងាត់ទាំងនោះទៅជាការសន្ទនាដ៏រស់រវើកមួយ ដែលលាតសន្ធឹងហួសពីតុសរសេររបស់ខ្ញុំ ហើយចូលទៅក្នុងពិភពលោក។

ខ្ញុំអាន; ខ្ញុំសរសេរ លាតត្រដាងរឿងរ៉ាវ; ខ្ញុំតស៊ូមតិ; ពីព្រោះខ្ញុំជឿជាក់ថា ពាក្យពេចន៍ដែលត្រឹមត្រូវ ក្នុងពេលវេលាដ៏សមស្របមួយ អាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងបាន។

ខ្ញុំរីករាយដែលអ្នកបានមកលេងផ្ទះរបស់ខ្ញុំនេះ។ យើងនឹងស្វែងរកចម្លើយទាំងនោះជាមួយគ្នា។

ស្វែងយល់បន្ថែមអំពីខ្ញុំ

$h: Reading $show=home

My Reading Journey

Reading Progress

Tracking my reading journey throughout the year

📚 Reading Journey

Goal:
Progress 0%
"

If you don’t like to read, you haven’t found the right book.

"
― J.K Rowling, author of Harry Potter
ដំណើរនៃការអានរបស់ខ្ញុំ

វឌ្ឍនភាពនៃការអាន

តាមដានដំណើរនៃការអានរបស់ខ្ញុំពេញមួយឆ្នាំ

📚 ដំណើរនៃការអាន

គោលដៅ:
វឌ្ឍនភាព 0%
"

ប្រសិនបើអ្នកមិនចូលចិត្តអានទេ នោះមានន័យថាអ្នកមិនទាន់រកឃើញសៀវភៅដែលត្រូវនឹងចិត្តអ្នកនៅឡើយទេ។

"
― J.K Rowling, author of Harry Potter

$h: Links

$h: Ads $show=home

ដើម​កំណើត​ជនជាតិ​ខ្មែរ​និង​ជនជាតិ​ថៃ

ដើម​កំណើត​ជនជាតិ​ខ្មែរ​និង​ជនជាតិ​ថៃ៖ តើ​ជនជាតិ​ខ្មែរ​មាន​ដើមកំណើត​មក​ពី​ណា? តើ​ជនជាតិ​ថៃ​មាន​ដើមកំណើត​មក​ពី​ណា? តើ​កម្ពុជា​និង​ថៃ​ពិត​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មែន​ឬ​ទេ?

លោក មុំសេនីប្រាមោជ មេធាវី​ថៃ​ក្នុង​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ បាន​លើក​ឡើង​ថា “ខម​ឬ​ខ្មែរ” ជា​ជនជាតិ​អម្បូរ​ឥណ្ឌា(មក​ពី​ឥណ្ឌា)។ ឯ​ជនជាតិ ថៃ ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត យូណាន ភាគ​ខាង​ត្បូង​ប្រទេស​ចិន បាន​ចូល​មក​វាយ​យក​ដោយ​ជោគជ័យ​លើ​ពួក ខម​ឬ​ខ្មែរ រហូត​ពួក​នេះ​ត្រឡប់​ទៅ​ឥណ្ឌា​វិញ។

ដែនដី​ដែល​កាល​ពីដើម​ពួក ខម​ឬ​ខ្មែរ តាំង​នៅ ក៏​ក្លាយ​ទៅ​ជា​ដី​ថៃ ហើយ​ជនជាតិ​ថៃ​ក៏​បែងចែក​ខ្លួនឯង​ជា​ពីរ​ក្រុម, ក្រុមទី១ បាន​មក​តាំងទី​នៅ​តំបន់​ទំនាប​ដែល​គេ​ឲ្យ​ឈ្មោះ​សព្វថ្ងៃ​ថា “កម្ពុជា”, ឯ​មួយ​ក្រុម​ទៀត​តាំង​ទី​នៅ​តំបន់​ខ្ពស់ ហើយ​នៅ​ថែ​រក្សា​ឈ្មោះ “ថៃ” ដដែល។


សំណួរ
១- តើ​ជនជាតិ​ខ្មែរ​មាន​ដើមកំណើត​មក​ពី​ណា?
២- តើ​ជនជាតិ​ថៃ​មាន​ដើមកំណើត​មក​ពី​ណា?
៣- តើ​កម្ពុជា​និង​ថៃ​ពិត​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មែន​ឬ​ទេ?

មាតិកា
១- សេចក្ដីផ្ដើម
២- តើ​ជនជាតិ​ខ្មែរ​មាន​ដើមកំណើត​មក​ពី​ណា?
៣- តើ​ជនជាតិ​ថៃ​មាន​ដើមកំណើត​មក​ពី​ណា?
៤- តើ​កម្ពុជា​និង​ថៃ​ពិត​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មែន​ឬ​ទេ?
៥- សេចក្ដីសន្និដ្ឋាន
៦- ឯកសារយោង

១- សេចក្ដីផ្ដើម

ប្រវត្តិសាស្ត្រ គឺ​ជា​គោលចារឹក​ប្រចាំ​ជាតិ​នីមួយៗ។ គេ​អាច​ស្គាល់​ពី​អតីតកាល ក៏​ដូចជា​ដំណើរ​វិវត្ត​នៃ​ជាតិ​មួយ​តាមរយៈ​ប្រវត្តិសាស្ត្រ​នេះ​ឯង។ ចំណែក​ឯ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិសាស្ត្រ​ប្រចាំ​ជាតិ​របស់​ខ្លួន​ដែរ។ អ្នក​សិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ បាន​ពិពណ៌នា​ពន្យល់​ជាច្រើន​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ។ យ៉ាងណាក៏ដោយ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​របស់​ជាតិ​មួយ​មាន​បញ្ហា​ជាច្រើន​បាន​ចោទ​ឡើង។ ក្នុង​នោះ​ដែរ អ្នក​សិក្សា​ស្រាវជ្រាវ​ខ្លះ​បាន​ភ្ជាប់​ជាតិ​មួយ​ទៅ​នឹង​ជាតិ​មួយ​ទៀត។ យ៉ាងណាមិញ គេ​ក៏​សង្កេត​ឃើញ​បញ្ហា​នេះ​ចោទ​ឡើង​លើ​ការ​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផង​ដែរ។ ជា​យូរលង់​ណាស់​មក​ហើយ គេ​បាន​ផ្សារភ្ជាប់​ជាតិ​ខ្មែរ​ទៅ​នឹង​ឥណ្ឌា។ រហូត​ដល់​ពេល​ថ្មីៗ​នេះ គេ​សង្កេត​ឃើញ​មាន​ការ​ផ្សារភ្ជាប់​កម្ពុជា​ទៅ​នឹង​ថៃ​ថែម​ទៀត។ តើ​ជនជាតិ​ខ្មែរ​មាន​ដើម​កំណើត​មក​ពី​ណា? តើ​កម្ពុជា​និង​ថៃ​ពិត​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មែន​ឬ​ទេ? ដើម្បី​ស្រាយ​បញ្ហា​ទាំង​នេះ យើង​គប្បី​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន។ រួច​បន្ត​សិក្សា​ស្វែងយល់​អំពី​ជាតិ​ដទៃ ដើម្បី​វែកញែក​រក​ការពិត​តាមរយៈ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ។

២- តើ​ជនជាតិ​ខ្មែរ​មាន​ដើមកំណើត​មក​ពី​ណា?

ក្នុង​ការសិក្សា​ពី​ដើមកំណើត​ជាតិ​ខ្មែរ គេ​កត់សម្គាល់​ឃើញ​មាន​ភស្តុតាង​ជាច្រើន មាន​ទាំង​ភស្តុតាង​ដែល​គេ​បាន​កត់ត្រា​ឬ​សរេសរ​ចារ​ជា​ឯកសារ​ផង និង​ការ​និទាន​តៗ​គ្នា​ផង។ គេ​សង្កេត​ឃើញ​ការ​ពិពណ៌នា​អំពី​បុព្វ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ជា​ឫសគល់​នៃ​ដើមកំណើត​ជាតិ​ខ្មែរ ផ្ដើម​ចេញ​ពី​ព្រះមហាក្សត្រ​ខ្មែរ​នៃ​ទឹក​ដី​នគរ​គោកធ្លក។

បើ​និយាយ​ពី​ដើមកំណើត ការ​កកើត​ទឹកដី​ខ្មែរ គេ​តែង​លើក​ភស្តុតាង​តាម​ការ​និទាន​ដំណាល​តៗ​គ្នា​មក អំពី​ព្រះថោង និង​នាងនាគ។ គេ​បាន​យល់​ជ្រួតជ្រាប​ថា ព្រះថោង និង​នាងនាគ​ជា​បឋម​ក្សត្រ​ខ្មែរ ដែល​បាន​សោយរាជ្យ​នៅ​លើ​ទឹកដី​នគរ​គោកធ្លក។ ក្នុង​នោះ​ដែរ គេ​ក៏​សង្កេត​ឃើញ​ប្រវត្តិ​និង​ទំនៀមទម្លាប់​ព្រះថោង​នាងនាគ បាន​ដិតដាម​ជាប់​ជានិច្ច​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ។ ដូចជា​ក្នុង​ពិធី​រៀប​មង្គលការ មាន​តាំងពី​ការ​ស្លៀកពាក់ ដែល​បាន​រំលឹក​ឡើង​ពី​ប្រវត្តិ​ជាប់​ទាក់ទង​នឹង​និមិត្តរូប​ក្នុង​ការ​បង្កបង្កើត​គ្រួសារ ក៏​ដូចជា​បង្ហាញ​យ៉ាង​ជាក់ច្បាស់​នូវ​ប្រវត្តិ​ដើមកំណើត​ជាតិ​ខ្មែរ​ទឹកដី​នគរ​គោកធ្លក។ លើស​ពី​នេះ​ទៅ​ទៀត គេ​អាច​ស្គាល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ដើម​សតវត្សទី១ តាមរយៈ​ឯកសារ​កត់សម្គាល់​មួយ​ចំនួន​របស់​អ្នក​ដំណើរ​ចិន​ដែល​បាន​មក​ដល់​ស្រុក​ខ្មែរ​ក្នុង​សតវត្សទី៣ ស្ដីពី​នគរ​ហ្វូណន។ ប្រវត្តិវិទូ​ផ្សេងៗ​បាន​សន្និដ្ឋាន​ដោយ​ផ្អែក​លើ​សិលាចារឹក ថា​ពាក្យ ហ្វូណន ក្លាយ​មក​ពី​ពាក្យ ភ្នំ។ ដែល​នគរភ្នំ​នេះ​ឯង​ជា​ស្រុក​ខ្មែរ​ជំនាន់​ដើម។ ឯកសារ​ចិន​នេះ​ទៀតសោត គេ​សង្កេត​ឃើញ​មាន​ភាព​ស្រប​គ្នា​ដោយ​អន្លើ​ទៅ​នឹង​ភស្តុតាង​តាម​ការ​និទាន​ដំណាល​តៗ​គ្នា នៃ​ការ​កកើត​ទឹកដី​ខ្មែរ ដែល​បង្ហាញ​ពី​កំណើត​របស់​ជាតិ​ខ្មែរ លើ​ទឹកដី​របស់​ខ្លួន(នគរ​គោកធ្លក)។

មក​ដល់​ចំណុច​នេះ យើង​បាន​ដឹង​ហើយ​ថា ខ្មែរ​ចាប់​ផ្ដើម​មាន​តម្រុយ​ប្រវត្តិសាស្ត្រ​ចាប់​តាំងពី​សម័យ​នគរ​ហ្វូណន​ឬ​នគរភ្នំ​នេះ​ឯង។ ទោះ​ជា​យ៉ាង​ណា គេ​នៅ​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ខ្មែរ​មាន​ដើមកំណើត​មក​ពី​ណា​នៅ​ឡើយ។ ត្រង់​ចំណុច​នេះ​ផង​ដែរ គេ​ឃើញ​មាន​បញ្ហា​ជាច្រើន​បាន​ចោទ​ឡើង។ មាន​មតិ​ជា​ច្រើន ស្ដី​អំពី​ដើមកំណើត​ខ្មែរ​សម័យ​បុព្វ​ប្រវត្តិសាស្ត្រ​នេះ។

មតិ​ខ្លះ​ថា ខ្មែរ​ជា​ជនជាតិ​អន្តោប្រវេសន៍​ចេញ​ពី​ឥណ្ឌា ឬ​ថា​ខ្មែរ​និង​ឥណ្ឌា​ជា​ជនជាតិ​តែ​មួយ(ខ្មែរ​ជា​ឥណ្ឌា​ទី២) ដោយ​សំអាង​ទៅ​លើ​ទឡ្ហីករណ៍​ផ្សេងៗ និង​ភស្តុតាង​នៃ​ការ​មក​ដល់​របស់​ព្រះបាទ​កៅណ្ឌិន្យ នៅ​សតវត្សទី១​នៃ​គ្រិស្តសករាជ។ តើ​ខ្មែរ​ជា​ឥណ្ឌា​មែន ឬ​យ៉ាងណា? ចំពោះ​មតិ​នេះ បើ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព វប្បធម៌-អរិយធម៌​ឃើញ​ថា មាន​ភាព​សមស្រប​ដែរ។ រាប់​ចាប់​តាំងពី ភាសា អក្សរ សាសនា និង​ទំនៀមទម្លាប់​ប្រពៃណី ហាក់​មាន​ភាព​ស្រប​គ្នា​នឹង​ឥណ្ឌា។

តែ​បើ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​ទៅ ឃើញ​មាន​ទឡ្ហីករណ៍​ជាច្រើន​ដែល​បញ្ជាក់​ថា ខ្មែរ​មិនមែន​ជា​ឥណ្ឌា។ ថ្វីត្បិត​តែ​ខ្មែរ​ទទួល​ឥទ្ធិពល​វប្បធម៌​ដ៏​ច្រើន​លើសលប់​ពី​ឥណ្ឌា តែ​គេ​សង្កេត​ឃើញ​ថា ខ្មែរ​មាន​វប្បធម៌​ដើម​កំណើត​របស់​ខ្លួន​តាំងពី​មុន​ការ​ហូរ​ចូល​នៃ​វប្បធម៌​ឥណ្ឌា​មក​ម្ល៉េះ។ ឯកសារ​ចិន ដែល​រៀបរាប់​ពី​នគរ​ហ្វូណន ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​នគរ​មាន​ស្ដេច​ស្រី​មួយ​អង្គ​សោយរាជ្យ ហើយ​គេ​សន្និដ្ឋាន​ថា​គឺ​ជា​តួអង្គ​ដែល​ខ្មែរ​ហៅ​ថា នាងនាគ នេះឯង។ នេះ​បញ្ជាក់​ថា ខ្មែរ​មិនមែន​ជា​ឥណ្ឌា​ឡើយ។ ការណ៍​នេះ ស្រប​ទៅ​នឹង​ទស្សនៈ​ខ្មែរ ដែល​សំអាង​ទៅ​លើ​រឿងព្រេង លុះត្រាតែ​មាន​ជាតិ​ខ្មែរ(នាងនាគ) ទើប​ឥណ្ឌា(ព្រះថោង) អាច​ផ្សាយ​វប្បធម៌​របស់​ខ្លួន​ចូល​ក្នុង​ស្រុក​ខ្មែរ។ ហើយ​បើ​តាម​ការ​ស្រាវជ្រាវ​អំពី​ជីវភាព​ក្នុង​សម័យ​បុព្វ​ប្រវត្តិសាស្ត្រ ជនជាតិ​ខ្មែរ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​លក្ខណៈ​ជា​របៀប​អរិយធម៌​អូស្ត្រូអាស៊ី ដែល​ជា​អរិយធម៌​ដែល​មាន​តាំងពី​មុន​ការ​មក​ដល់​នៃ​ជនជាតិ​ឥណ្ឌា។

ម្យ៉ាងទៀត បើ​ពិនិត្យ​លើ​ភស្តុតាង​អំពី​ការ​ប្រៀបធៀប​កម្ពស់ និង​សន្ទស្សន៍​លលាដ៍ក្បាល បញ្ជាក់​ថា ខ្មែរ​មិនមែន​ជា​ឥណ្ឌា​ទេ។ ការ​ប្រៀបធៀប​ឃើញ​ថា ខ្មែរ​និង​ឥណ្ឌា​មាន​ភាព​ខុស​ពី​គ្នា​ស្រឡះ។ ខ្មែរ​មាន​កម្ពស់​មធ្យម ១.៦១ម និង​សន្ទស្សន៍​លលាដ៍ក្បាល(ក្បាល​មូល) ៨៤.៥ រីឯ​ឥណ្ឌា​មាន​កម្ពស់​មធ្យម ១.៧២ម (ឥណ្ឌា​ស), ១.៦១ម(ឥណ្ឌា​ខ្មៅ) និង​សន្ទស្សន៍​លលាដ៍ក្បាល(ក្បាល​ពយ) ៧៣.៨(ឥណ្ឌា​ស), ៧៦.២(ឥណ្ឌា​ខ្មៅ)​។ តែ​បើ​ប្រៀបធៀប​ខ្មែរ​នឹង​មន​វិញ ឃើញ​ថា មាន​ភាព​សមស្រប​គ្នា។ មន​មាន​កម្ពស់​មធ្យម ១.៦២ម និង​សន្ទស្សន៍​លលាដ៍ក្បាល(ក្បាល​មូល) ៨៥.៦។ ភស្តុតាង​នេះ​បញ្ជាក់​ថា ខ្មែរ​មិនមែន​ជា​ឥណ្ឌា​នោះ​ទេ។ ការណ៍​នេះ ស្រប​ទៅ​នឹង​ទស្សនៈ ដែល​ថា ខ្មែរ​ជា​ជាតិ​ពិសេស​មួយ​ស្ថិត​ក្នុង​អម្បូរ​មន-ខ្មែរ។ ការ​ប្រៀបធៀប​នេះ​ជា​ទឡ្ហីករណ៍​ប្រាកដនិយម​មួយ​ដែល​បញ្ជាក់​ថា ខ្មែរ​មិនមែន​ជា​ឥណ្ឌា ហើយ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​ល្មម​អាច​ទទួល​យក​បាន។

ទោះ​ជា​យ៉ាង​ណា គេ​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា តើ​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​លើ​ទឹកដី​នេះ ទើប​តែ​ចូក​មក​រស់នៅ ឬ​ក៏​មាន​ដើមកំណើត​នៅ​លើ​ទឹកដី​របស់​ខ្លួន? តាម​ការ​សិក្សា​ស្រាវជ្រាវ​លើ​ស្ថានីយ​បុរេប្រវត្តិសាស្ដ្រ គេ​បាន​ដឹង​ថា ទឹកដី​ដែល​ខ្មែរ​រស់នៅ​នេះ ចាប់​មាន​មនុស្ស​រស់នៅ​តាំងពី ៤០០០ ឬ​៦០០០ឆ្នាំ​មុន​គ្រិស្តសករាជ​មក​ម្លេះ។ ការ​សិក្សា​ជា​បន្តបន្ទាប់​ចាប់ផ្ដើម​មាន​ពន្លឺ ដែល​បញ្ជាក់​ថា ខ្មែរ​ជា​ជនជាតិ​មួយ​ដែល​មាន​ដើមកំណើត​នៅ​លើ​ទឹកដី​របស់​ខ្លួន។ ដោយ​គេ​បាន​រក​ឃើញ​របស់របរ​ប្រើប្រាស់ នៅ​ក្នុង​បណ្ដា​ស្ថានីយ​ប្រវត្តិសាស្ត្រ ដែល​បញ្ជាក់​ថា​ជា​របស់​ខ្មែរ។ គេ​សង្កេត​ឃើញ​ភស្តុតាង​ទាំងនោះ​មាន​ប្រាកដ​ពិត​នៅ​ក្នុង​សង្គម​ខ្មែរ ដែល​បញ្ជាក់​ថា ជនជាតិ​ដែល​កើត​មាន​តាំងពី​ពេលនោះ គ្មាន​ជាតិ​ណា​ក្រៅ​ពី​ខ្មែរ​ឡើយ។ លើស​ពី​នេះ​ទៅទៀត គេ​បាន​ប្រៀបធៀប​ទំនៀមទម្លាប់​ប្រពៃណី​នៃ​មនុស្ស​ដើម​ទៅ​នឹង​មនុស្ស​ខ្មែរ​តាមរយៈ​ស្ថានីយ​ប្រវត្តិសាស្ត្រ ឃើញ​មាន​លក្ខណៈ​សមស្រប​ដែល​បញ្ជាក់​ថា ខ្មែរ​មាន​ដើមកំណើត​នៅ​លើ​ទឹកដី​នេះ។

ដូចនេះ ខ្មែរ​គឺ​ជា​ជាតិ​មួយ​ដែល​មាន​ទឹកដី​ដែល​ជា​របស់​ខ្លួន។ ជនជាតិ​ខ្មែរ​មាន​ដើមកំណើត​នៅ​លើ​ទឹកដី​របស់​ខ្លួន ហើយ​ជនជាតិ​ខ្មែរ​មិនមែន​ជា​ជនអន្តោប្រវេសន៍​មក​ពី​តំបន់​ណាមួយ​ឡើយ។

៣- តើ​ជនជាតិ​ថៃ​មាន​ដើមកំណើត​មក​ពីណា?

មាន​ឯកសារ​ជាច្រើន​ដែល​បកស្រាយ​ពី​ដើមកំណើត​នៃ​ជនជាតិ​ថៃ ហើយ​ឯកសារ​ទាំងនោះ​ទៀតសោត សុទ្ធតែ​មាន​ខ្លឹមសារ​ឯកភាព​គ្នា​ស្ទើរតែ​ទាំងស្រុង។ ក្នុង​នោះ​ដែរ ភស្តុតាង​ដែល​អាច​បញ្ជាក់​ពី​ប្រភព​នៃ​ដើម​កំណើត​ថៃ រាប់​បញ្ចូល​ទាំង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ រួម​នឹង​ឯកសារ​ផ្សេងៗ ដែល​និយាយ​ពី​ប្រវត្តិសាស្ត្រ​ថៃ។

បើ​យោង​ទៅ​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​បញ្ជាក់​ថា ថៃ​មិនមែន​ជា​ជនជាតិ​ដែល​មាន​ដើមកំណើត​កើត​នៅ​លើ​ទឹកដី​ដែល​ខ្លួន​កំពុង​រស់នៅ​នោះ​ទេ។ ពី​ដើម​នៃ​បុព្វប្រវត្តិសាស្ត្រ​ខ្មែរ គេ​ពុំ​ពិនិត្យ​ឃើញ​មាន​ដាន​ប្រវត្តិសាស្ត្រ ដែល​និយាយ​អំពី​ជាតិ​ថៃ​ឡើយ។ ស្រដៀង​គ្នា​នេះ​ដែរ នៅ​ឥណ្ឌូចិន​នា​ដើម​គ្រិស្តសករាជ​ក៏​ពុំ​សង្កេត​ឃើញ​មាន​ជនជាតិ​ថៃ​រស់​នៅ​ដែរ។ ពេល​នោះ​មាន​តែ​ខ្មែរ ចាម​ឬ​ចម្ប៉ា លាវ មន និង​អណ្ណាម​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត បើ​យោង​ទៅ​តាម​កំណត់ហេតុ​ចិន របស់​លោក ជូតា កួន បាន​បង្ហាញ​ថា នៅ​ឆ្នាំ១២៩៦-១២៩៧ ជនជាតិ​សៀម​ទើបតែ​បាន​មក​តាំង​ទីលំនៅ​ក្នុង​ខេត្ត​សុខោទ័យ ជា​អ្នក​តម្បាញ​សូត្រ ហើយ​និង​ចិញ្ចឹម​ដង្កូវនាង។

បើ​ថៃ​ពុំ​មាន​ដើមកំណើត​នៅ​លើ​ទឹកដី​ដែល​ខ្លួន​កំពុង​រស់នៅ តើ​ជនជាតិ​ថៃ​មាន​ដើមកំណើត​មក​ពី​ណា? ឯកសារ​ប្រវត្តិសាស្ត្រ​នានា បាន​បង្ហាញ​ថា ថៃ​ស្ថិត​ក្នុង​អម្បូរ ថៃ-វៀត (Thai-Viet)។ ក្រោយ​ការ​លុកលុយ​របស់​មេទ័ព​ម៉ុងហ្គោល គូលី បាយខាន់ នា​ឆ្នាំ១២៥៣​នៃ​គ្រិស្តសករាជ ថៃ​បាន​បង្ខំ​ចិត្ត​និរទេស​ខ្លួន​ពី​នគរ ណានចៅ (Nan Chao) ស្រុក​ចិន​ភាគ​ខាង​ត្បូង មក​កាន់​ភូមិភាគ​ឥណ្ឌូចិន ដែល​ដើមឡើយ​ជា​ទឹកដី​ខ្មែរ។

ភស្តុតាង​សិលាចារឹក “នេះស្យាមកុក” ដែល​មាន​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី២ និង​មាន​ចុះ​លេខ​សារពើ​ភណ្ឌ K298 នៅ​ឆ្នាំ១៩១១ បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ថៃ​ជម្លៀស​ខ្លួន​ពី​ប្រទេស​ចិន កងទ័ព​ថៃ​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ខ្មែរ ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​នៃ​កងទ័ព​ចាម។

ថៃ​វិវត្ត​ខ្លួន​បន្តិចម្ដងៗ រហូត​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ ហើយ​ពេល​ខ្លះ​មាន​ឥទ្ធិពល​លើ​ខ្មែរ​ទៀត​ផង។ ក្រោយៗ​មក គេ​កត់សម្គាល់​ឃើញ​មាន​ប្រវត្តិ​ជាប់​ទាក់ទង​នឹង​ថៃ​ជា​ហូរហែ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ពិសេស​នៅ​សតវត្ស​ទី១៣។ ក្នុង​នោះ​ដែរ គេ​សង្កេត​ឃើញ​ថា ថៃ​បាន​ឈ្លានពាន​យក​ទឹកដី​ខ្មែរ​បាន​មួយ​ភាគ​ធំ នៅ​ក្នុង​កំឡុង​ពេល​ដែល​អំណាច​ខ្មែរ​ត្រូវ​បាន​ចុះ​ខ្សោយ ហើយ​ថែម​ទាំង​បាន​ចម្លង​យក ក្បួនច្បាប់ ភាសា អក្សរ និង​ទំនៀមទម្លាប់​ប្រពៃណី​ពី​ខ្មែរ ទៅ​អនុវត្ត​ថែមទៀត។

សរុប​មក ថៃ​ជា​ជនជាតិ​មួយ ដែល​មាន​ដើមកំណើត​មក​ពី​ស្រុក​ចិន​ភាគ​ខាងត្បូង។ ថៃ​ជា​ជនជាតិ​មួយ​ដែល​ទើប​តែ​មក​រស់នៅ​លើ​ទឹកដី​នៃ​អ្នក​ស្រុកអាយ(កម្ពុជា) រួច​សម្រប​ខ្លួន និង​ចម្លង​យក​វប្បធម៌ ហើយ​បង្កើត​ជា​រដ្ឋ​ឯករាជ្យ នៅ​ក្រោយ​ពេល​ដែល​អំណាច​ខ្មែរ​ចុះ​ខ្សោយ។

៤- តើ​កម្ពុជា​និង​ថៃ​ពិត​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មែន​ឬ​ទេ?

ថៃ​និង​កម្ពុជា ជា​ប្រទេស​ជិតខាង​នឹង​គ្នា ដែល​មាន​លក្ខណៈ​សង្គម និង​ប្រពៃណី​ទំនៀម​ទម្លាប់​ប្រហាក់ប្រហែល​គ្នា។ ពីមុន​គេ​ធ្លាប់​ផ្សារភ្ជាប់​ខ្មែរ​ទៅ​នឹង​ឥណ្ឌា ពោល​គឺ គេ​សន្មត​ថា​ខ្មែរ​ជា​ឥណ្ឌា ដោយ​ផ្អែក​លើ​សំអាង​វប្បធម៌-អរិយធម៌ រួម​នឹង​ភស្តុតាង​ផ្សេងៗ​ជាច្រីន​ទៀត។ ចុះ​ទស្សនៈ​ដែល​ថា​កម្ពុជា​និង​ថៃ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ជា​ការពិត​ឬ​យ៉ាងណា?

អ្នក​ជាតិពន្ធុវិទ្យា​បាន​បង្ហាញ​ថា ជនជាតិ​ថៃ​មាន​រាងរៅ​ដូច​ទៅ​នឹង​ជនជាតិ​ខ្មែរ​ដែរ។ ក្នុង​នោះ​ផង​ដែរ គេ​សង្កេត​ឃើញ​មាន​ការ​ប្រើប្រាស់​សំលៀក​បំពាក់​របស់​ថៃ​ទៀតសោត​មាន​លំនាំ​ស្រដៀង​នឹង​ខ្មែរ​ដែរ។ លើស​ពី​នេះ​ទៀត បើ​ប្រៀបធៀប​ទៅ​លើ​វប្បធម៌-អរិយធម៌ នោះ​គេ​នឹង​ឃើញ​កាន់តែ​ច្បាស់​នូវ​លក្ខណៈ​ស្រប​គ្នា។ រាប់បញ្ចូល​តាំងពី ភាសា អក្សរ សាសនា និង​ទំនៀមទម្លាប់​ប្រពៃណី គឺ​សុទ្ធតែ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ តើ​កម្ពុជា​និង​ថៃ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​មែនឬទេ?

បើ​សំអាង​តែ​លើ​ទិដ្ឋភាព​វប្បធម៌ គេ​នៅ​មិនទាន់​អាច​បញ្ជាក់​ថា​កម្ពុជា​និង​ថៃ​ជា​បងប្អូន​បង្កើត​ឬ​យ៉ាងណា​បាន​នោះ​ទេ។ ជា​ធម្មតា​វប្បធម៌​តែងតែ​មាន​ការ​ហូរ​ចូល​ពី​ជាតិ​មួយ​ទៅ​ជាតិ​មួយ​ទៀត។ ស្រដៀង​គ្នា​នេះ​ដែរ គេ​សង្កេត​ឃើញ​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ទៀត​ក៏​មាន​លក្ខណៈ​វប្បធម៌-អរិយធម៌ ស្រដៀង​នឹង​កម្ពុជា​ដែរ។ បើ​ដូចនេះ តើ​ប្រទេស​ដែល​នៅ​ជិតខាង​កម្ពុជា សុទ្ធតែ​ជា​បងប្អូន​បង្កើត​នឹង​កម្ពុជា​ឬ​យ៉ាងណា? ដូចនេះ គេ​មិន​អាច​សន្មត​ដោយ​ផ្អែក​លើ​ទិដ្ឋភាព​វប្បធម៌-អរិយធម៌​នេះ​បាន​ទេ។

បើ​សិក្សា​ទៅ​លើ​ប្រវត្តិសាស្ត្រ​ឃើញ​ថា ខ្មែរ​ជា​ជាតិ​មួយ​ដែល​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​យូរ​ណាស់​មក​ហើយ។ ចំណែក​ឯ​ថៃ​ជា​ជាតិ​មួយ ដែល​ភៀស​ខ្លួន​ចេញ​ពី​ភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន មក​កាន់​ដី​ទ្វីប​អាស៊ីអាគ្នេយ៍ នៅ​ប្រហែល​សតវត្ស​ទី១០។ ថៃ​បាន​ចម្លង​យក​ក្បួនច្បាប់ ភាសា អក្សរ និង​ទំនៀមទម្លាប់​ប្រពៃណី​ជាច្រើន​ពី​ខ្មែរ ទៅ​អនុវត្ត​ចាប់​តាំងពី​ថៃ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ រហូត​ដល់​បង្កើត​ជា​រដ្ឋ​ឯករាជ្យ។ គេ​សង្កេត​ឃើញ​វត្តមាន​ជនជាតិ​ថៃ​នៅ​លើ​ទឹកដី​ខ្មែរ និង​រីក​ដុះដាល​មិន​ដាច់​ចាប់​តាំងពី​សម័យ​អង្គរ។ ការ​ជ្រកកោន​រស់នៅ​ជាមួយ​ខ្មែរ​រាប់​ឆ្នាំ ចាប់​តាំងពី​ចុង​សតវត្ស​ទី១៣ ធ្វើ​ឲ្យ​ថៃ​បាន​ជ្រួតជ្រាប​នូវ​វប្បធម៌​ខ្មែរ​យ៉ាង​ស៊ីជម្រៅ។ រហូត​ដល់​ពេល​ថៃ​រំដោះ​ខ្លួន​ចេញពី​ការ​ត្រួតត្រា​របស់​ខ្មែរ ថៃ​បាន​រៀបចំ​ប្រទេស​របស់​ខ្លួន​តាម​លំនាំ​ខ្មែរ​ទាំងស្រុង។ គេ​សង្កេត​ឃើញ​របប​នយោបាយ ការ​គ្រប់គ្រង និង​សង្គម​វប្បធម៌​នៃ​ជនជាតិ​ថៃ ប្រកាន់​នូវ​របប​រាជាធិបតេយ្យ​ដែល​បាន​ប្រសូត​ចេញ​ពី​ខ្មែរ​នៅ​សម័យ​អង្គរ។ ដោយ​វប្បធម៌​ថៃ​កើត​ចេញ​ពី​ខឿន​វប្បធម៌​ខ្មែរ ដូចនេះ​វប្បធម៌​នៃ​ជនជាតិ​ទាំង​ពីរ​មាន​ភាព​ស្រដៀង​គ្នា។ ត្រង់​នេះ​ធ្វើ​ឲ្យ​យើង​និយាយ​បាន​ថា មូលហេតុ​ដូចគ្នា បាន​ផ្ដល់​នូវ​លទ្ធផល​ដូច​គ្នា ដែល​ជា​រូបមន្ត​ប្រកប​ដោយ​លក្ខណៈ​វិទ្យាសាស្រ្ត ហើយ​ថែមទាំង​បង្ហាញ​ថា កម្ពុជា​និង​ថៃ​មិនមែន​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ឡើយ។

លើស​ពី​នេះ​ទៀត កម្ពុជា​ជា​ជាតិ​ស្ថិត​ក្នុង​អម្បូរ​ពិសេស​មួយ គឺ​អម្បូរ​មន-ខ្មែរ ដែល​មាន​ដើមកំណើត​នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​យូរ​ណាស់​មក​ហើយ។ ចំណែក​ឯ​ថៃ ជា​ជាតិ​មួយ​ដែល​ស្ថិត​ក្នុង​អម្បូរ ថៃ-វៀត (Thai-Viet) ដែល​មាន​ដើមកំណើត​មក​ពី​ស្រុក​ចិន​ភាគ​ខាងត្បូង ហើយ​ទើប​តែ​ពង្រីក​ទឹកដី និង​បង្កើត​ជា​រដ្ឋ​ឯករាជ្យ​នៅ​ក្រោយ​ពេល​ដែល​អំណាច​ខ្មែរ​ចុះ​ខ្សោយ។ បើ​ទោះ​ជា​ជនជាតិ​ថៃ​មាន​រាងរៅ​ដូច​ជនជាតិ​ខ្មែរ ក៏​គេ​មិន​អាច​សន្និដ្ឋាន​ថា កម្ពុជា​និង​ថៃ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​ឡើយ។ ព្រោះ​ថៃ​បាន​ផ្សំ​កាត់​នឹង​ពូជសាសន៍​នានា មាន​ខ្មែរ មន ភូមា​ជាដើម។ ហើយ​គេ​ក៏​មិនដែល​ចាត់​ថា​ជាតិ​ទាំងនោះ​ជា​បងប្អូន​បង្កើត​នឹង​ថៃ​ដែរ។ ម្យ៉ាង​វិញ​ទៀត នា​ពេល​បច្ចុប្បន្ន​ជនជាតិ​ថៃ គឺ​ជា​ជនជាតិ​ដែល​មាន​និម្មិតកម្ម ឬ​កំពុង​បង្កបង្កើត​ឡើង​ដោយ​មាន​ការ​ផ្សំ​កាត់​នឹង​ពូជសាសន៍​មនុស្ស​ជាច្រើន(ពហុ​ជាតិសាសន៍)។

ដូចនេះ កម្ពុជា​និង​ថៃ​មិនមែន​ជា​បងប្អូន​បង្កើត​នឹង​គ្នា​នោះ​ទេ។ ទោះបី​ពិនិត្យ​ទៅ​តាម​ទិដ្ឋភាព​វប្បធម៌-អរិយធម៌ ឬ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​ក្ដី​ឃើញ​ថា កម្ពុជា​និង​ថៃ​ជា​ជាតិ​ដាច់ដោយឡែក​ពី​គ្នា​ស្រឡះ។

៥- សេចក្ដីសន្និដ្ឋាន

សរុប​មក ខ្មែរ​ជា​ជនជាតិ​មួយ​ដែល​មាន​ដើមកំណើត​នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំពី​យូរលង់​ណាស់​មក​ហើយ។ ខ្មែរ​មិនមែន​ជា​ឥណ្ឌា ឬ​ជាតិ​អន្តោប្រវេសន៍​មក​ពី​តំបន់​ណា​មួយ​ឡើយ។ ខ្មែរ​ជា​ជាតិ​មួយ​ស្ថិត​ក្នុង​អម្បូរ​ពិសេស​មួយ គឺ​អម្បូរ​មន-ខ្មែរ។ បើ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេងៗ គេ​បាន​ដឹង​ថា នៅ​លើ​ឥណ្ឌូចិន ជនជាតិ​ខ្មែរ​ជា​ម្ចាស់​ទឹកដី​ដើម​បំផុត មាន​ដើមកំណើត​អាយុ​ជាង​២០​សតវត្ស​មក​ហើយ មុន​គ្រិស្តសករាជ។ ចំណែក​ឯ​ជនជាតិ​ថៃ​ជា​ជាតិ​មួយ​ដែល​មាន​ដើមកំណើត​មក​ពី​ស្រុក​ចិន​ភាគ​ខាងត្បូង។ បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ដល់​ឥណ្ឌូចិន ថៃ​ពុំ​មាន​ឥទ្ធិពល​អ្វី​នោះ​ទេ ពោល​គឺ​ថៃ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ។ រហូត​ដល់​មាន​ភាព​ចុះ​ខ្សោយ​នៃ​ក្រុង​អង្គរ ទើប​ថៃ​មាន​លទ្ធភាព​រើ​បម្រាស់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ខ្មែរ ហើយ​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ជា​បន្តបន្ទាប់។ ការណ៍​នេះ​បញ្ជាក់​ថា ថៃ​មិនមែន​ជា​បងប្អូន​បង្កើត​នឹង​ខ្មែរ​នោះ​ទេ។ ថៃ​គ្រាន់តែ​ជា​ជាតិ​មួយ ដែល​បាន​មក​ដណ្ដើម​យក​ទឹកដី​អ្នកស្រុកអាយ (កម្ពុជា) ហើយ​ចម្លង​យក​ក្បួនច្បាប់ ភាសា អក្សរ និង​វប្បធម៌​ប្រពៃណី​ទៅ​អនុវត្ត​តែប៉ុណ្ណោះ។

ការពិត​នៅ​តែ​ជា​ការពិត ពុំ​មាន​ជាតិ​សាសន៍​ណាមួយ​អាច​បំភ្លៃ ឬ​ក៏​កែប្រែ​ប្រវត្តិសាស្ត្រ​បាន​ឡើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​លើក​ឡើង​របស់​លោក មុំសេនីប្រាមោជ មេធាវី​ថៃ ក្នុង​រឿង​ក្ដី​នៃ​ប្រាសាទ​ព្រះវិហារ ដែល​ថា “ខម​ឬ​ខ្មែរ” ជា​ជនជាតិ​អម្បូរ​ឥណ្ឌា (មក​ពី​ឥណ្ឌា) ដែល​ត្រូវ​បាន​វាយ​ឲ្យ​ទៅ​ឥណ្ឌា​វិញ ហើយ​ថា​កម្ពុជា​សព្វថ្ងៃ​ជា​ថៃ​នោះ ជា​ការ​លើក​ឡើង​ដែល​ពុំ​ស្រប​នឹង​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​ឡើយ។ គេ​ធ្លាប់​សង្កេត​ឃើញ​ថៃ​ធ្លាប់​មាន​ឥទ្ធិពល​លើ​ខ្មែរ​ដែរ តែ​គេ​ពុំ​ដែល​ឃើញ​មាន​ភស្តុតាង​ដែល​បញ្ជាក់​ថា “ខម​ឬ​ខ្មែរ” ជា​ជនជាតិ​អម្បូរ​ឥណ្ឌា ដែល​ត្រូវ​បាន​វាយ​ឲ្យ​ទៅ​ឥណ្ឌា​វិញ​ដោយ​ថៃ​ទេ។ រីឯ​ឈ្មោះ​ប្រទេស ខ្មែរ​ក្ដី ខម​ក្ដី ឬ​កម្ពុជា​ក្ដី សុទ្ធតែ​មាន​មតិ​និង​ទស្សនៈ​ឯកភាព​គ្នា​ថា​ជា​ឈ្មោះ​ជាតិ​តែមួយ គឺ​កម្ពុជា​បច្ចុប្បន្ន​នេះ​ឯង។ ដូចនេះ ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ត្រូវ​ចូលរួម​សិក្សា និង​បណ្ដុះ​នូវ​ស្មារតី​ថែរក្សា​ការពារ​ប្រវត្តិសាស្ត្រ​ជាតិ ដែល​ជា​គោលចារឹក​ដ៏​សំខាន់​សម្រាប់​ជាតិ​យើង។ យើង​ត្រូវ​ចូលរួម​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ជាតិ​យើង​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​ការ​លើកឡើង​នានា​ដែល​ពុំ​ស្រប​នឹង​ប្រវត្តិសាស្ត្រ​ពិត​របស់​ជាតិ​យើង។

៦- ឯកសារយោង

- វចនានុក្រម​ខ្មែរ (ភាគ១-២), សម្ដេចព្រះសង្ឃរាជ ជួន ណាត
- សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ, បណ្ឌិត រស់ ចន្ត្រាបុត្រ
- សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ (ភាគ១-២), លោក ត្រឹង ងា
- សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា, អាដេម៉ារ ឡឺក្លែរ(ប្រែ​សម្រួល​ដោយ ទេព ម៉េងឃាង)
- សៀវភៅ​ប្រវត្តិសាស្ត្រ​សង្ខេប​ប្រទេស​កម្ពុជា (A Short History of Cambodia), John Tully
- សៀវភៅ​អរិយធម៌​ខ្មែរ, អ្នកស្រី ត្រឹង ងា
- សៀវភៅ​សិក្សា​វប្បធម៌-អរិយធម៌ ខ្មែរ-ឥណ្ឌា, ទាវ ឆៃសុក
- សៀវភៅ​អរិយធម៌, ក្រសួង​អប់រំ យុវជន និង កីឡា(១៩៩៧-១៩៩៨)
- ទស្សនាវដ្ដី​ស្វែងរក​ការពិត លេខ១១៥ ខែកក្កដា ឆ្នាំ២០០៥, ដេវីដ ឆេនល័រ
- សៀវភៅ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ប្រទេស​សៀម ភាគ (The True History of Siam, part-1), Sang Leng, Cambodian Historian Researcher in Association KFDÔ 2006
- សៀវភៅ​ប្រវត្តិសាស្ត្រ​ថៃ, ដេវិឌ វ្យ៉ាត (ប្រែ​សម្រួល​ដោយ ថុល​ ឌីណា និង ឈាត ស្រ៊ាង)
- សៀវភៅ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា(សម្ពន្ធភាព​រវាង​ប្រជាជន​ខ្មែរ-ថៃ), បណ្ឌិត មីសែល ត្រាណេ
រូបភាព​ពី Google


សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា
កិច្ចការ​ជា​ក្រុម
មុខវិជ្ជា៖ ខេមរវិទ្យា
វគ្គ​សិក្សា៖ ២២ មេសា ២០១៤
សាស្ត្រាចារ្យ៖ សែ-អឿន
ជំនាន់៖ 49E1
សមាជិក​ក្រុម៖
- An Somath (ID: 61337)
- Eng Linda (ID: 58175)
- Yun Rithy (ID: 18782)
- Chheav Punloeu (ID: 23693)
- Heng Rangsey (ID: 75800)
- Kim Leangsuo (ID: 75708)


អត្ថបទ៖ ហេង-រង្សី

$0: Clean label display

$0: Reminder

Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more
សេចក្តីរម្លឹក

អត្ថបទចុះផ្សាយ មិនត្រូវបានផ្ដល់ឲ្យប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិឡើយ។ ការក្លែងបន្លំ លួចយក ឬប្រើប្រាស់ធនធាននៃម្ចាស់កម្មសិទ្ធិដោយរំលោភ ជាអំពើខុសទាំងសីលធម៌និងច្បាប់សង្គម។

អានបន្ថែម

$0: Copy Share URL

$0: Blogger Profile

Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU Show posts in ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents